ប្រិយមិត្ត និង មិត្តៗយុវវ័យដឹងទេថា តារាល្បីៗរូបណាខ្លះប្ដូរឈ្មោះ និង វង្សត្រកូលមុន និង ក្រោយបោះជំហានប្រឡូកចូលសិល្បៈ។ ខាងក្រោមនេះ គឺជា ឈ្មោះតារាល្បីៗដែលពួកគេប្ដូរនៅពេលឈានចាប់ អាជីពជាអ្នកសិល្បៈ។
១ ព្រាប សុវត្ថិ៖ តារាចម្រៀងរូបនេះមានឈ្មោះដើមថា ស្នាយ តែពេលបោះជំហានទៅកាន់វិថីសិល្បៈលោកបានដាក់ឈ្មោះថា ព្រាប សុវត្ថិ។
២ ខេមរៈ សិរីមន្ត៖ មុនចូលសិល្បៈលោកមានឈ្មោះដើមហៅថា ខែម ប៊ុនថៃ តែពេលក្លាយជាតារាចម្រៀងលោកប្ដូរឈ្មោះទៅជា ខេមរៈ សិរីមន្ត វិញ។
៣ លោក ឆាយ វីរៈយុទ្ធ៖ ឈ្មោះដើមគឺ ឆាយ ចាន់ឆោម តែពេលឡើងប្រឡងលោកដាក់ឈ្មោះថា ប្រុក ឆោម ហើយនៅពេលក្លាយជាតារាចម្រៀងលោកបានប្ដូរឈ្មោះទៅជា ឆាយ វីរៈយុទ្ធ វិញ។
៤ នាយ ពែកមី៖ មុនចូលសិល្បៈមានឈ្មោះ ចែម ចាន់តារា តែពេលបោះជំហានចូលសិល្បៈមានឈ្មោះ ពែកមី។
៥ លោក ឆន សុវណ្ណរាជ៖ មុនប្រឡូកសិល្បៈឈ្មោះ ឆន សុវណ្ណរ៉ា តែពេលបោះជំហានចូលសិល្បៈ ឆន សុវណ្ណរាជ។
៦នីកូ៖ មុនចូលសិល្បៈមានឈ្មោះ ណុប សម្បត្តិពុទ្ធិ តែក្រោយប្រឡូកចូលវិស័យសិល្បៈមានឈ្មោះ នីកូ។
៧ អ្នកនាង ខ្ញុង៖ មុនចូលសិល្បៈឈ្មោះ ស្រេង សុកាន់ដា ពេលឈានចាប់អាជីពជាអ្នកសិល្បៈឈ្មោះ ខ្ញុង។
៨ លោក អាន គុណកូឡា៖ មុនឈានចាប់អាជីពជាអ្នកសិល្បៈ អាន គុណបញ្ញា ពេលចូលសិល្បៈ អាន គុណកូឡា។
៩ ខេម៖ មុនប្រឡូកចូលសិល្បៈមានឈ្មោះ ប៉ុន សុណារិន តែពេលចូលសិល្បៈមានឈ្មោះ ខេម។
១០ នាយ ក្រូច៖ មុនចូលសិល្បៈមានឈ្មោះ សេន សុប៊ុន ពេលចូលសិល្បៈមានឈ្មោះ នាយ ក្រូច។