ភូមិចំនួន០២ នៅស្រុកកោះធំរក្សាល្បែង ទាញព្រ័ត្រផ្ដៅ បានជាង ១០០ឆ្នាំ

05-April-2016 | ដោយ មែន កំសត់


 
កណ្ដាល ៖ អស់រយៈកាលជាង ១០០ ឆ្នាំកន្លងទៅហើយ ដែលអ្នកភូមិចំនួនពីរ គឺភូមិត្របែកពក និង ភូមិព្រែកឫស្សីស្ថិតនៅក្នុងឃុំ កំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល បាននាំគ្នាថែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីល្បែងប្រជាប្រិយ ទាញព្រ័ត្រ។

ជារៀងរាល់ឆ្នាំនៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរពួកគាត់តែងតែនាំគ្នាជាក្រុមលេងទាញព្រ័ត្រដែលជាល្បែង ដូនតារបស់ខ្លួនបានបន្សល់ទុកឲ្យ។ សន្ធឹកស្រែកហ៊ោកញ្ជ្រៀវអមជាមួយនឹងបទភ្លេងឆៃយ៉ាំប្រគំព្រមគ្នានៅ ពេលអ្នកទាញព្រ័ត្រស្រីម្ខាងប្រុសម្ខាងប្រឹងទាញ ដោយសេចក្ដីអររំភើបមើលទៅគួរឲ្យសប្បាយរីករាយនៅត្រង់ទីកន្លែងមួយ ដែលប្រជាជនគ្រប់គ្នាតែងតែហៅថាដើមសំរោង។

ដើមសំរោងគឺជាឈ្មោះទីកន្លែងមួយដែលស្ថិតនៅចំចំណុចកណ្ដាលនៃព្រំប្រទល់ភូមិ ត្របែកពក និងភូមិព្រែកឬស្សី។ នៅទីនោះមានរោងអ្នកតាម្ចាស់ស្រុកមួយដែលគេនិយមហៅថាអ្នកតាដើម សំរោង៕

ចំនួនអ្នកទស្សនា

    19633377

  • ថ្ងៃនេះ921
  • ម្សិលមិញ3791
  • សប្តាហ៍នេះ921
  • ខែនេះ69671
  • ឆ្នាំនេះ405931
  • សរុប19633377