តើអ្នកថើបគូស្នេហ៍ ញឹកញាប់ប៉ុណ្ណាដែរ? ការថើបគ្នារាល់ថ្ងៃ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជួយថែរក្សា និងពង្រឹងទំនាក់ទំនងរបស់អ្នក។ យ៉ាងណាមិញ អ្នកក៏ត្រូវចេះដឹងពីវិធី និងអត្ថន័យនៃការថើបដែរ ដើម្បីធ្វើឲ្យវា កាន់តែពិសេសថែមទៀត។
ការថើបថ្ពាល់
វាជាការថើប ដែលមនុស្សគ្រប់គ្នាឧស្សាហ៍ធ្វើ ជាពិសេស គូសង្សារថ្មោងថ្មី។ ការថើបបែបនេះមានន័យថា អ្នកស្រឡាញ់ពេញចិត្តនឹងរូបគេ ហើយចង់បានគេជាគូអនាគត។
ការថើបមាត់ និងមាត់
ការថើបបែបនេះ មិនទាក់ទងនឹងរឿងលើគ្រែនោះទេ ប៉ុន្តែ វាបញ្ជាក់អំពីភាពស្និទ្ធស្នាល ដែលអ្នកទាំងពីរ កំពុងមានឲ្យគ្នាទៅវិញទៅមក។
ថើបបែបបារាំង (បឺតមាត់)
ការថើបបែបនេះ ពិតណាស់ គឺផ្តោតសំខាន់ទៅលើរឿងផ្សេង (ការរួមភេទ)។ ប្រសិនបើអ្នកសង្សាររបស់អ្នក ចង់ថើបអ្នករបៀបនេះ គឺគេចង់បានអ្វីលើសពីការថើប ដូច្នេះ ចំពោះមនុស្សស្រី បើអ្នកមិនទាន់ត្រៀមខ្លួនរួច ឬមិនទាន់រៀបការជាមួយគេទេ ដាច់ខាត កុំប្រើស្ទីលនេះឲ្យសោះ។
ការថើបបែបអ្នកក្លាហានពីងពាង (The Spiderman Kiss)
មិនសូវមាននរណាធ្វើបែបនេះទេ ពីព្រោះវាពិបាកធ្វើ ហើយទម្រាំធ្វើបាន គឺអស់អារម្មណ៍ហើយ ប៉ុន្តែ ការថើបបែបនេះមានន័យថា អ្នកទាំងពីរចង់សាកល្បង នូវអ្វីដែលប្លែកៗដូចគ្នា៕
ប្រភព៖ health