ពិធីបុណ្យចូលឆ្នាំចិន ឬ Spring Festival ជាពិធីបុណ្យដ៏ធំ និងសប្បាយរីករាយបំផុតរបស់ប្រជាជនចិន ហើយពិធីនេះបានហូរចូលទៅកាន់ប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីតាមរយៈឈ្មួញរកស៊ី ឬដូនតាពីដើម។ ប្រទេសចិនផ្ទាល់ សាលារៀន និងសាកលវិទ្យាល័យនានា ត្រូវបិទទ្វារប្រមាណ១ខែ ដើម្បីអបអរពិធីនេះ។ ចំណែកទីក្រុងហុងកុង ម៉ាកាវ និងប្រទេសនៅអាស៊ី ៩ទៀត ក៏ចាត់ទុកពិធីនេះជាថ្ងៃឈប់សម្រាកដែរ ជាមួយចំនួនថ្ងៃខុសៗគ្នា។
ខាងក្រោមនេះជាប្រទេសយកថ្ងៃបុណ្យចូលឆ្នាំចិន ជាថ្ងៃឈប់សម្រាក និងរយៈពេលផ្សេងៗគ្នា៖
១. ចិន ប្រជាជន ១,៣ពាន់លាននាក់ ថ្ងៃឈប់សម្រាកផ្លូវការ ៣ថ្ងៃ
២. ឥណ្ឌូណេស៊ី ប្រជាជន ២៥០លាននាក់ ថ្ងៃឈប់សម្រាក ១ថ្ងៃ
៣.ហ្វីលីពីន ប្រជាជន ១០០លាននាក់ ថ្ងៃឈប់សម្រាក ១ថ្ងៃ
៤. វៀតណាម ប្រជាជន ៩០លាននាក់ ថ្ងៃឈប់សម្រាកយ៉ាងតិច ៣ថ្ងៃ ឬអូសបន្លាយដល់ ១សប្ដាហ៍
៥. កូរ៉េខាងត្បូង ប្រជាជន ៥០លាននាក់ ថ្ងៃឈប់សម្រាក ៣ថ្ងៃ
៦. ម៉ាឡេស៊ី ប្រជាជន ៣០លាននាក់ ថ្ងៃឈប់សម្រាក ១ថ្ងៃ
៧. កូរ៉េខាងជើង ប្រជាជន ២៤លាននាក់ ថ្ងៃឈប់សម្រាក ៣ថ្ងៃ
៨. កោះតៃវ៉ាន់ ប្រជាជន ២៤លាននាក់ ថ្ងៃឈប់សម្រាក ៤ថ្ងៃ
៩. ប្រ៊ុយណេ ប្រជាជន៤០ម៉ឺននាក់ ថ្ងៃឈប់សម្រាក ១ថ្ងៃ
១០. សិង្ហបុរី ប្រជាជន៥,៥លាននាក់ ថ្ងៃឈប់សម្រាក ២ថ្ងៃ
១១. ទីក្រុងហុងកុង ប្រជាជន ៧លាននាក់ ថ្ងៃឈប់សម្រាក ៣ថ្ងៃ ឬអាចបន្លាយដល់ ៤ថ្ងៃ បើចំថ្ងៃអាទិត្យ
១២. ទីក្រុងម៉ាកាវ ប្រជាជន ៦៤ម៉ឺននាក់ ថ្ងៃឈប់សម្រាក ៣ថ្ងៃ ឬអាចបន្លាយដល់ ៤ថ្ងៃបើចំថ្ងៃអាទិត្យ
សរុបប្រជាជនដែលប្រារព្ធពិធីចូលឆ្នាំចិន គឺស្មើនឹង ១ភាគ៥ នៃប្រជាជនសរុបនៅលើផែនដី៕
ប្រភពអត្ថបទ៖ sabay