ចំណាយ​លុយ​លើរឿងសំខាន់៣យ៉ាង មិនធ្វើឲ្យអត់ប្រយោជន៍

04-January-2016 | ដោយ មួយឡា

ការចំណាយ​លុយ គឺ​ត្រូវតែ​ប្រយ័ត្ន​ជាដាច់ខាត ព្រោះ​បើ​មិន​ដូច្នោះ​ទេ នឹងត្រូវ​ខាតបង់​ធ្ងន់ធ្ងរ​មិន​ខាន​។ ប៉ុន្តែ​ចំពោះ​កិច្ចការ​មួយចំនួន អ្នក​មិនគួរ​រិះថាំ​ពេក​នោះទេ ក្នុងការ​ចំណាយ ព្រោះ​វា​ពិត​ជាមាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ជីវិត​៖

១.  ចំណាយ​លើ​ការអប់រំ​៖ ការអប់រំ​ពិតជា​សំខាន់​ខ្លាំងណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា ដូច្នេះហើយ​បើ​មានលទ្ធភាព អ្នក​មិនគួរ​អល់អែក​ក្នុង​ការចំណាយ​លើ​ការអប់រំ​ឡើយ ដើម្បី​ទទួលបាន​ចំណេះដឹង​ច្រើន សម្រាប់​ជា​ប្រយោជន៍​ក្នុង​ជីវិត​។​

២. ចំណាយ​លើ​សេវា​ធានារ៉ាប់រង​៖ ក្នុងប្រទេស​ក្រីក្រ សេវា​ធានារ៉ាប់រង​ហាក់ដូចជា មិនសូវ​ពេញនិយម​ឡើយ​ព្រោះ​ប្រជាជនមាន​ជីវភាព​ខ្សត់ខ្សោយ​ពេក ប៉ុន្តែ​សម្រាប់​ប្រទេស​ជឿនលឿន​វិញ គឺ​ប្រជាជន​ពិតជា​ត្រូវការ​ការធានារ៉ាប់រង​នេះ​ខ្លាំងណាស់​។ ដូច្នេះហើយ បើ​អ្នកមាន​លទ្ធភាព​គ្រប់គ្រាន់ អ្នក​មិនគួរ​មើលរំលង លើ​ការចំណាយ​ផ្នែក​សេវា​ធានារ៉ាប់រង​នោះឡើយ ព្រោះ​វា​អាចជួយ​អ្នក​វិញ​បាន នៅពេល​មាន​បញ្ហា​នៅ​ថ្ងៃ​ណាមួយ​។​

៣. ចំណាយ​លើ​ពិនិត្យ​សុខភាព​៖ សុខភាព​ពិតជា​សំខាន់​ខ្លាំងណាស់​សម្រាប់​មនុស្ស​គ្រប់រូប ព្រោះថា កាលណា​សុខភាព​ចុះខ្សោយ​ខ្លាំង​មែនទែន​ហើយ ទោះ​មាន​លុយ​ច្រើន​ប៉ុណ្ណា​ក៏​អត់​ប្រយោជន៍​។ ដូច្នេះហើយ ត្រូវតែ ទៅពិនិត្យ​សុខភាព​ជាប្រចាំ ដើម្បី​តាមដាន​អំពី​សុខភាព​របស់​អ្នក​ថា តើ​មាន​បញ្ហា​អ្វីខ្លះ​ដើម្បី​ងាយស្រួល​ដោះស្រាយ​៕

​ប្រភព​៖ www.ldsliving.com , bizkhmer

ចំនួនអ្នកទស្សនា

    20510917

  • ថ្ងៃនេះ3431
  • ម្សិលមិញ15191
  • សប្តាហ៍នេះ46581
  • ខែនេះ68461
  • ឆ្នាំនេះ68461
  • សរុប20510917