ម៉េង កែវពេជ្ជតា រលឹក​រឿងអាស្រូវ​អតីត​ស្វាមី​

21-June-2016 | ដោយ មែន កំសត់


​ភ្នំពេញៈ ចាត់ទុកថា​ជាការ​ចាប់អារម្មណ៍​ដែល​អ្នកនាង​ម៉េង កែវពេជ្ជតា បានលើកឡើង​ជាថ្មី​ពាក់ព័ន្ធ​នឹង​អាស្រូវ​របស់​ស្វាមី​អោយមាន​ការវិភាគ​ដឹង​ឮជា​សាធារណៈ បន្ទាប់ពី​រឿងរ៉ាវ​នោះ​ត្រូវ​បានបញ្ចប់​អស់​ច្រើន​ឆ្នាំ​មកហើយ​ស៊ឹងនឹង​អោយ​មហាជន​ភ្លេច​អស់​។ អ្នកនាង​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រគំ​តន្ត្រី​ជួយ​ដល់​ល្ខោនខោល ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១៩ មិថុនា កន្លងទៅ​។​

​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ថ្លែង​រំលឹកថា ជីវិត​ជានា​រី​ពិតជា​រង​អយុត្តិធម៌​ណាស់ ដោយសារ​សម្ពាធ​សង្គម និង​ការរើសអើង​។ អ្នកនាង​បន្តថា​បុរស​ជា​ប្ដី​មាន​ស្រី​ហូរហែរ ដោយ​នាំ​ស្រី​មក​ដេក​លើផ្ទះ​ក៏​មិន​ខុស ហើយ​យកប្រពន្ធ​ថែម​២-៣​ក៏​នៅតែ​ត្រូវ​។ ប៉ុន្តែ​សម្រាប់​ជីវិត​ជានា​រី​ដូច​អ្នកនាង​វិញ គឺ​គ្រាន់តែ​ធ្វើ​អ្វី​អោយមាន​ការយល់ច្រលំ​តែ​បន្តិច​ក៏ត្រូវ​ស្វាមី​ចោទថា​ជា​ស្រី​ផិតក្បត់ និង​ជា​ស្រី​មាន​សា​ហាយ​ជាដើម​។ អ្នកនាង​បានលើកឡើង​ពី​អតីត​របស់ខ្លួន​នៅ​ចំពោះ​សិស្ស​និស្សិត​ជាច្រើន​ក្នុង​ថ្ងៃ​ប្រគំ​តន្ត្រី​ស្វែងរក​មូលនិធិ​ជួយ​ល្ខោនខោល​ថា គឺជា​រឿង​ឈឺចាប់​ណាស់​ដែល​នារី​ត្រូវបាន​បុរស​រំលោភបំពាន ហើយ​ត្រូវបាន​សង្គម និង​ប្រពៃណី​គាំទ្រ ដែល​មិន​ខុសពី​ជំរុញ​អោយ​បុរស​បន្ត​ភាព​ក្បត់ និង​តម្រូវអោយ​នារី​ស្ថិតក្នុង​សភាព​ត្រូវគេ​ចោទ​ដោយ​អយុត្តិធម៌​មិន​អស់​មិន​ហើយដោយ​សូម្បីតែ​ខ្លួន​មិនបាន​ប្រព្រឹត្តិ​នូវ​អ្វីដែល​ដូចគ្នា​នឹង​ការចោទប្រកាន់​។​

​បើ​ទោះ​អ្នកនាង​មិន​បញ្ចេញ​ឈ្មោះ​លោក​មួង ឃីម ជា​អតីត​ស្វាមី​ដែល​បាន​បែកបាក់ ប៉ុន្តែ​អ្នកនាង​បានបញ្ជាក់​ចំៗ​ថា​នោះ​ជា​រឿង​ជីវិត​កាលពី​អតីត​របស់ខ្លួន ដែល​សឹង​នឹង​ធ្វើអោយ​អ្នកនាង​សម្រេចចិត្ត​គិត​ខ្លី​នា​អំឡុងពេល​ហ្នឹង​នោះ​ផង​។ អ្នកនាង​បាន​សំដៅទៅ​ផ្ដល់​បទពិសោធន៍​ជីវិត​ដល់​សិស្ស​និស្សិត​ដែល​បាន​ចូលរួម​ថា​«​បង​និយាយ​រឿង​បង កាល​បង​បែកបាក់​ស្វាមី បើ​ក្រៅពី​បង​គឺ​គេ​អត់​រ់ស​ទេ គេ​ប្រហែលជា​ចងក ឬ​លេបថ្នាំ​សម្លាប់ខ្លួន​អី​បាត់​ហើយ  ដោយសារតែ​យើង​អត់​ធ្វើ​អី​ខុស​សោះ តែ​ត្រូវគេ​ចោទ​ជាមួយ​អ្នកនេះ​ជាមួយ​អ្នកនោះ ដល់ពេល​គេ​គេ​មាន​ស្រី​៤​ដប់ គេ​នាំ​ទាំងស្រី​ឡើងផ្ទះ ប៉ុន្តែ​គេ​អត់​ខុស​សោះ អញ្ចឹង​បាន​ហើយ​បង​តាំងចិត្ត​ថា​អត់​ស្លាប់​ទេ​គឺ​ទោះជា​បាក់​ទឹកចិត្ត​ប៉ុណ្ណា​ក៏ដោយ ដាច់ខាត​ត្រូវតែ​រស់​ដើម្បី​បកស្រាយ​រឿង​ទាំង​អស់ហ្នឹង ត្រូវ​រស់​ដើម្បី​ប្រឈម​រឿង​ទាំងអស់​ហ្នឹង​!»​។​

​អ្នកនាង​បញ្ជាក់ថា ប្រសិនបើ​អ្នកនាង​គិត​ខ្លី ប្រហែល​មនុស្ស​មួយ​ផែនដី​មិនបាន​ដឹងឮ​ពី​ការបកស្រាយ​របស់ខ្លួន​នោះទេ​ហើយ​មនុស្ស​ទូទៅ​ក៏​ប្រហែលជា​កាត់​ស្មានថា​អ្នកនាង​ពិត​ជាមាន​សហាយស្មន់​មែន ដូច​ការចោទប្រកាន់រ​បស់​អតីត​ស្វាមី​ក្នុងពេល​ផ្ទុះ​ជម្លោះ​ផងដែរ​។ អ្នកនាង​ទទូច​កុំអោយ​នារី​ដែលមាន​រឿង​បំបាក់ទឹកចិត្ត​ទន់ជ្រាយ ដែល​នេះ​ក៏​ជា​សារ​ជូន​ដល់​កញ្ញា​វ៉ាន់ នី​ឡា ដែល​ទើបត្រូវ​ប្រឈម​នឹង​រឿង​បែកធ្លាយ​រូប​ស្រាត​នោះ​ផងដែរ​។​

ការលើកឡើង​របស់​អ្នកនាង​គឺជា​ការទម្លាយ​នូវ​ជីវិត​អតីតកាល​ឡើងវិញ ហើយក៏​ជាការ​បើក​កកាយ​ថា​ស្វាមី​របស់​អ្នកនាង​គឺ​បុរស​ខូចខិល និង​ពូកែ​ចោទប្រកាន់​អ្នកនាង​ធ្វើអោយ​អ្នកនាង​មិនអាច​តស៊ូ​ទ្រាំ​ក្នុង​ជីវិត​ជា​ប្ដី​ប្រពន្ធ​នោះ​ផងដែរ ទើប​បង្ខំ​អោយ​អ្នកនាង​ឈានដល់​ប្រើ​សម្ដី​ធ្ងន់ៗ និង​ជម្រើស​យក​ផ្លូវ​បែកបាក់​ដើម្បី​សេរីភាព​។ អ្នកនាង​ធ្លាប់បាន​បញ្ជាក់ថា បើ​អ្នកនាង​ជា​មនុស្ស​ផិតក្បត់​ស្វាមី​ដើម្បី​លុយកាក់​គឺ​មិនមែន​អ្នកនាង​សុខចិត្ត​បោះចោល​ទ្រព្យសម្បត្តិ​រួមទាំង​អស់ ហើយ​សុំ​យក​កូន​មក​គ្រប់គ្រង​ផ្ដាច់​នោះឡើយ​៕

ចំនួនអ្នកទស្សនា

    19588197

  • ថ្ងៃនេះ4421
  • ម្សិលមិញ4091
  • សប្តាហ៍នេះ4421
  • ខែនេះ24491
  • ឆ្នាំនេះ360751
  • សរុប19588197