Leonardo DiCaprio បានសម្ដែងក្នុងរឿង The Revenant ជាតួដែលលំបាករួចជីវិតពីស្លាប់យ៉ាងវេទនាបំផុត។ គាត់បាន ឈ្នះពានរង្វាន់ Golden Globe ក្នុងការសម្ដែងជាតារាដែលវេទនា និង កំសត់បំផុតក្នុងរឿងរ៉ាវដែលបានកើតឡើងនាសតវត្សរ៍ទី១៩។
DiCaprio បាននិយាយនៅក្រៅឆាកថា វាពិតជារឿងដែលគួរអោយរីករាយខ្លាំងណាស់។ យើងពិតជាបានបើកនូវទំព័រថ្មីមួយនៅចុងសបា្តហ៍នេះ ព្រោះខ្ញុំគិតថាអ្នកទាំងអស់គ្នាមានភាពរីករាយ ដែលបានឃើញភាពផ្សេងគ្នានៃភាពយន្តដែលបានបង្ហាញនាសម័យកាលនោះ។
DiCaprio បានឱ្យដឹងថា៖ «ខ្ញុំសូមចែករំលែកពានរង្វាន់នេះជាមួយនឹង សហគមន៍ជនជាតិដើមភាគតិចទាំងអស់នៅជុំវិញពិភពលោក»។
«វាគឺជាពេលវេលាដែលយើងទទួលស្គាល់ពីប្រវត្តិសាស្ត្ររបស់អ្នកនិង ការពារដីជនជាតិដើមភាគតិចរបស់អ្នកពីផលប្រយោជន៍របស់ក្រុមហ៊ុន និងពួកអ្នកដែលបានទាញយកប្រយោជន៍ពីជនជាតិដើមភាគតិច»។
តារាហូលីវូតវ័យ៤១ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ Golden Globe ជាលើកទី៣ហើយនៅក្នុងអាជីពសម្ដែងរបស់ខ្លួន ដោយកាលពីពីរឆ្នាំមុនគាត់បានទទួលពាននេះនៅក្នុងរឿង The Wolf of Wall Street និងនៅឆ្នាំ២០០៥ គាត់បានទទួលពានរង្វាន់នេះដដែលនៅក្នុងរឿង The Aviator ។
ប្រភព៖ entertainment.inquirer.net , bizkhmer