ភិន សុ​ដា​លី​ស ឆ្លើយតប​ធ្ងន់ៗ ទៅកាន់​សារ​ឪពុក នៅលើ​ហ្វេ​ស​ប៊ុ​ក ខណៈ​ឪពុក ប៉ែន តុលា បាន​លាចាក​លោក នៅថ្ងៃនេះ​

12-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ រងើកភ្លើង​នៃ​ជម្លោះ​ដ៏​ក្តៅគគុក​រវាង​លោក​ប៉ែន ចំ​រ៉ុង ជាមួយ​លោក​អ៊ិន សុ​ភិន ត្រូវជា​ឪពុក​តារា​សម្តែង​ស្រី កញ្ញា ភិន សុ​ដា​លី​ស ដែល​បាន​រលត់ទៅវិញ​ស្ទើរតែ​បាត់​ទៅហើយនោះ កាលពីពេល​ថ្មីៗ​នេះ ហាក់បីដូចជា​ចាប់ផ្តើម​ឡើងក​ម្តៅ​ឆេះ​រោល​ជាថ្មី​ម្តងទៀត​។​

​នៅវេលា​ទាបភ្លឺ​ឆ្លង​ចូល​ថ្ងៃទី​១២ ខែកុម្ភៈ ២០១៦ ដែល​មេឃ​មិនទាន់​នឹង​ភ្លឺ ស្របពេល​ដែល​លោក អ៊ិន សុ​ភិន ទំនង​ជាមាន​អារម្មណ៍​មិន​ស្ងប់​គេង​មិន​លក់ ក៏បាន​បណ្តែតអារម្មណ៍ និង​បង្ហើរ​សារ​តាមរយៈ​សំណេរ​នៅលើ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​៖ «​ទោះបី​ខ្ញុំ​ហត់​លំបាក​យ៉ាងណា ក៏​ខ្ញុំ​ខំប្រឹង​ដើម្បី​ក្រុមគ្រួសារ​អោយបាន​ល្អ​ដល់ទី​បំផុត ដែល​អាចធ្វើ​ទៅបាន​!»​។ មួយ​ម៉ោង​ក្រោយមកទៀត លោក​បាន​បង្ហោះ​សារ​មួយ​ទៀតថា​៖ «​នៅក្នុង​ជាតិ​នេះ ទោះបីជា​ខ្ញុំ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​មិន​ភ្លេច​ក្រុមគ្រួសារ​មួយ​នេះ​ដែល​បាន​មើលងាយមើលថោក​ខ្ញុំ និង​ក្រុមគ្រួសារ​របស់ខ្ញុំ​ជាពិសេស កាលពី​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ លោក ប៉ែន ចំ​រ៉ុង និង​លោក ប៉ែន រស់ បាន​ហៅ​ខ្ញុំ​ហែង និង​បាន​ហក់​មក​វ៉ៃ​រូបខ្ញុំ​!»​។​

​រហូតមកទល់​ព្រលឹម​ម៉ោង​៨​ព្រឹក​ថ្ងៃ​ដដែល កញ្ញា​ភិន សុ​ដា​លី​ស ត្រូវជា​កូនស្រី គ្រាន់តែ​បើកភ្នែក​មើលឃើញ​សារ​របស់​ឪពុក​ខ្លួន​បង្ហោះ​ហ្វេ​ស​ប៊ុ​ករួច នាង​បាន​សម្តែង​អារម្មណ៍​នឿយណាយ និង​ស្រងាកចិត្ត​យ៉ាងខ្លាំង និង​បាន​រំលេច​សារ​ឆ្លើយតប​ក្នុង​អត្ថន័យ​ធ្ងន់ៗ​ទៅវិញ​ថា​៖ «​ចុះ​ចង់​ស្តាប់​អាត់​សំលេង​អ្នកណា​ដៀល​ក្រុមគ្រួសារ​អ្នកណា​ពិតប្រាកដ​ទេ ចុះ​ចង់​ស្តាប់​អ្នក​ដែល​តែងតែ​និយាយថា​ស្រលាញ់​ក្រុមគ្រួសារ​ហ្នឹង​ជេរ​ដៀល​កូនស្រី​ខ្លួនឯង​មី មឹង មី​ខ្វះ​ប្រុស​មិនបាន (​នៅមាន​ច្រើន​ទៀត​) នៅ​ចំពោះ​ហ្វូងមនុស្ស​ដែរ​អត់​? ខ្ញុំ​នៅក្នុង​ហេតុការណ៍​ថ្ងៃទី​២៥​តុលា​ឆ្នាំ​២០១៥​ដែរ​តែ​គាត់​ហ៊ាន​និយាយ​លើសពី​ការពិត​មួលបង្កាច់​កេរ្តិ៍ឈ្មោះ​គេ​និង​ក្រុមគ្រួសារ​គេ​ចុះ​ម៉េច​ក៏​គាត់​មិន​ប្រាប់​គេ​ផង​ថា​ថ្ងៃនោះ​គាត់​បាន​ប្រើ​អំពើហិង្សា​វាយ​កូនស្រី​គាត់​ដែរ​? ខ្ញុំ​មាន​អាត់​សំលេង​និង​អ្នកជិតខាង​ជា​សាក្សី ព្រោះ​គាត់​បានមក​ស្រែក​ដៀល​ខ្ញុំ​និង​គ្រួសារ​បង​ចំរុង​ទ្បើង​ផ្អើល​គេ​អ្នកជិតខាង​អស់ហើយ​បង​ចំរុង និង​ក្រុមគ្រួសារ​មិន​ដែរ​ចង់​មាន​រឿ ង​ជាមួយ​គាត់​នោះ មានតែ​សុំ​សុខ​ប៉ុណ្ណោះ​តែ​គាត់​ដូចជា​មិន​លើកលែង ដល់​ខ្ញុំ​ទាំងពីរ​នាក់​សោះ បើ​ជ្រុល​ជា​ដេញ​ខ្ញុំ​ចេញពីផ្ទះ​ហើយ​សូមមេត្តា​ឈប់​ប្រើពាក្យ​ថា​ប្រឹង ដើម្បី​ក្រុមគ្រួសារ​និង​ដាក់​រូបខ្ញុំ​ទៀត​ទៅ ព្រោះថា​ក្រុមគ្រួសារ​ខ្ញុំ​មាន​បងប្អូន​តែ​៣​នាក់ ចំពោះ​មនុស្ស​២​នាក់​នោះ​មិនដឹង​មកពីណា​ហើយក៏​គ្មាន​អ្នកទទួល​ស្គាល់​ដែរ​សូម្បីតែ​ម៉ាក់​និង​ប្អូនៗ មនុស្ស​ដែល​ខ្ញុំ​អាណិត​ជាងគេ​គឺ​ម៉ាក់​មិនដឹងថា​ត្រូវ​រស់នៅ​បែបនេះ​ដល់​ពេលណា អាចនិយាយបាន​ថា​នេះ​ជា​ផ្នែក​មួយ ដែល​ធ្វើអោយ​ខ្ញុំ​ចង់​ចាក​ចេញពី​ទ្រនំ​ខ្ពស់ មក​នៅ​ខ្ទម​ក៏​ថា​បាន​»​។​

​ទោះជា​យ៉ាងណា គេ​មិនអាច​ដឹងបាន​ទេ​ថា ការ​បង្ហោះ​សារ​របស់លោក អ៊ិន​ន​សុ​ភិន បណ្តាលមកពី​មានរឿង​អ្វី​បាន​កើតឡើង ប៉ុន្តែ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ពិតជា​អាច​សន្និដ្ឋានបានថា ទំនងជា​លោក កើតទុក្ខ​នឹង​ការ​លាចាក​លោក របស់​ឪពុក ប៉ែន តុលា ទើប​ធ្វើ​ឲ្យ​គាត់​នឹកឃើញ​រឿងរ៉ាវ​រំ​កាំរ​កូ​ស ដែល​បាន​កើតឡើង នាពេល​កន្លងមក​នោះ សារជាថ្មី​ម្តងទៀត​។ នៅវេលា​ទាបភ្លឺ​ថ្ងៃ​ដដែល​នេះដែរ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ របស់លោក អ៊ិន សុ​ភិន បានធ្វើការ​បង្ហោះ​រូបថត និង​សារ​ក្តុកក្តួល អំពី​ការទទួល​អនិច្ចកម្មរ​បស់​ឪពុក លោក ប៉ែន តុលា ថា​៖ «​ថៃ្ង​នេះ​ប៉ា របស់​ប៉ែន តុលា បាន​លាចាក​លោក​នេះហើយ ខ្ញុំ​សោក​សា្តយ​គាត់​ណាស់​!»៕

ចំនួនអ្នកទស្សនា

    19633107

  • ថ្ងៃនេះ651
  • ម្សិលមិញ3791
  • សប្តាហ៍នេះ651
  • ខែនេះ69401
  • ឆ្នាំនេះ405661
  • សរុប19633107