ពិភាក្សាកិច្ចការងារ ជាមួយប្រពន្ធជានិច្ច
រាល់កិច្ចការធំៗគ្រប់បែបយ៉ាង អ្នកត្រូវលើកយកមកពិភាក្សាគ្នាជាមួយប្រពន្ធ ដើម្បីស្វែងរកដំណោះស្រាយ និងកែប្រែវាឲ្យបានល្អប្រសើរ។
ចម្អិនម្ហូប
ក្រោយពីបំពេញការងារ យ៉ាងនឿយហត់អស់រយៈពេលពេញមួយថ្ងៃ អ្វីដែលយើងត្រូវការ គឺអាហារពេលល្ងាចដ៏អស្ចារ្យ ហើយប្រសិនណាជាប្តី អាចបំពេញការងារនេះបានជំនួសប្រពន្ធ នោះស្នេហារបស់អ្នកទាំងពីរ កម្រនឹងជួបបញ្ហាណាស់។ ការចម្អិនម្ហូប ជាភារកិច្ចរបស់ស្ត្រីមេផ្ទះ ប៉ុន្តែ បើមនុស្សប្រុសធ្វើវិញ គឺពិតជាគួរឲ្យភ្ញាក់ផ្អើល និងអស្ចារ្យខ្លាំងណាស់។
សេចក្តីស្រឡាញ់
គ្មានអ្វីធំ និងសំខាន់ជាងសេចក្តីស្រឡាញ់ឡើយ សម្រាប់ជីវិតគ្រួសារនីមួយៗ។ សេចក្តីស្រឡាញ់ គឺជាគ្រឿងផ្សំដែលអត់មិនបាន ដើម្បីគ្រួសារមានសុភមង្គល និងស្ថិតស្ថេរយូរអង្វែង។ ចូរផ្តល់តម្លៃ និងសេចក្តីស្នេហាដ៏ល្អឥតខ្ចោះរបស់អ្នក ចំពោះកូន និងភរិយា។ ផ្តល់ការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ចំណាយពេលឲ្យបានច្រើន ដើម្បីនៅក្បែរក្រុមគ្រួសាររបស់អ្នក។
ទំនួលខុសត្រូវ
អ្នកត្រូវទទួលខុសត្រូវ ចំពោះរឿងគ្រប់យ៉ាង នៅក្នុងក្រុមគ្រួសារ ពីព្រោះអ្នកជាមេគ្រួសារ។ អ្នកត្រូវដឹង និងចាត់ចែង មិនថាការងារផ្ទះ លុយកាក់ សុភមង្គល ឬការងារនៅក្រុមហ៊ុនឡើយ។ អ្នកត្រូវថែរក្សា តុបតែង និងជួសជុលផ្ទះឲ្យបានស្អាត ដើម្បីកូន និងប្រពន្ធរស់នៅស្រួល និងមានភាពកក់ក្តៅ។
គោរព
យើងមិនមែនមានន័យថា ឲ្យអ្នកគោរពប្រពន្ធ ដូចជា ចៅហ្វាយនាយនោះទេ ប៉ុន្តែ អ្នកត្រូវគោរព ភាពជាប្រពន្ធ។ អ្នកគួរតែបង្ហាញនូវសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងពេញចិត្តនូវអ្វីៗ ដែលប្រពន្ធរបស់អ្នកធ្វើ ដើម្បីគ្រួសារទាំងមូល។
រីករាយ
កំហឹង ត្រូវតែចេញឲ្យឆ្ងាយ ពីជីវិតគ្រួសាររបស់អ្នក។ ការសើច និងសេចក្តីរីករាយ ត្រូវតែមាននៅលើផ្ទៃមុខអ្នកជានិច្ច៕
ប្រភព៖ health