រូបអាក្រាតកាយជាច្រើនសន្លឹក របស់តារាចម្រៀងក្នុងផលិតកម្មភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានបែកធ្លាយ ហើយត្រូវបានអ្នកលេង Facebook ចែកចាយតគ្នាព្រោងព្រាត។ ករណីនេះលោក សុខ ជំនោរ ជាបងប្រុសបង្កើតបានប្រាប់ថា មានតម្រុយ និងភស្តុតាង ល្មមអាចចាត់ការបានហើយ។ “ យើងកំពុងប្រមូលទិន្នន័យពី Facebook ហើយមានហ្វេន និងមហាជន បានផ្ញើភស្តុតាងពីគណនីទំព័រ ឬ page ព័ត៌មាន ដែលផុសរូប ដើម្បីរកប្រភព។ តែយើងមានតម្រុយ និងភស្តុតាង ល្មមចាត់ការបានហើយ”។ នេះជាការបញ្ជាក់របស់លោក សុខ ជំនោរ ។
បងប្រុសបង្កើត កញ្ញា វ៉ាន់ នីឡា រូបនេះបានបន្តថា ក្រុមគ្រួសាររបស់លោក បានដាក់ពាក្យបណ្ដឹងទៅប៉ូលិសព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃរួចហើយ ដោយបច្ចុប្បន្ននេះ ប៉ូលិសកំពុងតែស្រាវជ្រាវ។ លោកបញ្ជាក់ថា៖ “កាលណាខ្ញុំនិយាយ អាចប៉ះពាល់ដល់កិច្ចការស៊ើបអង្កេត អាចនឹងមានសន្និសិទ្ធសារព័ត៌មាន តែសុំពេលទុកឱ្យដំណើរការមួយអន្លើសិន”។
រូបអាក្រាតកាយ របស់ វ៉ាន់ នីឡា បានបែកធ្លាយបន្ទាប់ពី តារាចម្រៀងស្រីម្នាក់នេះ ចែកផ្លូវគ្នាជាមួយសង្សាររបស់ខ្លួន ដោយសង្សាររបស់នាង ត្រូវបានប្រភពជាច្រើនទម្លាយឲ្យដឹងថា ជាកូនលោកមន្ត្រីពាក់ផ្កាយ៣ម្នាក់។ អតីតសង្សាររបស់នាងឈ្មោះ សិទ្ធិ ស័ក្ត អាយុ ២៦ ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្ដិបួនកន្លះ។ ទន្ទឹមការចែកផ្លូវនេះ ភាគីខាងប្រុសមានរូបថតអាក្រាតកាយរបស់ វ៉ាន់ នីឡា នៅក្នុងដៃជាច្រើន៕