ពិធី​ភ្ជាប់ពាក្យ​តារា​កំប្លែង​ស្រី​វ័យក្មេង និង​ស្រស់​សោភា គឺ​កញ្ញា វ៉ាន់ នី​ឡា​បណ្ណាការ​ចំនួន​៣​ម៉ឺន​ដុល្លារ​

19-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ ពិធី​ភ្ជាប់ពាក្យ​តារា​កំប្លែង​ស្រី​វ័យក្មេង និង​ស្រស់​សោភា គឺ​កញ្ញា វ៉ាន់ នី​ឡា ជាមួយ​លោក​ផន រង្សី បាន​ប្រារព្ធ​ធ្វើ​នៅ​គេហដ្ឋាន​របស់លោក​វ៉ិ​ច​ទ័​រ ស្ថិតក្នុង​បុរី​ពិភពថ្មី នា​ព្រឹក​ថ្ងៃទី​១៩ ឧសភា ២០១៦ ដោយ​ត្រូវគេ​ដឹងថា ខាង​ឪពុកម្តាយ​កូនកំលោះ លោក​ភី សុគន្ធ​ធី និង​ភរិយា បាន​ជូន​បណ្ណាការ​ចំនួន​៣​ម៉ឺន​ដុល្លារ ។​

​បើតាម​លោក​វ៉ិ ច​ទ័​រ​បានឱ្យដឹងថា ចំពោះ​ពិធី​រៀប​មង្គលការ​កូនស្រី​គាត់​នោះ គឺ​នឹងត្រូវ​រង់ចាំ​រយៈពេល​៣​ឆ្នាំ​ទៀត ដោយ​គាត់​អះអាងថា កូន​គាត់​ទាំង​២​នាក់​នៅ​ក្មេង​ពេក ហើយ​ការទំនាក់ទំនង​របស់​ពួកគាត់ គឺ​ទើបតែ​បាន​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ។​

​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៩ ឧសភា ២០១៦ នេះ តារា​កំប្លែង​វ័យក្មេង និង​មាន​សម្រស់​ស្រស់​សោភា គឺ​កញ្ញា វ៉ាន់ នី​ឡា ជា​កូនស្រី​របស់លោក​សុវណ្ណ ឫទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ ប្រធាន​ផលិតកម្ម​វិធី​កម្សាន្ត​របស់​ទូរទស្សន៍ ស៊ី​ធី​អិន និង​ជា​អ្នកគ្រប់គ្រង​ក្រុម​កំប្លែង​ប្រចាំ​នៅ​ស៊ី​ធី​អិន បាន​ភ្ជាប់ពាក្យ ជាមួយ​លោក​ផន រង្សី ដែលជា​កូនប្រុស​របស់លោក​ភី សុគន្ធ​ធី ម្ចាស់​ផលិតកម្ម ភី សុគន្ធ​ធី ល្ខោនបាសាក់ និង​តន្ត្រី ។​

ចំនួនអ្នកទស្សនា

    19596207

  • ថ្ងៃនេះ571
  • ម្សិលមិញ3321
  • សប្តាហ៍នេះ12431
  • ខែនេះ32501
  • ឆ្នាំនេះ368761
  • សរុប19596207