មាស សុខសោភា បានបង្ហាញខ្លួនយ៉ាងកម្រក្នុងកម្មវិធីប្រកាសលក់ខុនដូរបស់ ក្រុមហ៊ុនមួយ កាលពីម្សិលមិញនេះ ដែលត្រូវបានគេសង្ស័យថា តារាចម្រៀងល្បីរូបនេះ ចង់ទិញខុនដូទំនើបមួយនេះទៀតផង។
ការពិត ទៅ មាស សុខសោភា បច្ចុប្បន្នមានផ្ទះមួយនៅបុរីពិភពថ្មីស្នាក់នៅជាមួយគ្រួសាររួចហើយ។ អ្វីដែលគេប្លែកក្នុងចិត្ត កាលពីពេលថ្មីៗនេះ រូបនាងបានបង្ហាញខ្លួនទៅមើលប្លង់ខុនដូមួយកន្លែងមានឈ្មោះថា Casa by Meridian នៅកោះពេជ្រ ដែលគេដឹងថា ជាខុនដូលំដាប់ផ្កាយ៥សម្រាប់តារាល្បីៗ ក៏ដូចជាកូនអ្នកមានទ្រព្យស្ដុកស្ដមរស់នៅ។ តារាចម្រៀងមានប្រជាប្រិយភាពរូបនេះ ហាក់មានការចាប់អារម្មណ៍ជាខ្លាំងចំពោះលំនៅដ្ឋានមួយនេះ។
ទោះបីជាយ៉ាងណា មាស សុខសោភា មិនបាននិយាយអ្វីពាក់ព័ន្ធទៅនឹងបញ្ហានេះទេ។ ប៉ុន្តែបើតាមសម្ដីបុគ្គិលផ្នែកលក់មួយរូប បានឲ្យដឹងថាម្ចាស់បទ “១០០០ រាត្រី” ខាងលើ គ្រាន់តែចូលរួមជាភ្ញៀវ VIP និងមើលកន្លែងស្នាក់នៅលំដាប់អ្នកមានទ្រព្យមួយនេះប៉ុណ្ណោះ។ ត្រង់ថា មាស សុខសោភា ទិញ ឬមិនទិញនោះ បុគ្គលិកដដែលបញ្ជាក់ថា មិនបានដឹងនោះទេ៕
ប្រភព៖ sabay