ភ្នំពេញ៖ ក្រោយរឿងលែងលះ មិនទាន់ចប់សព្វគ្រប់ ផងនោះ លោក ប៉ែន ចំរ៉ុង ក៏ជួបយីអ៊ុនស៊យ ដោយទីផ្សារ សម្តែងភាពយន្ត បានធ្លាក់ស្រឹបៗ មិនគួរឲ្យជឿ ដែលធ្វើឲ្យផលិតករ មួយចំនួន ស្រែកក្រវីក្បាល ព្រោះតែបង់ថវិកា ក្នុងការផលិតភាពយន្ត។
តាមរោងកុននានា ឲ្យតែខ្សែភាពយន្ត ដែលមានការចូលរួមសម្តែងពី ប៉ែន ចំរ៉ុង គឺគ្មានទស្សនិកជន ណាមួយ មើលឡើយ ដោយគេមិនដឹងថា មកពីមូលហេតុអ្វី ឬខឹងតារារូបនេះ ធ្វើមិនល្អទៅលើ ភិន សុដាលីស ឬយ៉ាងណានោះទេ ?
លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្សបានប្រាប់ LookingTODAY នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ឲ្យដឹងថា «រឿងដែលខ្ញុំផលិ ត កន្លងមក មានតួ ប៉ែន ចំរ៉ុង ត្រូវបានលុបចោ ល ដោយរោងកុនផ្សេងៗ ប្រាប់ថា ឲ្យតែមានតួ ប៉ែន ចំរ៉ុង គឺមិនបាច់យកមកទេ គ្មាននរណា មើលឡើយ»។លោកបានបន្ថែមថា« មិនមែនតែផលិតកម្មខ្ញុំ នោះទេ ផលិតកម្មផ្សេងៗ ទៀតក៏ខាតបង់ដែរ ឲ្យតែមានតួប៉ែន ចំរ៉ុង នោះដោយផលិតនានា ក្រវីក្បាលតែម្តង »។
បញ្ជាក់ផងដែរថា លោក អ៊ិន សុភិន កំពុងជោគជ័យ តាមរយៈរឿង អ្នកនាងម្ចាស់ឡឺកឺ ដោយចំណាយទុន មិនដល់ ៣ម៉ឺនដុល្លារផង តែទទួលបានមកវិញ ជិត ១០ ម៉ឺនដុល្លារអាម៉េរិក ខណៈដែលរឿងនេះ តួឯកមាន សុខ សោម៉ាវត្តី និង អូន ឧស្សាហ៍ ៕