ចង់ដឹងតម្លៃ​រ៉ូប Angelina Jolie ​​ស្លៀកទៅ​សម្ពោធ​រឿង “Kung fu Panda 3”?

19-January-2016 | ដោយ មួយឡា

តារាសម្ដែង​អាមេរិក Angelina Jolie បាន​ស្លៀក​សំលៀកបំពាក់​មាន​ម៉ូដ​សាមញ្ញ​បំផុត​ ពេល​ទៅ​ចូលរួម​សម្ពោធ​ខ្សែ​ភាពយន្ត “Kung Fu Panda 3” នៅ​ទីក្រុង Los Angeles កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ទោះ​យ៉ាង​ណា​រ៉ូប​មួយ​ឈុត​នេះ ត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​ជាង ១៤០០ដុល្លារ។

បើ​តាម​សារព័ត៌មាន Dailymail រ៉ូប​ខ្មៅ​មួយ​ឈុត​នេះ​គឺ​ជា​រ៉ូប​ម៉ាក Saint Laurent ហើយ​ពេល​ចេញ​ដំបូង​វា​មាន​តម្លៃ​ដល់​ទៅ ១៨០០ដុល្លារ​អាមេរិក។​

 

Angelina-Jolie-Kung-Fu-Panda-3-LA-Premiere-2016

 

303BE18E00000578-0-image-a-2_1452970497730

 

10731447_3608275_1000

 

ជាមួយ​គ្នា​នេះ​ដែរ គេ​សង្កេត​ឃើញ​ថា រូប​រាង​របស់​តារា​វ័យ ៤០ឆ្នាំ​រូប​នេះ កាន់​តែ​ស្គម​ជាង​មុន ​ដែល​អាច​ជា​សញ្ញា​មួយ​ពី​ជំងឺ​រ៉ាំរ៉ៃ​របស់​នាង។ កាល​ពី​ខែ​មិនា ឆ្នាំ​មុន តារា​កូន​៦រូប​នេះ បាន​​ធ្វើ​ការ​វះ​កាត់​​ដៃ​ស្បូន​ទាំង​​សង​ខាង​ចេញ ដើម្បី​ទប់​ស្កាត់​ជំងឺ​មហារីក​ស្បូន ហើយ​កន្លង​មក​អ្នក​ស្រី​ក៏​បាន​​វះ​កាត់​សុដន់​ចេញ​ផង​ដែរ។

សម្រាប់​ខ្សែ​ភាពយន្ត “Kungfu Panda” វគ្គ​៣​នេះ Angelina Jolie បាន​ចូលរួម​ជា​អ្នក​បញ្ចូល​សំឡេង​សម្រាប់​តួ​អង្គ​ខ្លា​ញី Tigress ជា​សិស្ស​ច្បង​ម្នាក់​របស់​ខ្លា​ឃ្មុំ​ផេនដា Po ដដែល។ ក្រៅ​ពី​សកម្មភាព​ផ្សព្វផ្សាយ​ភាពយន្ត​នេះ ភរិយា​តារា​សម្ដែង Brad Pitt ក៏​កំពុង​មមាញឹក​ខ្លាំង​ដែរ​ក្នុង​ការ​ដឹកនាំ​ភាពយន្ត “First They Killed My Father” នៅ​ប្រទេស​កម្ពុជា ៕

Angelina-Jolie-Kung-Fu-Panda-3-LA-Premiere-2016a

ប្រភព៖ dailymail , sabay

 

ចំនួនអ្នកទស្សនា

    19621037

  • ថ្ងៃនេះ2841
  • ម្សិលមិញ2821
  • សប្តាហ៍នេះ11231
  • ខែនេះ57331
  • ឆ្នាំនេះ393591
  • សរុប19621037