ខណៈ ពេលដែលទៅចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ Paris Fashion Show កាលពីថ្មីៗនេះ G-Dragon សមាជិកក្រុម BIG BANG បានលេងនូវម៉ូដសំលៀកបំពាក់ព្រលានយន្តហោះ (Airport Fashion) ដ៏ទាក់ទាញមួយ។
កំពូលតារាលេងម៉ូដសំលៀកបំពាក់រូបនេះបានពាក់មួកក្រណាត់ គ្រប់ក្បាលនិងមុខស្ទើរតែជិត រួមទាំងពាក់ម៉ាសមុខដ៏ធំមួយថែមទៀតផង ដែលធ្វើឲ្យគេត្រូវងើយមុខដើម្បីមើលផ្លូវឃើញ។ តាមរយៈម៉ូដសំលៀកបំពាក់នេះដែរបានធ្វើឲ្យសមាជិករួមក្រុម T.O.P បញ្ចេញទឹកមុខគួរឲ្យអស់សំណើច៕
ប្រភព៖ DramaFever , sabay