១. កាដូ ៖ មិនថាជារបស់មានតម្លៃ ឬគ្មានតម្លៃ មិនថាជាពេលវេលា ឬអារម្មណ៍ ... គឺអ្នកសុទ្ធអាចផ្តល់ឲ្យគ្នាទៅវិញទៅមក
២. ធ្វើឆ្កួតម្តងម្កាល ហើយកុំគិតត្រឹមត្រូវ ឬម៉ត់ចត់គ្រប់រឿងពេក
៣. គោរពសាច់ញាតិ និងមិត្តភក្តិគ្នាទៅវិញទៅមក
៤. មើលឃើញគេល្អជានិច្ច (ល្អ ៩ អាក្រក់ ១)
៥. គោរព និងផ្តល់ភាពជាឯកជនឲ្យគ្នាទៅវិញទៅមក
៦. មានទំនួលខុសត្រូវរឿងលុយកាក់ ដោយត្រូវសួរគ្នា មុននឹងចាយវាយ
៧. ធ្វើខ្លួនជាសុភាពបុរស និងសុភាពនារី
៨. ស្រឡាញ់ គោរព បារម្ភ និងយកចិត្តទុកដាក់លើដៃគូគ្រប់ពេលវេលា
៩. ប្រយ័ត្នពាក្យសំដី និងកាយវិការរបស់ខ្លួន (មិនត្រូវវាយក្បាលប្តីលេង មិនត្រូវយកជើងធាក់ប្រពន្ធ ...)
១០. ប្រែប្រួលទៅតាមកាលៈទេសៈ ហើយស្វែងរកអ្វី ដែលខ្លួនឯងចង់បានដោយខ្លួនឯង មិនត្រូវចេះតែសុំ ឬសួរដៃគូរបស់អ្នកឡើយ
១១. ធ្វើខ្លួនឲ្យត្រឹមត្រូវ ធ្វើខ្លួនឲ្យមានអនាម័យ និងស្លៀកពាក់ឲ្យបានសមរម្យ
១២. ធ្វើខ្លួនគួរឲ្យស្រឡាញ់ (ដើរកាន់ដៃ ថើប ឱប ឬបង្ហាញថា អ្នកខ្វល់ពីដៃគូរបស់អ្នក)
១៣. ធ្វើឲ្យរ៉ូមែនទិច (ទិញផ្កាជូនដៃគូ ធ្វើឲ្យដៃគូភ្ញាក់ផ្អើល ...)
១៤. កុំភ្លេចថ្ងៃពិសេស (ថ្ងៃកំណើត ថ្ងៃស្គាល់គ្នា ថ្ងៃរៀបការ ...)
១៥. ទទួលខុស ទោះបីជាអ្នកត្រូវក្តី
១៦. ត្រូវធ្វើជាអ្នកដោះស្រាយបញ្ហា មិនមែនអ្នកចាំរិះគន់ដៃគូអ្នកឡើយ
១៧. ខិតខំធ្វើខ្លួនឲ្យល្អ និងចេះអភិវឌ្ឍខ្លួនឯង
១៨. កុំខ្ជិល ទាំងរឿងក្នុងផ្ទះ និងស្នេហា
១៩. ដឹងពីតម្រូវការ និងការចង់បានរបស់ដៃគូ
២០. ស្តាប់ និងស្វែងយល់ពីអារម្មណ៍ និងពាក្យសំដីរបស់ដៃគូអ្នកឲ្យបានច្រើន៕
ប្រភព៖ health