កញ្ញា វ៉ាន់ នី​ឡា ចូល​បំភ្លឺ​នៅ​ចំពោះមុខ​សមត្ថកិច្ច ក្រសួងមហាផ្ទៃ ក្រោយ​ជនអនាមិក​ទម្លាយ​រូបអាក្រាត​នាង លើ Facebook

10-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ តារាចម្រៀង ប្រចាំ​ក្នុង​ផលិតកម្ម ភ្លេង​រីខ​ដ កញ្ញា វ៉ាន់ នី​ឡា បាន​ចូលខ្លួន​ជួប​ជាមួយ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ នៅ​ម៉ោង​ប្រមាណ​៤៖៣០​នាទី រសៀល​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​ពាក្យបណ្ដឹង​របស់ខ្លួន ដែល​បាន​ប្ដឹង​រយៈពេល​ប្រមាណ​១​ខែ​មុខ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ស្វែងរក​ជនអនាមិក មក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​។​

​ថ្លែងប្រាប់ និង Khmertalking នៅមុននេះ​បន្តិច បងប្រុស​របស់​តារាចម្រៀង វ៉ាន់ នី​ឡា គឺ​កវីនិពន្ធ សុខ ជំនោរ បាន​បញ្ជាក់ថា នៅពេលនេះ​លោក​បាន​នាំ​ប្អូនស្រី (​កញ្ញា វ៉ាន់ នី​ឡា​) ដើម្បី​មកជួប​នឹង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ដើម្បី​បំភ្លឺ​បន្ថែម​ជុំវិញ​បណ្ដឹង​វែកមុខ​រក ជនអនាមិក​គំរាម​ទម្លាយ​រូបភាព​របស់​នាង តាម​ការកោះអញ្ជើញ​រប​ស់​សមត្ថកិច្ច​។​

​លោក​បន្តថា ប្អូនស្រី​របស់លោក ពិតជា​ធ្លាប់មាន​មនុស្ស​គំរាម ហើយ​អ្នក​គំរាម​រូបនាង​នោះ គឺជា​កូន​មន្ត្រី​មានអំណាច​ធំ​ម្នាក់ នៅក្នុង​ក្រសួងមហាផ្ទៃ​នោះ​តែម្ដង ប៉ុន្តែ វ៉ាន់ នី​ឡា គឺជា​ជនរងគ្រោះ ហើយ​លោក និង​ប្អូនស្រី​កំពុងតែ​ទន្ទឹងរង់ចាំ​មើល ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច ធ្វើទៅ​តាមផ្លូវ​ច្បាប់ ព្រោះ​ខាង​លោក​គ្មាន​អំណាច គ្មាន​អាងខ្នង​អ្វី​ទាំងអស់ ពោលគឺ​ពឹង​ទៅលើ​ច្បាប់ ជា​អ្នកផ្ដល់​យុត្តិធម៌​ទាំងស្រុង ។​

​សូមបញ្ជាក់ថា តារាចម្រៀង វ៉ាន់ នី​ឡា បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ជនអនាមិក ដែលមាន​បំណង​ចង់​បញ្ចេញ​រូប​ស្រាត​របស់​នាង ជា​សាធារណៈ រហូតដល់​ថ្នាក់​នាង​បានសម្រេច​ចិត្ត ដាក់ពាក្យ​ប្ដឹង​ទៅកាន់​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ដើម្បី​វែក​រកមុខ​ជនខិលខូច​ទាំងនោះ​។ កន្លងមក​កញ្ញា វ៉ាន់ នី​ឡា ត្រូវបាន​គេ​ដឹងថា នាង​ធ្លាប់មាន​ចំណងស្នេហា​យ៉ាង​ស្អិតល្មួត ជាមួយ​កូន​មន្ត្រី​ពាក់​ផ្កាយ​៣​ម្នាក់ ហើយ​ជារឿយៗ​ពួកគេ​តែងតែ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា ឲ្យ​មហាជន​បានឃើញ ។​
​ប៉ុន្តែ​ភាព​ផ្អែមល្ហែម​នេះ បានប្រែក្លាយ​ទៅជា​ភាព​ល្វីង​ជូរចត់ នៅពេល​ពួកគេ​បាន​ផ្ទុះ​រឿងប្រេះឆា​គ្នា​ឡើង រហូត​មានការ​គំរាមកំហែង​ថា នឹង​ទម្លាយ​រូបអាក្រាត​កាយ ទើប​តារាចម្រៀង វ៉ាន់ នី​ឡា ប្រញាប់ប្រញាល់​ដាក់ពាក្យ​ប្ដឹង ដើម្បី​ទប់ស្កាត់​ទង្វើ​អសីលធម៌ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ កិត្តិយស​នាង​យ៉ាងធ្ងន់ធ្ងរ​៕

ចំនួនអ្នកទស្សនា

    19594517

  • ថ្ងៃនេះ2211
  • ម្សិលមិញ3741
  • សប្តាហ៍នេះ10741
  • ខែនេះ30811
  • ឆ្នាំនេះ367071
  • សរុប19594517