ការចិញ្ចឹមកូន មិនមែនជារឿងងាយស្រួលនោះទេ ហើយវាទាមទារការខិតខំប្រឹងប្រែង និងស្វែងរកចំណេះដឹងបន្ថែម ដើម្បីងាយស្រួលមើលថែរក្សាឲ្យបានល្អ។ ការមើលថែទាំកូន ជាការងារពេញម៉ោង ហើយគ្មានថ្ងៃឈប់សម្រាក ឬចូលនិវត្តន៍ឡើយ។
ខាងក្រោមនេះ គឺជាកំហុសឆ្គងទាំង ៥ ដែលឪពុកភាគច្រើន បានធ្វេសប្រហែស និងប្រព្រឹត្តវាដោយមិនដឹងខ្លួន ៖
១. មិនរឹងមាំ ម្តងអញ្ចេះ ម្តងអញ្ចោះ
ប្រសិនបើអ្នកដាក់កំហិត ឬច្បាប់ណាមួយក្នុងគ្រួសារ អ្នកត្រូវតែអនុវត្តឲ្យបានល្អ មិនត្រូវលើកលែងឡើយ។ បើអ្នកនិយាយថា ១ លើកក្រោយ កុំថា ២ ឲ្យសោះ។ ប្រសិនបើអ្នកកូន គិតថា អ្នកមិនតឹងរឹង ឬផ្លាស់ប្តូរអារម្មណ៍ញឹកញាប់ នោះថ្ងៃក្រោយ គេនឹងលែងស្តាប់ ឬគោរពពាក្យសំដីអ្នកទៀតហើយ។
២. មិនអាចទុកចិត្តបាន
អ្នកត្រូវធ្វើជាអ្នកដឹកនាំ ដ៏ល្អសម្រាប់កូនរបស់អ្នក ហើយក៏ត្រូវធ្វើជាអ្នកប្រឹក្សា ឬជំនួយការរបស់កូនអ្នកដែរ។ អ្នកត្រូវប្រាកដថា កូនរបស់អ្នកអាចរកអ្នកបានគ្រប់ពេល ហើយអ្នកត្រូវរក្សាឲ្យបាន នូវអ្វីដែលគេសុំ។
៣. នៅជាប់ជាមួយការងារ ឬគ្រឿងអេឡិចត្រូនិច
កូន ជារបស់សំខាន់បំផុត ក្នុងជីវិតរបស់អ្នក ដូច្នេះ បើអ្នកនៅជាមួយកូន អ្នកត្រូវដាក់របស់ទាំងអស់ចុះ ហើយកំដរ បង្រៀន និងណែនាំគេ។ កុំរវល់លេងទូរស័ព្ទ ពេលកូនកំពុងលេង ឬធ្វើលំហាត់ តែអ្នកត្រូវជួយ ឬលេងជាមួយគេ។
៤. គ្មានកំណត់
ពេលលេងជាមួយកូន អ្នកនឹងក្លាយជាមិត្តរបស់គេ ប៉ុន្តែ កុំភ្លេចថា អ្នកជាឪពុករបស់គេ។ អ្នកត្រូវកំណត់ និងអប់រំកូនឲ្យច្បាស់ អំពីការគោរព និងកំណត់ព្រំដែន នៃការលេងរបស់គេ។
៥. កុំតែងតែនិយាយថា “ទេ”
អ្នកត្រូវនិយាយថា “បាន” នៅពេលកូនចង់បាន ឬស្នើរសុំអ្វីមួយ ហើយទោះបីជាលំបាកយ៉ាងណា អ្នកត្រូវធ្វើវាឲ្យបាន៕
ប្រភព៖ health