បច្ចេកវិទ្យាស៊េរី​ថ្មី​របស់ Dell មិន​បាច់​ដោត​ខ្សែភ្ជាប់​មកអេក្រង់ និង​អាច​​ប្រើ​​ជា​មួយ​​ទូរស័ព្ទ​បាន​

08-January-2016 | ដោយ មួយឡា

ថ្មីៗ​នេះ​ក្រុមហ៊ុន Dell ​បាន​ប្រកាស​ចេញ​អេក្រង់​ម៉ូនីទ័រ​ស៊េរី​ថ្មី​យ៉ាង​ទំនើប​នៅ​ក្នុង​ពិព័រណ៍​ ផលិតផល​អេឡិចត្រូនិក CES 2016 ​ដែល​បំពាក់​បច្ចេកវិទ្យា​ឥត​ខ្សែ (wireless) ងាយស្រួល​ភ្ជាប់​ប្រើ​ជាមួយ​ម៉ាស៊ីន​កុំព្យូទ័រ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ដោយ​ពុំ​ចាំបាច់​ដោត​ខ្សែ​ដូច​មុន​ទៀត​ឡើយ។ អេក្រង់​ទំនើប​របស់​ក្រុមហ៊ុន​កុំព្យូទ័រ និង hardware ​អាមេរិក​នេះ មាន​ទំហំ ២៤អ៊ីញ ​និង​មាន​បច្ចេកវិទ្យា​អេក្រង់ UltraSharp ​របស់ Dell និង​ទំហំ ២៣អ៊ីញ​មាន​បច្ចេកវិទ្យា​សាកថ្ម​តាម​ឧបករណ៍ Dock គាំទ្រ​ទាំង Qi និង PMA។

 

Main-Image

 

បច្ចេកវិទ្យា​អេក្រង់ Wireless ​នេះ គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង Windows ដែល​អនុញ្ញាត​ឱ្យ​អ្នក​ភ្ជាប់​ទៅ​កាន់​ម៉ូនីទ័រ ដើម្បី​ងាយស្រួល​បង្ហាញ​រូប​នៅ​លើ​ផ្ទៃ​អេក្រង់​ធំ​របស់ Dell ​នេះ ជាជាង​មើល​តាម​អេក្រង់​ស្មាតហ្វូន Android។ យ៉ាងណា​អេក្រង់ Wireless ​នេះ​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ចាប់ពី​ជំនាន់ Android 5.0 ​ឬ​ខ្ពស់​ជាង​នេះ។ លក្ខណៈ​ពិសេស​របស់​អេក្រង់ Dell UltraSharp 24 Wireless ​ម៉ូដែល U2417HWi ​រួម​មាន៖

 

Dell-UltraSharp-24-Wireless-Monitor-4-_w_600

 

Dell-UltraSharp-24-Wireless-Monitor-1-_w_600

 

– Diagonal size/resolution 23.8”/Full HD 1920 x 1080 @ 60 Hz

– Colour gamut 96% sRGB (deltaE<4)

– Wireless features Wireless connectivity via Miracast and Bluetooth

– Connectivity HDMI, audio line-out, 4x USB 3.0 ports

– Zero bright pixel promise with Premium Panel Guarantee

Specifications for the Dell 23 Wireless Monitor S2317HWi include :

Diagonal size/resolution 23”/Full HD 1920 x 1080 @ 60 Hz

– Wireless features Wireless connectivity via Miracast and Bluetooth

– Design Sleek, high-gloss design with thin glossy bezels

– Connectivity HDMI, audio line-out, 2x USB 2.0 ports

– Built-in dual 3W integrated speakers

ប្រភព៖ Toms Hardware , bizkhmer

ចំនួនអ្នកទស្សនា

    19622817

  • ថ្ងៃនេះ671
  • ម្សិលមិញ3941
  • សប្តាហ៍នេះ13011
  • ខែនេះ59111
  • ឆ្នាំនេះ395371
  • សរុប19622817