មេក្រុម​ Jung Ah សម្រេច​ចាក​ចេញពី After School

29-January-2016 | ដោយ មួយឡា

បន្ទាប់ ​ពី​ក្លាយ​ជា​សមាជិក​របស់​ក្រុម​ចម្រៀង After School អស់​រយៈពេល ៧ ឆ្នាំ Jung Ah មេក្រុម​របស់​ក្រុម​ចម្រៀង​មួយ​នេះ​បាន​លា​អ្នក​គាំទ្រ​របស់​ខ្លួន​ដើម្បី​​ ដើរ​ជ្រើស​យក​ផ្លូវ​ផ្សេង​ទៀត។

Pledis Entertainment តំណាង​ក្រុមហ៊ុន​របស់​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ Jung Ah បាន​បញ្ជាក់​ថា​នាង​នឹង​ដើរ​ចេញ​ពី​ក្រុម​ចម្រៀង​ After School ​ខណៈ​កុងត្រា​រវាង​នាង​និង​ក្រុមហ៊ុន​បាន​មក​ដល់​ទី​បញ្ចប់។ ផលិតកម្ម​ចម្រៀង​មួយ​នេះ​បាន​បន្ថែម​ទៀត​ថា​ពួក​គេ​កំពុង​តែ​ពិគ្រោះ​គ្នា​ ពី​គម្រោង​ថ្ងៃ​អនាគត​របស់ After School។

សមាជិក Jung Ah ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​មេក្រុម​​របស់ After School បន្ទាប់​ពី Kahi មេក្រុម​ដំបូង​បង្អស់​របស់ After School ចាក​ចេញ​ទៅ។ គិត​មក​ដល់​បច្ចុប្បន្ន​សមាជិក​ដើម​ដំបូង​របស់ After School នៅ​សល់​ត្រឹម​តែ Uee ម្នាក់​តែ​ប៉ុណ្ណោះ។ សមាជិក​ដែល​បាន​ចាក​ចេញ​ពី​ក្រុម​ចម្រៀង​បង្កើត​ឆ្នាំ ២០០៩ ចុង​ក្រោយ​បង្អស់​គឺ Jooyeon ដោយ​នាង​បាន​ចេញ​ទៅ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៥៕

ប្រភព៖ soompi , sabay

ចំនួនអ្នកទស្សនា

    19561227

  • ថ្ងៃនេះ651
  • ម្សិលមិញ3741
  • សប្តាហ៍នេះ4401
  • ខែនេះ78841
  • ឆ្នាំនេះ333781
  • សរុប19561227