សហរដ្ឋអាមេរិក ៖ ស្ត្រីម្នាក់ដែលមានសុដន់ធំបំផុត នៅលើពិភពលោក ត្រូវបាន ទម្លាយព័ត៌មានចេញថា នាងបានជួលអង្គរក្សដើម្បីការពារ និងតោងកាន់ថែរក្សាសុដន់ទាំងសងខាងកុំឲ្យយារស្តោកខ្លាំងពេកពេញ មួយថ្ងៃ ។
ស្ត្រីរូបនេះឈ្មោះAnnie Hawkins-Turner អាយុ ៥៣ ឆ្នាំ មកពីក្រុង Atlanta រដ្ឋ Geogia បាននិយាយថា នាងគឺជាតារាមួយរូប បន្ទាប់ពីចូលក្នុងកំណត់ត្រាសៀវភៅ Guinness ជាស្ត្រីមានដើមទ្រូងធ្ងន់ធំបំផុតនៅលើពិភពលោក ។ ទម្ងន់ ដើមទ្រូងរបស់អ្នក Annie ឡើងដល់ ៥១ គីឡូក្រាម ។ នាងត្រូវតែប្រើអាវទ្រនាប់ កាលពីនាងមាន័យអាយុ ១០ ឆ្នាំ ។ “ខ្ញុំមិនចងចាំទំហំអាវទ្រនាប់ពិតប្រាកដទេ ប៉ុន្តែវាធំគួរសមដែរ” ។ ខណៈនៅវ័យកុមារ សុដន់ដ៏ធំនេះ បានផ្តើមឲ្យ មានការ សើចចំអកដាក់នាង ពីសំណាក់មនុស្សជាច្រើន ។ ទោះជាយ៉ាង នាង Annie បាននិយាយថាវាបានជួយនាងឲ្យអភិវឌ្ឍនូវមុខរបរម៉ូដែលផងដែរដូចជាការលេច ឡើងនៅលើកញ្ចក់ទូរទស្សន៍ជាដើម។ នាងមានមោទនភាព ជាមួយ ជុំទី១របស់ នាងណាស់។
Annier បាននិយាយថា “គ្មាននរណាម្នាក់ចូលចិត្តខ្ញុំទេ ។ ខ្ញុំ ត្រូវបានគេរិះគន់ ប៉ុន្តែខ្ញុំមិនដែលយកគំរូតាមអ្នកណាម្នាក់ដែរ ។ ខ្ញុំត្រូវតែ ជួល អង្គរក្សការពារ ព្រោះមានមនុស្សច្រើនណាស់ដែលតោងកន្ទុយខ្ញុំ “។ Annie បន្ត ទៀតថា នាងមិនមានបំណងចង់ផ្លាស់ប្តូរទំហំដើមទ្រូងនេះទេគ្មានភាពចាំបាច់ទេ ក្នុងការកែប្រែអ្វីដែលមិនរំខាន”។
ទោះជាយ៉ាងណា Annie ក៏ទទួលស្គាល់ថានាង ត្រូវប្រឈមមុខច្រើនជាមួយបញ្ហាដើមទ្រូងដ៏សែនធំរបស់ នាង៕
ប្រភព៖kom neut thmey News