មាន សូនីតា ធ្លាប់រងពាក្យរិះគន់ពីសំណាក់Fansមួយចំនួន ដោយសារការលក់ក្រមាយកថវិកាទៅជួយប្រទេសនេប៉ាល់ បែរជាមិនជួយប្រទេសជាតិខ្លួនឯង។ តារារូបនេះបានបកស្រាយថា នាងក៏បានដឹងពីបញ្ហាហ្នឹងដែរ ប៉ុន្តែទោះជាយ៉ាងណា នាងនៅតែរក្សាជំហររឿងការងារសប្បុរសធម៌ដដែល។
ឯកអគ្គរាជទូតសុឆន្ទៈរោងកុុនលេជេនដដែលបន្ថែមថា អ្វីដែលនាងធ្វើ គឺកើតឡើងពីទឹកចិត្តនាងផ្ទាល់ ហើយមិនខ្វល់ខ្វាយពីការរិះគន់នោះទេ សំខាន់បានធ្វើអ្វីដែលជាឆន្ទៈ។ “បើសិនខ្ញុំមិនក្រោកឈរ អត់មានអ្នកក្រោកឈរសម្រាប់ខ្លួនឯងនោះទេ បើយើងអត់ធ្វើ ក៏អត់មាននរណាគេធ្វើក្រៅពីខ្លួនឯងដែរ”៕
ប្រភព៖ sabay