ដេ​ន​នី ក្វាន់ ចូល​ទទួល​ដំបូន្មាន និង ការអប់រំ ពី​ក្រសួង​វប្បធម៌ ក្រោយ​ស្លៀក​សិច​ស៊ី ដូច​អាក្រាតកាយ​

17-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ តប​តាម​ការកោះហៅ​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ កំពូល​តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ នៅវេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ បាន​ចូលទៅ​ទទួល​ដំបូន្មាន និង​ការអប់រំ ពី​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បន្ទាប់ពី​កញ្ញា​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​ដូច​អាក្រាតកាយ​ធ្វើ​ឲ្យ​ប៉ះពាល់ និង​អាប់ឱន​ខ្លាំង​ដល់​តម្លៃ​វប្បធម៌ និង​ស្ត្រី​ខ្មែរ​។​

​សូមបញ្ជាក់ថា កោះ​កៅ​ហៅ កំពូល​តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ចូលទៅ​ដុស​អប់រំ​នេះ បន្ទាប់ពី​តារា ដែល​ទើប​ទទួលបាន​កេរ្តិ៍ឈ្មោះ​តាមរយៈ​ភាព​សិច​ស៊ី​រូបនេះ បាន​ព្យាយាម​បង្ហោះ​រូប​សិច​ស៊ី ដូច​អាក្រាតកាយ​ជា​បន្តបន្ទាប់​តាម​បណ្តាញ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម នាំ​ឲ្យ​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ទាំង​ក្នុង​មជ្ឈដ្ឋាន​អ្នកសិល្បៈ និង​មហាជន​ខ្មែរ​។ កាយវិការ និង​សកម្មភាព​របស់​តារា​រូបនេះ ត្រូវបាន​គេ​វាយតម្លៃថា ធ្វើ​ឲ្យ ប៉ះពាល់​ដល់​វប្បធម៌​ទំនៀប​ទម្លាប់ ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ និង ចរិយា​ធម៌​-​សីលធម៌​សង្គម​។​

​ដេ​ន​នី ក្វាន់ មិន​ត្រឹមតែ​មិន​ទទួល​នូវ​ការ​ទូន្មាន​ពី​អ្នកសិល្បៈ​រៀប​ច្បង និង​សាធារណជន​នោះឡើយ ចំពោះ​ភាព​សិច​ស៊ី​នេះ ហើយ​ថែមទាំង​ជេរ​ដៀលត្មះ​តប​ទៅលើ​អ្នក​អប់រំ​រូបនាង​ថែមទៀត​។ ព្រោះតែ​ការអប់រំ​លើ​តារា​សិច​ស៊ី​នេះ នាំ​ឲ្យ​មានការ​ផ្ទុះ​ពាក្យសម្តី​ខ្លាំង​រវាង ដេ​ន​នី ក្វាន់ និង អ្នកសិល្បៈ​ជាច្រើន​ផ្សេងទៀត​៕

ចំនួនអ្នកទស្សនា

    19580387

  • ថ្ងៃនេះ711
  • ម្សិលមិញ5241
  • សប្តាហ៍នេះ23561
  • ខែនេះ16681
  • ឆ្នាំនេះ352941
  • សរុប19580387