Ip Man 3 របស់​ កុំកុំ ​ រក​ចំណូលបាន​ច្រើន​ជាង​គេ​លំដាប់​លេខ​១ក្នុងពេលដ៏ខ្លី​​ ​លើ​តារាង​ Box Office សិង្ហបុរី

05-January-2016 | ដោយ មួយឡា

វា​ជា​រឿង​ចិន​ដំបូង​ហើយ​ដែល​ក្នុង​រយៈពេល​តែ​១១ថ្ងៃ​​សោះ​ រក​ចំណូល​បាន​ជាង​៥​លាន​ដុល្លារ។ ចាប់តាំងពី​ថ្ងៃ​បុណ្យណូអែល​មក​ Ip Man 3 រក​ចំណូល​បាន​រហូតដល់ ៥លាន៧សែនដុល្លារអាមេរិក។

រយៈពេល​៤​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​បុណ្យ​សកល​មក Ip Man 3 ​គឺ​ជា​រឿង​ទី​៣​របស់  Donnie Yen ដែល​ខ្មែរ​យើង​តែង​ស្គាល់​គាត់​ថា​ជា​ ​​«កុំកុំ» បាន​ធ្វើ​អោយ​គាត់​រក​ចំណូល​បាន ​២.១១លានដុល្លារ ក្នុង​ការ​ចាក់​បញ្ចាំង​បាន​តែ​ត្រឹម​៥៥​លើក​តែ​ប៉ុណ្ណោះ។​

Ip Man 3 បើ​ប្រៀបធៀប​ជាមួយ​រឿងForce Awakens ក្នុង​រយៈពេល​ដូចគ្នា​នៃ​ការ​ចាក់​បញ្ចាំង ​គឺ​ទទួល​បាន​ចំណូល​លើស​ពី​១​លាន​ដុល្លារ​។

ចំណែក​រឿង​ Force Awakens ​ដែល​បាន​ចាក់​បញ្ចាំង​ចាប់​តាំង​ពី​ថ្ងៃ​១៧​ធ្នូ​មក​ គឺ​រក​ចំណូល​បាន​តែ​ជាង​៨,៩៣លានតែប៉ុណ្ណោះ។

ថ្មីៗ​នេះ រឿង ​Ip Man 3 គឺ​ជា​រឿង​ចិន​ដែល​រកចំណូល​បាន​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ក្នុង​រយៈ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​នៅ​ថ្ងៃ​បុណ្យ​ណូអែល​ រកចំណូល​បាន​ជាង​៧៦៥,០០០ដុល្លារ៕

ប្រភព​៖ www.straitstimes.com , bizkhmer

ចំនួនអ្នកទស្សនា

    20510647

  • ថ្ងៃនេះ3161
  • ម្សិលមិញ15191
  • សប្តាហ៍នេះ46311
  • ខែនេះ68191
  • ឆ្នាំនេះ68191
  • សរុប20510647