ដកស្រង់ចេញពីសៀវភៅ ខុង ជឺ ដែលប្រែសម្រួលដោយលោក គឹម ចាន់ណា និងបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books។
ជឺលូ សួរថា៖ «ខ្ញុំបានឮថា មនុស្សយើងរស់នៅក្នុងសង្គម ពេលក្លាយជាអ្នកមានស្តុកស្តម្ភ មានឋានៈខ្ពង់ខ្ពស់ មិនធ្វើខ្លួនឲ្យកើតជាប្រយោជន៍សង្គម ហើយពេលធ្លាក់ខ្លួនក្រីក្រតោកយ៉ាក មិនអាចលេបថ្ម លេបក្រួស លេបភាពអយុត្តិធម៌ ដើម្បីរកឱកាសសម្រេចតាមឧត្តមគតិដ៏ខ្ពង់ខ្ពស់នោះ គឺសុទ្ធតែមិនសមនឹងមានជីវិតរស់នៅលើភពផែនដីនេះទេ»។
ខុង ជឺ ពោលវិញថា៖«វិញ្ញូជនសិក្សាដុសខាត់ខ្លួនឯង ក៏ដើម្បីថ្ងៃអនាគតនឹងបានធ្វើអ្វីជាប្រយោជន៍ដល់ប្រជារាស្ត្រ ទូទាំងផែនដី។ ហេតុនេះគួរតែចេះសម្របសម្រួល ឬរក្សាគោលជំហរទៅតាមកាលៈទេសៈ ឬទីកន្លែងណា ត្រូវវិនិច្ឆ័យទៅលើស្ថានភាពដូចតទៅនេះ៖ ជួនកាល វិញ្ញូជនត្រូវទ្រាំលេបក្រួស លេបថ្មទទួលយកភាពអយុត្តិធម៌ ក៏គឺដើម្បីអនុវត្តតាមឧត្តមគតិ។ ជួនកាលជាអ្នកតស៊ូស្វែងរកឱកាស ហើយនៅពេលកាលៈទេសៈ សម្រាប់អនុវត្តតាមឧត្តមគតិបានឈានមកដល់ហើយ មិនគួរបណ្តោយឲ្យរបូតចេញពីដៃទេ។ ទោះបីជាសម្របសម្រួល ក៏មិនលះបង់ឧត្តមគតិ ទោះបីជាមានឱកាសដំណើរការតាមឧត្តមគតិ ក៏មិនអួតអាងតម្កើងឬករហូតដល់ខុសពីគន្លងមាគ៌ាដែលត្រឹមត្រូវឡើយ» ... ៕
ប្រភព៖ thmeythmey