ហេតុអ្វី Jack Ma មានមុខមាត់​ចម្លែក​ម្លេះ​?

15-January-2016 | ដោយ មួយឡា

Jack Ma ត្រូវបាន​គេ​ស្គាល់​ថា ជា​បុរស​មាឌ​ល្អិត​ម្នាក់ ដែលមាន​មុខមាត់​ចម្លែក ខុសពី​មនុស្ស​ធម្មតា ហើយ​មនុស្ស​ជាច្រើន តែង​គិតថា នេះ​អាចជា​ហ្សែ​ន​ពី​ធម្មជាតិ​របស់គាត់ ដែល​មានមក​តាំងពី​កំណើត​។ ប៉ុន្ដែ ក៏មាន​មនុស្ស​មួយចំនួន មានការ​ងឿងឆ្ងល់​ពី មុខមាត់​របស់​មហាសេដ្ឋី​ចិន Jack Ma ដែលជា​ស្ថាបនិក​ពូកែ​វោហារ​ស័ព្ទ និង​ជា​សហគ្រិន​ជោគជ័យ​បំផុត​មួយរូប​នៅក្នុង​ពិភពលោក ហើយ​បាន​សួរ​ទៅកាន់​គាត់ ពី​បញ្ហា​រូប​ស​ម្ប​តិ្ត​របស់គាត់​។​

​គាត់​បាន​និយាយថា “​មនុស្ស​ជាច្រើន​តែង​សួរ​ខ្ញុំ ហេតុអ្វី​ខ្ញុំ​មានមុខ​ចម្លែក​ម្លេះ​? ខ្ញុំ​បាន​ឆ្លើយ​ទៅវិញ​ថា ព្រោះ​ខ្ញុំ​ចូលចិត្ត​គិតពី​រឿង​អ្វីមួយ នៅក្នុង​មធ្យោបាយ​ចម្លែកៗ​។ ខ្ញុំ​តែង​ចំណាយពេល​រាល់ថ្ងៃ​របស់ខ្ញុំ គិត​អំពី​ឧបសគ្គ ដែល​អាច​នឹង​មក​រាំងស្ទះ ដល់​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​ខ្ញុំ ដែល​បញ្ហា​នោះ​អាច​នឹង​ក្លាយជា​ជំងឺមហារីក ស៊ី​អស់​ក្រុមហ៊ុន​របស់ខ្ញុំ​”​។​

​ការឆ្លើយតប​របស់ Jack គឺជា​ការបង្ហាញ​ឲ្យ​ឃើញថា ដើម្បី​ក្លាយជា​សហគ្រិន​ជោគជ័យ ឬ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ឆ្នើម យើង​ត្រូវតែ​ត្រៀមខ្លួន បញ្ជៀ​ស និង​ដោះស្រាយ​គ្រប់​បញ្ហា ដែល​អាច​នឹង​កើតមាន​គ្រប់ពេល​។​

​ប្រសិនបើ​លោកអ្នក​ចង់​អាន​ពី គំនិតល្អ​បំផុត​របស់ Jack Ma ក្នុង​ឆ្នាំ ២០១៥ សូម​អាន​នៅក្នុង ទស្សនា​វ​ដ្តី​ពាណិជ្ជកម្ម កម្ពុជា​លេខ 30 ដែល​នឹង​ចេញផ្សាយ​នៅ​ដើមខែ​កុម្ភៈ ខាងមុខនេះ​៕

​ប្រភព​៖ business-cambodia

ចំនួនអ្នកទស្សនា

    19620817

  • ថ្ងៃនេះ2621
  • ម្សិលមិញ2821
  • សប្តាហ៍នេះ11011
  • ខែនេះ57111
  • ឆ្នាំនេះ393371
  • សរុប19620817