​ឪពុក ភិន សុ​ដា​លី​ស មិន​ភ័យ​រឿង​កូនស្រី គិត​ខ្លី ក្រោយ ប៉ែន ចំ​រ៉ុង សម្រេចចិត្ត​បឹ្ត​ង​លែងលះ​

03-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ​ក្រោយពី​លោក ប៉ែន ចំ​រ៉ុង សម្រេចចិត្ត​បឹ្ត​ង​លែង​ភរិយា អេ​តា​ស៊ីវិល គឺ​នាង​ភិន សុ​ដា​លី​ស ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បន្ទាប់ពី​ភិន សុ​ដា​លី​ស បាន​បង្ហោះ​សារ​ខូចចិត្ត​ថា នាង​កំពុងស្ថិត​ក្នុងស្ថានភាព​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ គឺ​មានមតិ​ជាច្រើន​យល់ថា នាង​នឹង​អាច​គិត​ខ្លី ដើម្បី​គេចចេញ​ពី​ភាពអាម៉ាស់​។ យ៉ាងណាក៏ដោយ​លោក​អ៊ិន សុ​ភិន ជា​ឪពុក​បាន​អះអាងថា​កូនស្រី​របស់ខ្លួន នឹងមិន​ធ្វើ​នូវ​រឿង​មិនល្អ​ដូច​អ្វីដែល​បាន​ភ័យ​បារម្ភ​ឡើយ ដោយសារតែ​នាង​គឺជា​ក្មេងស្រី​រឹងមាំ​។​

​លោក​បានបញ្ជាក់​ជំនួស​កូនស្រី​ថា ភិន សុ​ដា​លី​ស គឺជា​នារី​ចិត្តរឹង ហើយ​បើទោះជា​នាង​ត្រូវបាន​ស្វាមី ក្រោម​ស្លាក​អេ​តា​ស៊ីវិល គឺ​លោក​ប៉ែន ចំ​រ៉ុង សម្រេច​ប្ដឹង​លែង​ដោយ​មិន​អាល័យកូន​ក្នុង​ផ្ទៃ​ជាង​៣​ខែ ក្នុងពេលដែល​នាង​ក៏​មិន​ចូល​ផ្ទះ​ព្រោះតែ​ខ្មាស​ទង្វើ​ខ្លួនឯង​នោះ​ក៏ដោយ ក៏​នាង​មិន​ស្ថិតក្នុង​ជំពូក​នារី​ដែល​ងាយ​នឹង​ជ្រើស​យក​ស្ថានភាព​បញ្ចប់ជីវិត​ខ្លួនឯង ដើម្បី​គេចចេញ​ពី​បញ្ហា​នោះឡើយ​។​
​លោក​និយាយថា «​ខ្ញុំ​ស្គាល់​ច​រឹក​កូន​ខ្ញុំ ត្បិត​ថា​វា​ឥឡូវ​វា​ពិបាកចិត្ត​ចង់​ឆ្កួត​ចឹ​ង​មែន ប៉ុន្តែ​បើ​រឿង​សម្លាប់ខ្លួន​អា​ដា​លី​សវា​អត់​ធ្វើ​ទេ ព្រោះ​កូន​ហ្នឹង​វា​ធំធាត់ ក្នុង​បរិយាកាស​ស៊ី​វិ​ល័យ ចឹ​ង​អា​រឿង​គេច​ចេញពី​បញ្ហា​ដោយ​ការ​សម្លាប់ខ្លួន​អីហ្នឹង ខ្ញុំ​ធានាថា​អត់​ម្មង យ៉ាងច្រើន​វា​ពិបាកចិត្ត និង​ចង់​នៅតែ​ឯង​តែ​ចឹ​ង​!»​។​

​លោ​កថា​មកទល់ពេលនេះ កូនស្រី​របស់ខ្លួន​មិន​ព្រម​ជួប​ខ្លួន និង​ទទួលយក​ការ​ជ្រោមជ្រែង​ពី​សំណាក់​ភរិយា​របស់លោក និង​ម្ដាយ​របស់លោក​នោះឡើយ បើទោះជា​លោក​បាន​ជំរុញ​ឲ្យ​ទៅ​លើកទឹកចិត្ត​ដល់ផ្ទះ​ជួល និង​ហៅ​ឲ្យ​ចូល​ផ្ទះ​វិញ​។​
​លោក​និយាយថា «​ដា​លី​សវា​អត់​ហ៊ាន​ជួប​ខ្ញុំ ឬ​និយាយ​ជាមួយ​ខ្ញុំ​ទេ ខ្ញុំ​ខ​ល​ក៏​មិន​លើក​ដែរ សូម្បីតែ​ប្រពន្ធ​ខ្ញុំ ម្ដាយ​ខ្ញុំ​ទៅ​អង្វរ​ឲ្យ​វា​ចូល​ផ្ទះ​ក៏​វា​មិន​ចូល​ដែរ គឺ​ស្អី​ក៏​វា​មិន​ឆ្លើយ​!»​។​

​លោក​នៅតែ​មានជំនឿថា​នាង ភិន សុ​ដា​លី​ស មិន​ឈានដល់​គិត​ខ្លី​ដូច​អ្វី​ដែលមាន​មហាជន​មានការ​បារម្ភ​នោះទេ បើទោះជា​ស្ថានភាព​ដែល​នាង​ជួបប្រទះ គឺជា​អ្វីដែល​នារី​ភាគច្រើន​ពិបាក​ប្រឈម​។​
​គួរ​បញ្ជាក់ថា​មកទល់​ពេលនេះ បណ្ដឹងសុំ​លែង​របស់ ប៉ែន ចំ​រ៉ុង ប្ដឹង​លែងលះ​ជាមួយ ភិន សុ​ដា​លី​ស បាន​ធ្លាក់​ដល់ដៃ​តុលាការ​ហើយ ដោយ​លោក ពេជ្រ វិជ្ជាធរ កំពុង​ចាត់ការ​រឿងនេះ ដោយ​គ្រោង​កោះហៅ​ភាគី​ដើមបណ្ដឹង និង​ចុង​បណ្ដឹង​មក​សាកសួរ​ឆាប់ៗ​៕

ចំនួនអ្នកទស្សនា

    19581067

  • ថ្ងៃនេះ1391
  • ម្សិលមិញ5241
  • សប្តាហ៍នេះ24241
  • ខែនេះ17361
  • ឆ្នាំនេះ353621
  • សរុប19581067