នាយ ចឺម អស់សំណើច​នឹង​ព័ត៌មាន​ថា ខ្លួន​ខូចចិត្ត​ខ្លាំង​ពេល នី​ឡា ភ្ជាប់ពាក្យ​ជាមួយ​

20-May-2016 | ដោយ មែន កំសត់


 ភ្នំពេញ​៖ ខណៈដែល​ពិធី​ភ្ជាប់ពាក្យ របស់​តារា​កំប្លែង​វ័យ​១៧​ឆ្នាំ ត្រូវជា​កូនស្រី​របស់លោក សុវណ្ណ ឫទ្ធី ហៅ តា​វ៉ិ​ច​ទ័​រ ប្រធាន​ផលិតកម្ម​វិធី​កម្សាន្ត​របស់​ទូរទស្សន៍ CTN គឺ​កញ្ញា វ៉ាន់ នី​ឡា ទើបតែ​ត្រូវបាន​បញ្ចប់​កន្លងផុត​ទៅ បាន​១​ថ្ងៃនោះ ស្រាប់តែ​ផ្ទុះ​ដំណឹង​ថា តារា​កំប្លែង​ប្រុស​រួម​ក្រុម គឺ​នាយ ចឺម ហាក់​មាន​អារម្មណ៍​ខូចចិត្ត ព្រោះតែ​ដៃគូ​សម្តែង​ដ៏​ស័ក្តិសម វ៉ាន់ នី​ឡា បើក​បេះដូង​ព្រម​ភ្ជាប់ពាក្យ ជាមួយ​ប្រុស​របស់​ថៅកែ​ល្ខោនបាសាក់ ភី សុគ​ន្ធី ចោល​ខ្លួន​។ ជាពិសេស គឺ​ដំណឹង​ក្នុង​បណ្ដាញ​សង្គម Facebook ។​

ជាមួយ​ការ​បែប​ធ្លាយ​ដំណឹង ដ៏​រសើប​នេះដែរ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​បានការ​បង្ហោះ​ចែករំលែក​រូបភាព​នាយ ចឹ​ម ភ្ជាប់​ជាមួយ​ឃ្លី​ប​វីដេអូ​ចម្រៀង​បទ​របស់​នាយ មាន​ចំណងជើង​ថា «​ពុក​អើយ​ម៉ែអើយ នាង​ការ​ចោល​ខ្ញុំ​ហើយ​» ដោយ​ប្រែ​ក្រឡាស់​ដាក់​ចំណងជើង​ថ្មី​ថា «​បទ​ថ្មី​កំពុង​ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក​៖ វីដេអូ​ថ្មី​បទ ពុក​អើយ​ម៉ែអើយ នី​ឡា ភ្ជាប់ពាក្យ​ចោល​ខ្ញុំ​ហើយ​»​។ មិនតែប៉ុណ្ណោះ ក៏​មានការ​បង្ហោះ​រូប​ប្រៀបធៀប​គ្នា​រវាង នី​ឡា ថត​ជាមួយ​នាយ ចឺម និង​រូបភាព នី​ឡា ក្រាប​ផ្ទឹម​ចងដៃ​ជាមួយ​អនាគត​ស្វាមី លោក ផន រស្សី ថា​តើ​រវាង​អ្នក​ទាំងពីរ នរណា​ស័ក្តិសម​ជាមួយ វ៉ាន់ នី​ឡា ជាង​?
​ឆ្លើយតប​នឹង​ការលើកឡើង​ខាងលើនេះ តារា​កំប្លែង​វ័យក្មេង​នាយ ចឺម បាន​ថ្លែងប្រាប់​គេហទំព័រ Khmertalking នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា  នេះ​ទាំង​អស់សំណើច​ថា «​មានរឿង​ចឹ​ង​មកពីណា បង …! (​សើច​) ចេះតែ​ដុត​ខ្ញុំ​ហើយ អត់​ដែល​ដឹងអី​ផង​។ ផ្ទុយទៅវិញ​ខ្ញុំ​មានតែ​សប្បាយចិត្ត ដែល​ប្អូន​បាន​ភ្ជាប់ពាក្យ​បែបនេះ ..!»​។​

​នាយ ចឹ​ម បានបញ្ជាក់​ទៀតថា «​គ្មាន​រឿង​ហ្នឹង​កើតឡើង​ទេ រវាង​ខ្ញុំ​និង​នី​ឡា គឺ​រាប់អាន​គ្នា​ចាត់​ទុកដូចជា​ប្អូនស្រី​បង្កើត​ចឹ​ង​! ដោយសារ​យើង​លេង​កំប្លែង ជាមួយគ្នា​មាន​រយៈពេល​៦​ឆ្នាំ​មកហើយ​។ ដូច្នេះ​អ្វីៗ​គឺ​ស្រឡាញ់​រាប់អាន​គ្នា មិន​ខុសពី​បងប្អូន​នោះទេ​។ ចំណែក​រឿង​ដែល​គេ​ថា ខ្ញុំ​អត់​ចិត្ត​ឬ​ខូចចិត្ត​នោះ វា​មិន​ពិត​ទាល់តែសោះ ហើយក៏​សង្ឃឹមថា ទស្សនិកជន​ឈប់​មានការ​យល់ច្រឡំ និង​ដាក់​ការសង្ស័យ​បែបនេះ មកលើ​ខ្ញុំ​ទៀត​..!»​។​
​ជាមួយនឹង​ការបញ្ជាក់​ដូច្នេះ នាយ ចឹ​ម ក៏បាន​និយាយ​លក្ខណៈ​លេងសើច​ថា «​រាល់ថ្ងៃនេះ មនុស្ស​សុភាព​អស់​ត្រឹម ចឺម នេះហើយ​គឺ​នៅ​ស្ស៊ី​ន​ល្អ​ទាំងអស់ (​ភាព​បរិសុទ្ធ​)…​។ ម្យ៉ាងទៀត​សូម​ផ្តាំ​ប្រាប់​កញ្ញា​ផង​ថា ចឺម នៅ​កំលោះ​បរិសុទ្ធ មិនទាន់​អស់​ភាព​ស្ស៊​ន​នៅឡើយ​ទេ (​សើច​) …!»​។​
​សូមបញ្ជាក់ថា តារា​កំប្លែង​វ័យក្មេង របស់​ស្ថានីយទូរទស្សន៍ CTN ស្ថិតក្នុង​ក្រុម​នាយ ពាក់​មី គឺ​កញ្ញា វ៉ាន់ នី​ឡា កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦​នេះ បានរៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ជា​ផ្លូវការ​ជាមួយ​បុរស​រូប​សង្ហា ថៅកែ​អក​កេះ និង​ត្រូវជា​កូនប្រុស​របស់​ថៅកែ​ល្ខោន អ្នកស្រី ភី សុគ​ន្ធី ប្រចាំ​ខេត្តតាកែវ ដែល​ពិធី​នេះ​ធ្វើឡើង​នៅឯ​គេហដ្ឋាន របស់​ឪពុកម្តាយ​នាង នៅ​ម្តុំ​ទូ​រស​ទស្សន៍ CTN ឬ​ស្សី​កែវ ដោយមាន​ការអញ្ជើញ​ភ្ញៀវ ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    19596787

  • ថ្ងៃនេះ1151
  • ម្សិលមិញ3321
  • សប្តាហ៍នេះ13011
  • ខែនេះ33081
  • ឆ្នាំនេះ369341
  • សរុប19596787