យ៉ា​ទី ចាប់តាំងពី​ជ្រក​ក្រោម​ដំបូល CTN ឡើង​ស្រឺ​តៗ​

04-January-2016 | ដោយ ពល រាជសី

​ភ្នំពេញ​៖ មាន​ទស្សនិកជន​និង​អ្នកគាំទ្រ​ខ្លះ​បាននាំគ្នា​និយាយថា គង់ វង្ស​យ៉ា​ទី ចាប់តាំងពី​មានឈ្មោះ​ល្បី និង​ទាញ​បាន​ប្រជាប្រិយភាព​ជ្រក​ក្រោម​ដំបូល​ស្ថានីយទូរទស្សន៍​CTN​មក​នោះ ឃើញថា ពេលនេះ​នាង​ហាក់​ឡើង​យីអ៊ុន​ខ្ពស់ ធ្វើ​ឲ្យ​មាន​សាច់ឈាម​ស្រស់ថ្លា រហូត​គីឡូ​ឡើង​ទៀតផង​។​

​តារា​សម្ដែង និង​ពិធី​ការិនី​មាន​ប្រជាប្រិយភាព កញ្ញា គង់ វង្ស​យ៉ា​ទី បច្ចុប្បន្ន​នាង​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​វិស័យ​ទីផ្សារ​សិល្បៈ ដែល​មហាជន​ពេញនិយម​ជាច្រើន​មើលឃើញ​ពី​ទេពកោសល្យ ពិសេស​ស្ទីល​នៃ​ការរៀបចំ​តុបតែង​ខ្លួន​បែប​សិច​ស៊ី​តែ​មើលទៅ​ស្រស់ស្អាត​គួរ​ឲ្យ​ស្រឡាញ់ និង​ទាក់ទាញ​សម្រាប់​មិត្ត​យុវវ័យ​។ ម្យ៉ាងទៀត​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ជាង​នេះ គឺ​នាង​ឡើង​ទម្ងន់​បែក​សាច់ឈាម​ស្រស់ថ្លា​មើលទៅ​ស្អាត​ជាង​ពេលមុនៗ​។​

​មូលហេតុ​ដែល​នាំ​ឲ្យ កញ្ញា គង់ វង្ស​យ៉ា​ទី ធាត់​ឡើង​គីឡូ​ស្អាត​ជាង​មុន​ដូចនេះ​ដោយសារតែ​តារា​ស្រី​សាច់​ស្រស់​រូបនេះ​សប្បាយចិត្ត​ពី​ភាពជោគជ័យ​ក្នុង​អាជីព​សិល្បៈ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាង​ក៏​សប្បាយចិត្ត​ផងដែរ នៅពេល​មាន​ប្រុស​តាម​ស្រលាញ់​ច្រើន​ថែមទាំង​សម្បូរ​អ្នក ដែល​ពូកែ​យកចិត្ត​តម្រូវ​តាម​ការចង់បាន​របស់​នាង​មិន​ឲ្យ​មានការ​ថ្នឹង​ចិត្ត​ផង​នោះ​។​

​បើតាម​ការសង្កេត កញ្ញា គង់ វង្ស​យ៉ា​ទី ទោះបីជា​រូបរាង​នាង​ធាត់​បែក​សាច់​ខ្លាំង​ជាង​មុន​បន្តិច​ក៏ពិតមែន តែ​ធ្វើ​ឲ្យ​រង្វង់​មុខ​របស់​នាង​ឡើង​ពេញ​មូល​ក្រឡង់ ជាមួយនឹង​សាច់​ស្បែក​សខ្ចី​ម៉ដ្ឋ​រលោង​គួរ​ឲ្យ​គ្រឺត​ក្នាញ់​សម្រាប់​ក្រុម​បុរស​អ្នកមាន​ឥទ្ធិ​ព​ដូចជា លុយ និង​អំណាច​ជាដើម​។ មានមតិ​ខ្លះ​បាន​លើកសរសើរ​ថា យ៉ា​ទី ឡើង​ទម្ងន់​ពិតមែន តែ​នាង​នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត​។ ប៉ុន្តែ​ប្រសិនបើ​នាង​បណ្តោយ​ខ្លួន​ឲ្យ​ទម្ងន់​កាន់តែ​ឡើង​ជាង​នេះ នាង​អាច​នឹង​ប្រឈមមុខ និង​ការបាត់បង់​រូបរាង​ដ៏​ស្រស់​សោភា​ជាក់​ជាពុំខាន​។​

​ប៉ុន្តែ​យ៉ាងណាមិញ​នាង​ក៏បាន​សរសេរ​បញ្ជា​ក់នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ប្រាប់​ទស្សនិកជន​ថា ខ្លួន​នាង​ពិតជា​ឡើង​ទម្ងន់​ខុសប្លែក​ពី​ធម្មតា​មែន អំឡុងពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ ចង់​និយាយថា ពេក​នេះ​ញ៉ាំ​បាន​គេង​បាន​គីឡូ​ឡើង​ស្រឺ​តៗ ដូច្នេះ​ត្រូវ​រក​វិធី​ទប់ស្កាត់​សិន​ហើយ​ខ្ញុំ​៕​

ចំនួនអ្នកទស្សនា

    20508847

  • ថ្ងៃនេះ1361
  • ម្សិលមិញ15191
  • សប្តាហ៍នេះ44511
  • ខែនេះ66391
  • ឆ្នាំនេះ66391
  • សរុប20508847