ភិន សុ​ដា​លី​ស កំពុងមាន​ផ្ទៃពោះ​?

20-February-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ រឿងរ៉ាវ​ដ៏​ក្តៅគគុក របស់​កញ្ញា ភិន សុ​ដា​លី​ស ជាមួយនឹង​ឪពុក​បង្កើត​របស់​នាង មិនទាន់​ចប់​ស្រូល​បួល​ផង ស្រាប់តែ​កាល​ថ្មីៗ​នេះ រូបនាង បានធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល​ជាថ្មី​ម្តងទៀត​។​កាលពី​ជាង​មួយ​ម៉ោង​មុននេះ នៅក្នុង​គណនី​អ៊ិន​ស្តា​ក្រាម របស់​កញ្ញា ភិន សុ​ដា​លី​ស បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែលជា​រូប​ឆ្លុះ​អេកូ​របស់​ទារក​ក្នុង​ផ្ទៃ​។ ចំពោះ​រូបថត​មួយ​សន្លឹក​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​បាន​សាកសួរ​ទៅ​នាង​គ្រប់ៗ​គ្នា​។ ហើយក៏​មាន​អ្នក​ខ្លះទៀត បាន​ជូនពរ​ទៅកាន់​រូបនាង និង​កូន​ក្នុង​ផ្ទៃ​ទៀតផង​។​
​យ៉ាងណាមិញ ជុំវិញ​រឿងនេះ​ផងដែរ មហាជន​នៅតែ​ឆ្ងល់​ក្នុង​ចិត្ត ថា​តើក​ញ្ញា ភិន សុ​ដា​លី​ស ពិត​ជាមាន​ផ្ទៃពោះ មែនរឺ​យ៉ាងណា​។ ហើយ ក៏​សង្ឃឹមថា កញ្ញា ភិន សុ​ដា​លី​ស នឹង​ចេញមុខ​បកស្រាយ ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ស្រាយ​ចម្ងល់​របស់​មហាជន​៕

ចំនួនអ្នកទស្សនា

    19633767

  • ថ្ងៃនេះ1311
  • ម្សិលមិញ3791
  • សប្តាហ៍នេះ1311
  • ខែនេះ70061
  • ឆ្នាំនេះ406321
  • សរុប19633767