ក្រុមហ៊ុន Apple បានបង្ហាញពីគម្រោង របស់ខ្លួន នៅលើ កាសត្រចៀក ប្រភេទថ្មី ដែលអាចនឹង ផលិតឱ្យ រួចរាល់ និងបញ្ចេញមក ដំណាលគ្នា ជាមួយ iPhone 7 ។ តាមការបញ្ជាក់ ពីក្រុមហ៊ុន វាប្រហែលជា ត្រូវបានផ្តល់សិទ្ធិឱ្យទៅ Beat ដើម្បីផលិតនូវ ប្រភេទកាស មួយនេះ ។ ប៉ុន្តែវាប្រហែល ជាសញ្ញាមួយអាចបញ្ជាក់ផងដែរ ថាទូរស័ព្ទ iPhone ជំនាន់ក្រោយនេះ ប្រហែលជានឹងមានកំណែប្រែច្រើនណាស់ហើយមើលទៅ។
តាមរយៈពាក្យចចាមអារ៉ាម ដែលត្រូវបាន ប្រភពបរទេស បង្ហើបកាលពី មុននោះ គេនិយាយថា ម៉ូឌែល ក្រោយនេះ ប្រហែលជា គ្មានរន្ធកាស ទេដោយសារ ក្រុមហ៊ុន មានបំណង ចង់ឱ្យទូរស័ព្ទ របស់ខ្លួន មួយម៉ូឌែលនេះ មានមុខងារ ការពារការជ្រាបទឹក។ សម្រាប់សមត្ថភាពរបស់កាសឥតខ្សែនេះវិញត្រូវ គេបង្ហើបថា វាមានមុខងារ A noise-cancelling Microphone system ដែលអាចជួយ ឱ្យអ្នកប្រើ ធ្វើការបញ្ជាទៅលើទូរស័ព្ទបាន ព្រមទាំងអាចគ្រប់គ្រងកម្មវិធី Siri បានថែមទៀតផង។ គេជឿថា វាជាប្រភេទកាសគុណភាពខ្ពស់(Premium headphones) ហើយវានឹង ត្រូវបាន ភ្ជាប់មកជា ស្រេចនៅក្នុង ប្រអប់របស់ iPhone 7។
សម្រាប់រន្ធកាសរបស់ iPhone ជំនាន់ក្រោយនេះ កំពុងតែមាន ពត៌មានចម្រូងចម្រាស់ ដែលមានអ្នកខ្លះមិនចង់ឱ្យ ក្រុមហ៊ុនលុបបំបាត់វានោះទេ។ ប៉ុន្តែសម្រាប់ កំណែប្រែមួយនេះ ក្រុមហ៊ុនគួរតែពិចារណាឱ្យបានល្អិតល្អន់សិន ថាតើគួរតែបន្តបំពាក់នូវរន្ធកាសដែរឫទេ?
ប្រភព: The Verge , sportkh