អ្នកប្រើប្រាស់ ទូរស័ព្ទឆ្លាតវៃប្រមាណ ៩នាក់ហើយក្នុងចំណោម ១០នាក់គឺមានជំងឺមួយឈ្មោះថា Phantom Vibration Syndrome ដែលមានន័យថា ពួកគេគិតថា ទូរស័ព្ទក្នុងហោប៉ៅពួកគេកំពុងតែញ័រ ប៉ុន្តែគឺគ្មានទេ។
វេជ្ជបណ្ឌិត Robert Rosenberger ទស្សនៈវិទូ និងជាសាស្ត្រាចារ្យរងនៅឯ Georgia Institute of Technology និយាយថា អាការៈបែបនេះបណ្តាលមកពីទម្លាប់របស់រាងកាយដែលធ្លាប់ដឹងពីមុនមក តែម្តង “Learned Bodily Habits”។
ការស្រាវជ្រាវដែលបានចុះផ្សាយក្នុងសារព័ត៌មាន Computer in Human Behaviour បានឱ្យដឹងថា មនុស្សយើងបើសិនជាទុកទូរស័ព្ទដៃក្នុងហៅប៉ៅរហូតដល់ក្លាយទៅជាផ្នែក មួយរបស់រាងកាយ ដែលដូចគ្នានឹងការពាក់វ៉ែនតាដែរនោះ វាពិតជាងាយនឹងធ្វើឱ្យពួកគេភ្លេចថាមានទូរស័ព្ទក្នុងហៅប៉ៅ ឬពាក់វ៉ែនតាណាស់។
សាស្ត្រាចារ្យរូបនេះ និយាយទៀតថា “បន្ទាប់មក ពួកគេនឹងសម្គាល់ដឹងអំពីអារម្មណ៍ផ្សេងៗទៀតដូចជា ចលនារបស់សម្លៀកបំពាក់ពេលសាច់ដុំកន្ត្រាក់រឹងដោយសារតែរំញ័ររបស់ ទូរស័ទ្ទ ប៉ុន្តែរឿងនោះគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។ ការសិក្សាថ្មីមួយទៅបានឱ្យដឹងថា ៩០ភាគរយនៃអ្នករៀនមិនទាន់ចប់មហាវិទ្យាល័យ និយាយថា ពួកគេធ្លាប់មានបញ្ហាជំងឺ Phantom Vibrationនេះឯង”។
វេជ្ជបណ្ឌិត Rosenberger និយាយថា មនុស្សយើងយើងគ្រាន់តែមានភាពតក់ស្លុតដោយសារតែបច្ចេកវិទ្យាខុសៗ គ្នាប៉ុណ្ណោះសម្រាប់ប៉ុន្មានថ្ងៃនេះ ហើយបច្ចេកវិទ្យានោះមានដូចជា អ៊ីម៉ែល និងការផ្ញើសារជាអក្សរជាដើម។ ចំពោះរោគសញ្ញារបស់ជំងឺ Phantom Vibration នេះមានដូចជា អ្នកជំងឺទំនងជាចង់លោត និងយល់ថាមានអ្វីមួយក្នុងហៅប៉ៅរបស់ពួកគេ៕
ប្រភព៖ health