ក្នុង ឆ្នាំ២០១៥ ដែលទើបកន្លងផុតទៅនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រម៉ាកល្បីៗលើលោក សុទ្ធតែបានប្រឹងប្រែង នឹងសំញែងចេញសមិទ្ធផលទាំងនោះ ដាក់គ្នា អួតគ្នាពីការឌីហ្សាញ មុខងារ និងសមត្ថភាពទាំង hardware និង software។ តើកុំព្យូទ័រម៉ូដែលណាខ្លះ បានជាប់ឈ្មោះជា Laptop ល្អបំផុតស៊ីដាច់គេ ក្នុងឆ្នាំ២០១៥? អីចឹងមកស្វែងយល់ ៧ម៉ូដែលខាងក្រោមទាំងអស់គ្នា៖
១) Best Workstation
MacBook Pro 15” Retina ចេញពាក់កណ្ដាលឆ្នាំ២០១៥
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
-អង្គប្រតិបត្តិល្បឿនលឿន, បង្កើតឡើងយ៉ាងពិសេស គុណភាពខ្ពស់ បំពេញមុខងារបានល្អ
-មាន trackpad ល្អបំផុតប្រៀបធៀបនឹងទីផ្សារបច្ចុប្បន្ន ហើយថ្មីៗនេះទើបតែបានបន្ថែមការគាំទ្រForce Touch របស់ Apple
-OS X មើលទៅពិតជាស្អាត និងបំពេញការទស្សនាក្រាហ្វិកយ៉ាងល្អដោយសារអេក្រង់ Retina display។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-ល្អឥតខ្ចោះនៅត្រង់ការជួយបំពេញកិច្ចការ (performance) បានយ៉ាងល្អ និងកាន់ថ្ម។ យ៉ាងណាវាមានអង្គប្រតិបត្តិត្រឹមតែប្រភេទ Haswell ប៉ុណ្ណោះ ដែលកុំព្យូទ័រដទៃនៅលើទីផ្សារបច្ចុប្បន្ន អាចមានសមត្ថភាពខ្ពស់ជាងបាន
២) Best Windows Workstation
Lenovo ThinkPad T450s
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
ជាកុំព្យូទ័រភ្ជាប់ភ្លើង backlit និង spill នៅលើ keyboard ងាយស្រួលប្រើនៅទីងងឹត ហើយត្រូវបានផលិតឡើងយ៉ាងមានគុណភាព មានសញ្ញាប័ត្រ MIL-SPEC 810G និងមានថាមពលថ្មខ្លាំង។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-ល្អឥតខ្ចោះនៅត្រង់ការជួយបំពេញកិច្ចការ (performance) បានយ៉ាងល្អ កាន់ថ្មល្អ និងមានរន្ធ M.2 slot ងាយស្រួលបន្ថែមអង្គចងចាំ។ យ៉ាងណា គេពុំអាច upgrade កម្រិតបង្ហាញរូបអេក្រង់ឱ្យលើសពី 1080p នោះទេ។
៣) Best Ultraportable
Dell XPS 13 ស៊េរីឆ្នាំ២០១៥ (Edition)
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
-មានផ្ទៃគែមអេក្រង់ស្ដើងទាន់សម័យ ទំហំតូច ទម្ងន់ស្រាល តែអេក្រង់ធំល្មម។ តួរបស់វាផលិតពីអាលុយមីញ៉ូម និងសារធាតុកាបូនហ្វៃប៊ឺ កាន់តែពិសេសគឺមានថាមពលថ្មខ្លាំង។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-ត្រូវបានផលិតឡើងជាមួយភាពរឹងមាំ ភ្ជាប់អេក្រង់ QHD និង touchscreen ហើយអាច upgrade ក្រាហ្វិកបាន។ យ៉ាងណាវាពុំមាន Webcam ហើយមិនអាចបន្ថែម RAM ឡើយ។
៤) Best Ultraportable for Mac Users
MacBook Air 13.3” (ចេញដើមឆ្នាំ២០១៥)
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
ត្រូវបានផលិតតាមស្តង់ដារ ក្នុងកម្រាស់ស្ដើង និងទម្ងន់ស្រាល ហើយអាយុកាលរបស់ថ្មក៏កាន់បានយូរ។ វាជួយដល់លោកអ្នកបំពេញកិច្ចការបានយ៉ាងល្អ ជាមួយអង្គប្រតិបត្តិ Fast storage។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-មានភ្លើងនៅលើ Keyboard (backlit) មានតួផលិតពីអាលុយមីញ៉ូមសុទ្ធសាធ។ យ៉ាងណាកម្រិត resolution របស់អេក្រង់ហាក់ហួសសម័យបន្តិចហើយគឺត្រឹមតែ 1440x900px ប៉ុណ្ណោះ។
៥) Best Gaming Laptop
Asus ROG G751JY-DH71
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
-គាំទ្រក្រាហ្វិក Nvidia G-Sync ខ្លាំងសម្រាប់សមត្ថភាពលេងហ្គេម អេក្រង់ស្អាតល្អ មានប្រព័ន្ធជួយរក្សាភាពត្រជាក់ មានអង្គផ្ទុកទិន្នន័យប្រភេទ blazing-fast SSD ត្រូវបានផលិតយ៉ាងមានគុណភាពខ្ពស់ ហើយតម្លៃអាចប្រកួតប្រជែងទីផ្សារ។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-Keyboard អាចត្រូវគេបន្ថែមស្ទីល និងកំណត់ការប្រើប្រាស់បាន មាន trackpad និង speaker គុណភាពខ្ពស់។ យ៉ាងណា ម៉ូដែលនេះនៅមានបញ្ហាបន្តិចត្រង់អាយុកាលនៃថ្ម។
៦) Best Budget Laptop
Asus Zenbook UX305 / UX305FA
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
-បំពាក់អេក្រង់ Full HD, RAM 8GB អង្គផ្ទុកទិន្នន័យ SSD ទំហំ 256GB តែតម្លៃក្រោម ៧០០ដុល្លារ។ វាមានរូបរាងស៊ីវិល័យ ទម្ងន់យ៉ាងស្រាល ត្រូវបានឌីហ្សាញពុំមានភ្ជាប់កង្ហារឡើយ ដែលធ្វើឲ្យ Laptop ដំណើរការស្ងាត់ល្អ ពិសេសថ្មកាន់បានយូរ។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-មានជម្រើសរន្ធតំណភ្ជាប់ USB Ethernet adapter។ យ៉ាងណា វាពុំជា Laptop ភ្ជាប់អង្គប្រតិបត្តិជំនាន់ចុងក្រោយនោះទេ (Core M)។
៧) Best Chromebook
Toshiba Chromebook 2
+ចំណុចពិសេសលេចធ្លោ និងមុខងារខុសប្លែកពីគេ
-ភ្ជាប់អេក្រង់សមត្ថភាពល្អបំផុត Full HD សម្រាប់ខ្ទង់តម្លៃល្មមទិញប្រើ ត្រូវបានផលិតមានភាពរឹងមាំ គុណភាពខ្ពស់ ភ្ជាប់ keyboard អស្ចារ្យ។
+ចំណុចល្អ ដែលកុំព្យូទ័រភាគច្រើនមានដូច និងចំណុចខ្សោយ
-កាន់ថ្មបានល្អ។ យ៉ាងណាវាបំពាក់ប្រព័ន្ធប្រតិបត្តិការ Chrome OS ដែលជា Platform មួយមានព្រំដែនក្នុងការប្រើប្រាស់ ប៉ុន្តែប្រសិនបើអ្នកយល់ដឹងពីសមត្ថភាពរបស់វាជាមុន ទើបសម្រេចចិត្តទិញប្រើ នោះអ្នកមុខជានឹងទាញប្រយោជន៍ពីវាបានសមរម្យតាមដែនការងាររបស់ អ្នក៕
ប្រភព ៖ techspot , bizkhmer