ក្បួនទស្សន៍ទាយបុរាណចិនឆ្នាំទាំង ១២ និងឆ្នាំកំណើត

28-May-2016 | ដោយ មែន កំសត់

តាមក្បួនទស្សន៍ទាយបុរាណចិន បានបង្ហាញថា ឆ្នាំទាំង ១២ និងឆ្នាំកំណើតរបស់មនុស្សម្នាក់ៗ អាចប្រាប់ពីចរិតលក្ខណៈ របស់ពួកគេដូចខាងក្រោមនេះ៖

  1. ឆ្នាំជូត(១៩១២, ១៩២៤,១៩៣៦,១៩៤៨,១៩៦០,១៩៧២,១៩៨៤,១៩៩៦,២០០៨,២០២០)៖ ជាមនុស្សចិត្តល្អ មានពេទ្យកោសល្យ ជាមិត្តល្អ រ៉ូមេនទិច និងចេះដោយស្រាយបញ្ហាប្រកបដោយការយល់ដឹងខ្ពស់។
  2. ឆ្នាំឆ្លូវ(១៩១៣,១៩២៥,១៩៣៧,១៩៤៩,១៩៦១,១៩៧៣,១៩៨៥,១៩៩៧,២០០៩,២០២១)៖ ជាមនុស្សខ្លាំង ខិតខំធ្វើការងារ មានថាមពលរឹងមាំ ចូលចិត្តរស់នៅស្ងៀមស្ងាត់ម្នាក់ឯង ហើយមនុស្សនេះមិនងាយនឹងជឿអ្នកណាម្នាក់ងាយៗឡើយ។
  3. ឆ្នាំខាល(១៩១៤,១៩២៦,១៩៣៨,១៩៥០,១៩៦២,១៩៧៤,១៩៨៦,១៩៩៨,២០១០,២០២២)៖ ជាមនុស្សចូលចិត្តលេងសើច រាប់អានមិត្តភក្តិ និងការទំនាក់ទំនង។ ពួកគេពូកែផ្នែកសិល្បៈ ការនិពន្ធ និងផ្នែកសារព័ត៌មាន ហើយពួកគេក៏ជាដៃគូរស្នេហាដ៏ល្អផងដែរ។
  4. ឆ្នាំថោះ(១៩១៥,១៩២៧,១៩៣៩,១៩៥១,១៩៦៣,១៩៧៥,១៩៨៧,១៩៩៩,២០១១,២០២៣)៖ ជាមនុស្សមានយុតិ្តធម៌ សន្តិភាព និងមានតុល្យភាពគ្រប់រឿងរ៉ាវ។ ពួកគេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីការពារមិនឲ្យមានជម្លោះ។
  5. ឆ្នាំរោង(១៩១៦,១៩២៨,១៩៤០,១៩៥២,១៩៦៤,១៩៧៦,១៩៨៨,២០០០,២០១២,២០២៤)៖ ជាមនុស្សដែលមានថាមពល់ក្នុងរាងកាយខ្លាំងខ្លាំជាងមនុស្សធម្មតា មានទេព្យកោសល្យពីធម្មជាតិ និងមានប្រាជ្ញាវៀងវៃក្នុងការធ្វើការងារអ្វីមួយ។
  6. ឆ្នាំម្សាញ់(១៩១៧,១៩២៩,១៩៤១,១៩៥៣,១៩៦៥,១៩៧៧,១៩៨៩,២០០១,២០១៣,២០២៥)៖ ជាមនុសដែលស្រលាញ់គ្រួសារ ការងារក្នុងផ្ទះ ជាមនុស្សប្រពៃណីនិយម តែពួកគេមាន លក្ខណៈសម្បតិ្តជាអ្នកដឹងនាំតាំងពីធម្មជាតិ។
  7. ឆ្នាំមមី(១៩១៨,១៩៣០,១៩៤២,១៩៥៤,១៩៦៦,១៩៧៨,១៩៩០,២០០២,២០១៤,២០២៦)៖ ជាមនុស្សនិយាយរឿងរ៉ាវអ្វីមួយលឿន តែវាជាការពិត។ ពួកគេខិតខំប្រឹងប្រែងធ្វើការងារ ចូលរួមសកម្មភាពសង្គម ហើយពួកគេមិនធ្វើការងារតាមអារម្មណ៍នោះទេ។
  8. ឆ្នាំមមែ(១៩១៩,១៩៣១,១៩៤៣,១៩៥៥,១៩៦៧,១៩៨៩,១៩៩១,២០០៣,២០១៥,២០២៧)៖ ជាមនុស្សមានក្តីស្រមៃខ្ពស់ មានអាថ៌កំបាំងច្រើន មានពេទ្យកោសល្យ និងជាមនុស្សដែលចូលចិត្តការប្រកួតប្រជែង។
  9. ឆ្នាំរក(១៩២០,១៩៣២,១៩៤៤,១៩៥៦,១៩៦៨,១៩៨០,១៩៩២,២០០៤,២០១៦,២០២៨)៖ ជាមនុស្សចូលចិត្តជីវិតឯកជន ជាជាងការចូលរួមក្នុងហ្វូងមនុស្សច្រើន បើទោះបីជាពួកគេមានឈ្មោះល្បី ពេលចូលរួមក្នុងហ្វួងមនុស្សក៏ដោយ។ ជាមនុស្សចេះគិតគូរបានវែងឆ្ងាយ និងមានមនោសញ្ចេតនាខ្ពស់។
  10. ឆ្នាំរកា(១៩២១,១៩៣៣,១៩៤៥,១៩៥៧,១៩៦៩,១៩៨១,១៩៩៣,២០០៥,២០១៧,២០២៩)៖ ជាមនុស្សខិតខំប្រឹងប្រែងធ្វើការងារ ពួកគេពូកែក្នុងការពន្យល់គំនិត និងការយល់ឃើញរបស់ ពួកគេទៅកាន់មនុស្សផ្សេងទៀត។ ពូកគេជាមនុស្សស្មោះត្រង់ និងមានចិត្តសប្បុរស។
  11. ឆ្នាំច(១៩២២,១៩៣៤,១៩៤៦,១៩៥៨,១៩៧០,១៩៨២,១៩៩៤,២០០៦, ២០១៨,២០៣០)៖ជាមនុស្សដែលស្មោះត្រង់ ជាមិត្តល្អ ជាមនុស្សឯករាជ ក្លាហាន មានទំនុកចិត្ត និងមានសំណាងច្រើនក្នុងជីវិតរស់នៅ។
  12. ឆ្នាំកុរ(១៩២៣,១៩៣៥,១៩៤៧,១៩៥៩,១៩៧១,១៩៨៣,១៩៩៥,២០០៧, ២០១៩,២០៣១)៖ជាមនុស្សចិត្តល្អ មានពេទ្យកោសល្យ និងមានប្រាជ្ញា។ តែពេលខ្លះពួកគេខ្ជិលបន្តិច ហើយចូលចិត្តភាពស្ងប់ស្ងាត់ ហើយពួកគេក៏ជាអ្នកដឹកនាំដ៏ល្អផងដែរ៕

ប្រភព៖ABC

 

ចំនួនអ្នកទស្សនា

    19596257

  • ថ្ងៃនេះ621
  • ម្សិលមិញ3321
  • សប្តាហ៍នេះ12481
  • ខែនេះ32551
  • ឆ្នាំនេះ368811
  • សរុប19596257