ក្នុងការថតផ្សាយឲ្យសម្អាងការនីមួយៗ មិនថាតែតារាស្រីដែលមិនទាន់មានគ្រួសារប៉ុណ្ណោះទេ ដែលទទួលថតឲ្យផ្នែកនេះច្រើន តែតារាខ្លះដែលរៀបការហើយក៏នៅតែមមាញឹកថតឲ្យផ្នែកនេះដូចគ្នា ខាងក្រោមនេះ ជាតារាស្រី៧ដួង ដែលត្រូវប៉ាន់ខាងថតសំលៀកបំពាក់អាពាហ៍ពិពាហ៍៖
១.សុខ សោម៉ាវត្តី
ត្បិតតែមានស្វាមី និងកូនមួយក្ដីក៏ សុខ សោម៉ាវត្តី នៅតែមានសម្រស់ស្រស់ស្អាតមិនចាញ់នារីក្រមុំ ធ្វើឲ្យអតីត Freshie girl រូបនេះមានទីផ្សារច្រើនផ្នែកសម្អាងការ។
២.ហង្ស ម៉ារីនី
តារាសម្ដែងស្រីរាងតូចច្រឡឹងនេះវិញធ្លាប់បានឲ្យដឹងថា ពីរឆ្នាំមកនេះ គឺនាងពិតជារវល់រកពេលសម្រាកគ្មាន សម្រាប់ថតផ្នែកនេះណាស់។
៣.គង់ ចាន់ស្រីមុំ
តារាស្រីសាច់សខ្ចី និងជាម្ចាស់ម៉ាកទឹកអប់ផ្ទាល់ខ្លួននេះ ក៏ស្ថិតនៅក្នុងចំណោមតារាស្រីម្នាក់ដែលមានទីផ្សារខ្ពស់ខាងថត សម្អាងការដែរ។
៤.ហ៊ិន ច័ន្ទនីរ័ត្ន
ចំណែក Freshie girl ធ្មេញជំពើសរូបនេះវិញ ក៏មិនដែលបាត់មុខលើ Page Facebook សម្អាងការធំៗជាច្រើនដូចគ្នា។
៥.ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា មិនត្រឹមតែមមាញឹកសម្ដែងភាពយន្តប៉ុណ្ណោះទេ តែការបង្ហាញម៉ូដសំលៀកបំពាក់ ស្ទើរគ្រប់ប្រភេទដែរក៏នាងរវល់ដែរ។
៦.សុគន្ធ នីសា
ថ្វីបើមានឈ្មោះជាតារាចម្រៀងក៏ពិតមែន តែ នីសា ក៏មានហាងឆេងខ្ពស់ផ្នែកថតសម្អាងការនេះដែរ។
៧.កែវ និសា
តារាស្រីមេម៉ាយសាច់សខ្ចីរូបនេះក៏មិនខុសពីតារាស្រីផ្សេងៗទៀតដែរ គឺហាងឆេងរបស់នាងខាងផ្នែកថតសំអាងការ មានជាហូរហែ៕
ប្រភព៖ sabay