ក្រោយពីបានជួយដល់អ្នកជំងឺជាច្រើនក្នុងឆ្នាំ២០១៥ តារាចម្រៀងប៉ុប Taylor Swift បានក្លាយជាតារា ដែលមានចិត្តសប្បុរសធម៌ជាងគេក្នុងឆ្នាំ២០១៥នេះ ហើយក៏ជាលើកទី៤ឆ្នាំជាប់ៗគ្នាដែរ។ នេះតាមការប្រកាសបញ្ជីឈ្មោះរបស់គេហទំព័រអង្គការ Do Something។
កាលពីដើមឆ្នាំ តារាស្រីវ័យ២៦ឆ្នាំដែលមានអ្នកគាំទ្រច្រើនរូបនេះបានផ្ដល់ ប្រាក់៥ម៉ឺនដុល្លារ៣ដងទៅឲ្យក្មេងស្រីម្នាក់ដើម្បីព្យាបាលជំងឺ មហារីកឈាម, សាលាតន្រ្តី Seattle Symphony និងក្មេងប្រុសអ្នករាំពីក្រោយឆាករបស់នាង ដើម្បីព្យាបាលជំងឺមហារីក។
ចំណែកឯតារាដែលជាប់ជាសប្បុរសជនលេខ២បានទៅតារាសិចស៊ី Miley Cyrus ដែលបានបើកអង្គការ Happy Hippie Foundation សម្រាប់ជួយដល់ជនគ្មានផ្ទះសម្បែង និងក្រុមយុវជនភេទទី៣។ ចំពោះ Beyonce និង Angelina Jolie Pitt ស្ថិតនៅលេខ៣និង៤។ Beyonce និងប្ដី Jay Z បានធ្វើការ និងផ្ដល់ជំនួយក្នុងកម្មវិធី #BlackLivesMatter ដើម្បីជួយដល់ក្រុមអ្នកតវ៉ាដែលបានជាប់ពន្ធនាគារ ខណៈ កាលខែកញ្ញាកន្លងទៅ Angelina បានទៅសួរសុខទុក្ខជនភៀសខ្លួន ដែលជួបវិបត្តិនៅប្រទេសស៊ីរីក្នុងនាមជារដ្ឋទូតសុឆន្ទៈរបស់ អង្គការ UNHCR៕
នេះជាបញ្ជីតារាទាំង២០ដែលមានចិត្តសប្បុរសធម៌ជាងគេក្នុងឆ្នាំ២០១៥៖
ប្រភព៖ dailymail , sabay