កាលពីដើមខែនេះ វាមានរបាយការណ៍ជាច្រើនដែលនិយាយតៗគ្នាថា ស្មាតហ្វូន Apple iPhone 7c នឹងបង្ហាញខ្លួននៅខែកញ្ញា ឆ្នាំ 2016 ខាងមុខនេះ។ យ៉ាងណាមិញ តាមប្រភពពី China Mobile ក៏ធ្លាប់បញ្ជាក់ថា iPhone 7c គ្រោងនឹងបង្ហាញខ្លួននៅខែមេសា។ ប៉ុន្តែស្រាប់តែពេលនេះ វាមានរបាយការណ៍មួយថ្មីទៀតបង្ហាញថា iPhone 7c ត្រៀមខ្លួនចាប់ផ្តើមបង្ហាញវត្តមាននៅខែក្រោយនេះ ។
នៅក្នុងរបាយការណ៍នេះ ក្រុមហ៊ុន Apple គ្រោងនឹងធ្វើការផលិតនូវស្មាតហ្វូននេះចាប់ពីខែមករាទៅ។ iPhone 7c ត្រូវបានគេដឹងថា វានឹងមានរូបរាងស្រដៀងទៅនឹង iPhone 5s ទាំងរូបរាង និងទំហំ ហើយវាមានបីពណ៌សម្រាប់ធ្វើការជ្រើសរើស។
របាយការណ៍នេះបន្ថែមថា iPhone 7c ឬ iPhone 6c បំពាក់ជាមួយនឹងថ្មដែលមានថាមពល 1,642 mAh ហើយតម្លៃរបស់វាគឺចន្លោះពី $400-$500 ៕
ប្រភព៖ gsmarena , sportkh