ភ្នំពេញ ៖ នេះអាចនិយាយបានថា ជាចេតនាពីសំណាក់តារាសម្ដែងភេទទី៣របស់ខ្មែរ ដែលធ្លាប់បានធ្វើការដោះដូរប្រអប់លេង ( កែភេទ) ឲ្យមានរូបរាងក្លាយជាមនុស្រីពេញលក្ខណៈ នាង ប៉ុប ពីខណៈថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាង បានបង្ហោះចែករំលែករូបភាពអាក្រាតកាយ ថតស្រាតសម្ញែងភាពស្រើបស្រាលជាសាធារណៈ។
តាមរយៈរូបថតអាក្រាតកាយមួយសន្លឹកបង្ហាញពីភាពសិចស៊ីស្រើបស្រាល បញ្ចេញសាច់ខ្លីនៅកណ្ដាលវាលរបស់តារាសម្ដែង នាង ប៉ុប ពី នេះហាក់កំពុងតែធ្វើឲ្យបុរសៗជាច្រើនរួមជាមួយអ្នកនិយមលេងបណ្ដាញ ទំនាក់ទំនងសង្គមមិនតិចនាក់ឡើយ បាននាំគ្នាជ្រួលជ្រើមស្ទើរតែហូរឈាមតាមច្រមុះ ព្រោះតែភ្លឹក និងសម្លឹងមើលរូបអត់ពាក់អាវ និងស្លៀកខោពីសំណាក់នាង ប៉ុប ពី។
តារាភេទទី៣ នាង ប៉ុប ពី កន្លងមកត្រូវបានទស្សនិកជនចាត់ទុកថា ជាតារាខ្មែរមួយដួង ដែលចូលចិត្ដបង្អួតពីភាពហ៊ឺហា ប្រើប្រាស់សំភារៈទំនើបៗ មិនចាញ់តារាស្រីល្បីឈ្មោះរបស់ខ្មែរឯទៀតប៉ុន្មានទេ។ មិនតែប៉ុណ្ណោះនាងក៏មានឈ្មោះជាតារាស្រីសិចស៊ី ចូលចិត្ដបញ្ចេញរបស់ល្អៗឲ្យមហាជនទស្សនា មិនចេះជិនណាយទៀតផង។
ជាក់ស្ដែងថ្មីៗនេះ នាងបានរំលេចរូបថតមួយសន្លឹកចំហសាច់សខ្ចី ដែលសម្បូរសាច់មើលទៅគួរឲ្យក្នក់ក្នាញ់ ដែលជាបច្ច័យធ្វើឲ្យបុរសៗ ភាគច្រើនបានឃើញរូបថតនេះហើយ ហាក់មានការចាប់អារម្មណ៍មិនតិចទេ។ ចង់ដឹងថា រូបថតដែលនាងបង្ហោះអាក្រាតកាយបញ្ចេញសាច់គ្មានសល់របស់តារាស្រី នាង ប៉ុប ពី មានភាពទាក់ទាញធ្វើឲ្យបុរសៗ ចាប់អារម្មណ៍ខ្លាំង និងទទួលរងការរិះគន់ដល់កម្រិតណានោះ ទេ៕