ក្រុមហ៊ុន Samsung ​រក្សា​បាន​តំណែង​ក្រុមហ៊ុន​ក្ដាប់​ចំណែកទីផ្សារ​ស្មាតហ្វូន​ច្រើន​ជាង​គេ ឈ្នះ Apple នៅ​ឆ្នាំ២០១៥

28-January-2016 | ដោយ ម៉ែន កំសត់

ពេល​នេះ របាយការណ៍​ស្ដី​ពី​តួលេខ​ចែកចាយ​លក់​ស្មាតហ្វូន​ទូទាំង​សកលលោក​ក្នុង​ ឆ្នាំ២០១៥ កន្លង​ទៅ​បាន​លាតត្រដាង​ចេញ​ហើយ ដោយ​ក្រុមហ៊ុន​វិភាគ​ទីផ្សារ Strategy Analytics។ របាយការណ៍​បង្ហាញ​ថា ចំណែក​ទីផ្សារ​លក់​ស្មាតហ្វូន​សរុប​ក្នុង​ឆ្នាំ​២០១៥ គឺ​មាន​ការ​កើន​ឡើង ១២% ​គិត​ជា​តួលេខ​មាន ១,៤ពាន់​លាន​គ្រឿង។

 

samsung-galaxy-s6-edge-plus

 

​ក្នុង​នោះ ក្រុមហ៊ុន Samsung នៅ​តែ​រក្សា​តំណែង​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ក្ដាប់​ចំណែកទីផ្សារ​ស្មាតហ្វូន​ ច្រើន​ជាង​គេ ដោយ​លក់​បាន ៣១៩,៧​ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ពេញ ឆ្នាំ២០១៥។ រីឯ Apple ឈរ​លេខ​រៀង​ទី២ លក់​បាន ២៣១,៥លាន​គ្រឿង។

 

strategy-analytics-2015

 

តាម​ក្រាប​ខាង​លើ​បង្ហាញ​ថា ក្រុមហ៊ុន Samsung ក្ដាប់​ចំណែកទីផ្សារ​បាន ២២,២% ខណៈ ដែល​ក្រុមហ៊ុន Apple មាន​ត្រឹម ១៦,១%​ប៉ុណ្ណោះ។ ក្នុង​នោះ​ក្រុមហ៊ុន​ទូរស័ព្ទ Huawei ​បាន​ឈរ​នៅ​លេខ​រៀង​ទី៣ ក្ដាប់​បាន​ចំណែកទីផ្សារ ៧,៤% ​គិត​ជា​តួលេខ​លក់​មាន ១០៧,១%។

ចំណែក​ក្រុមហ៊ុន​ចំនួន​ពីរ​គឺ Lenovo-Motorola និង Xiaomi ​ឃើញ​មាន​ចំណែកទីផ្សារ​ប្រកៀកប្រកិត​គ្នា​ គឺ​លក់​ដាច់​រៀង​គ្នា​បាន ៧៣,៩លាន​គ្រឿង(៥,១%) និង ៧២លាន​គ្រឿង(៥%)៕

ប្រភព ៖ engadget , bizkhmer

 

ចំនួនអ្នកទស្សនា

    19560847

  • ថ្ងៃនេះ271
  • ម្សិលមិញ3741
  • សប្តាហ៍នេះ4021
  • ខែនេះ78461
  • ឆ្នាំនេះ333401
  • សរុប19560847