បន្ទាប់ពីមានសង្គ្រាមពាក្យសម្ដីរវាងគ្នាមួយរយៈតារាចម្រៀង ម៉េង កែវពេជ្ជតា ចំពោះរូបសិចស៊ីរួចមក ឥឡូវនេះ ដេនី ក្វាន់ ប្រាប់ថា បើមានពេលនាងនឹងសុំទោសម្ចាស់បទ “សម្រស់នារីខ្មែរ” ដោយផ្ទាល់។ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មានដែលបានចោទសួរថា “តើកញ្ញា ដេនី ក្វាន់ ហ៊ានជួបអ្នកនាង ម៉េង កែវពេជ្ជតា ដើម្បីសូមទោសដែរឬទេ?” តារាសម្ដែងស្រីដែលទើបចូលខ្លួនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្ប ស្ដាប់ការណែនាំរឿងស្លៀកពាក់សិចស៊ីនោះ បានឆ្លើយតបមកអ្នកសារព័ត៌មានថា “នាងខ្ញុំពិតជាហ៊ាននិយាយពាក្យសុំទោសទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា “។ បន្ថែមពីលើនេះទៀត នាង ក៏បានសន្យាទៀតថា នឹងកាត់បន្ថយភាពសិចស៊ីដែរ តែក៏មិនបោះបង់ទាំងស្រុងឡើយ គឺត្រឹមលក្ខខណ្ឌទទួលយកបាន។
ករណីនេះដែរ អ្នកនាង ម៉េង កែវពេជ្ជតា Sabay មិនអាចសុំការអធិប្បាយបានទេ ចំពោះដែលថា តើយល់យ៉ាងណា ចំពោះការចង់សុំទោសពីគូទំនាស់ពាក្យសំដីគ្រាមុននេះ ដោយលេខទូរសព្ទរបស់អ្នកនាង Call ចូលតែមិនមានអ្នកទទួល៕