បែកធ្លាយ​រូបភាព​របស់​ iPhone​ 5se​ អេ​ក្រង់​ 4​ អ៊ី​ង​ជា​បណ្តើរៗ​ហើយ​!

26-January-2016 | ដោយ មួយឡា

បន្ទាប់​ពី​ម្សិលមិញ​នេះ​ ព័ត៌​មាន​របស់​ស្មា​ត​ហ្វូ​ន​ iPhone​ 5se​ ដែល​ជា​ស្មា​ត​ហ្មូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ Apple​ ដែល​មាន​អេ​ក្រង់​ 4​ អ៊ី​ង​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ leakster​ ។​ តែ​ពេល​នេះ​ រូបភាព​របស់​ iPhone​ 5se​ កាន់តែ​បង្ហាញ​ច្បាស់​ឡើង​ហើយ​ដែល​អ្នក​អាច​មើលឃើញ​ពី​រូបរាង​របស់​ iPhone​ 5se​ នៅ​ខាងស្តាំ​ និង​ iPhone​ 5​ នៅ​ខាងឆ្វេង​។

ទូរស័ព្ទ​ iPhone​ អេ​ក្រង់​ 4​ អ៊ី​ង​នេះ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា​ iPhone​ 5se​ នេះ​បើ​តាម​ Leakster​ ប៉ុន្តែ​មតិ​ខ្លះ​បាន​ហៅ​ឈ្មោះ​ iPhone​ អេ​ក្រង់​ 4​ អ៊ី​ង​នេះ​ថា​ iPhone​ 7c,​ iPhone​ 6c​ ឬ​ iPhone​ 5e​ ។​ iPhone​ ស៊េរី​ថ្មី​នេះ​មាន​បំពាក់​ជាមួយនឹង​មុខងារ​ TouchID​ Fingerprint​ Scanner​ និង​ FaceTime​ ផង​ដែរ​។​​

ចំនែក​ផ្នែក​ Hardware​ វិញ​ ទូរស័ព្ទ​ iPhone​ 5se​ បំពាក់​នូវ​ A8​ Chipset,​ Apple​ Pay,​ VoLTE,​ Bluetooth​ 4.2,​ WiFi​ 802.11aac,​ កាមេរ៉ា​ខាង​មុខ​ទំហំ​ 1.2MP​ និង​កាមេរ៉ា​ខាងក្រោយ​ទំហំ​ 8MP​ ។​ ស្មា​ត​ហ្វូ​ន​នេះ​គ្រោង​នឹង​បង្ហាញខ្លួន​នៅ​ខែមីនា​ខាង​មុខ​នេះ​៕

​ប្រភព​៖​ gsmarena​ , sportkh

 

ចំនួនអ្នកទស្សនា

    19561277

  • ថ្ងៃនេះ701
  • ម្សិលមិញ3741
  • សប្តាហ៍នេះ4451
  • ខែនេះ78891
  • ឆ្នាំនេះ333831
  • សរុប19561277