ភ្នំពេញ៖ តារាចម្រៀងប្រុស របស់ផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលដល់ទស្សនិកជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្ទើរគ្រប់គ្នា ខណៈនៅសុខៗ ស្រាប់តែមាននារីម្នាក់ដែលគេស្គាល់ថា ជាអ្នកសិល្បៈដូចគ្នា គឺកញ្ញា ណូម័រ បានចេញមុខទម្លាយអាថ៌កំបាំងលើគ្រែជាមួយគ្នា ធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍ នឹងមានការចែករំលែកកក្រើក ពេញហ្វេសប៊ុក។
តាមរយៈការបែកធ្លាយនេះ ត្រូវបានតារាស្រីជាដៃគូស្នេហ៍ របស់លោក ឆាយ វិរៈយុទ្ធ គឺកញ្ញា ណូម័រ បានសរសេរបង្ហោះភ្ជាប់ជាមួយរូបថតអង្គុយយំសោកសៅលើគ្រែ នៃបន្ទប់សណ្ឋាគារថា «ថ្ងៃនេះត្រូវលោក ឆាយ វិរៈយុទ្ធ ចាប់រំលោភអីចឹងល្ងាចនេះ មិនបានទៅធ្វើជាពិធីការិនីការប្រគំតន្ត្រី "រាត្រីណាត់ជួប" នៅកំបូលចោមចៅទេ!»។
បន្ទាប់ពីមានការទម្លាយ រឿងដ៏គូរឲ្យភ្ញាក់ផ្អើល ពីសំណាក់តារាស្រី កញ្ញា ណូម័រ ដោយប្រាប់ថា តារាចម្រៀងប្រុសលោក ឆាយ វិរៈយុទ្ធ ចាប់រំលោភនាងយ៉ាងដូច្នេះ គេសង្កេតឃើញមាន ទស្សនិកជនជាច្រើន លើកជាសំណួរថា តើជាការពិតទេ ដែលអ្នកទាំងពីរ មានស្នេហាលួចលាក់ជាមួយរហូតណាត់គ្នាឡើងលើគ្រែបែបនេះ?
ឆ្លើយតបនឹងសំណួរជាច្រើន ពីសំណាក់ទស្សនិកជនខាងលើ តារាចម្រៀងស្រី កញ្ញា ណូម័រ បានចេញមុខបញ្ជាក់ពីមន្ទិលនេះថា នេះគ្រាន់តែជាឈុតឆាកសម្តែង MV បទចម្រៀងថ្មី របស់លោក ឆាយ វិរៈយុទ្ធ ប៉ុណ្ណោះ គឺពុំមែនជាករឿងពិតឡើយ សូមកុំមានការយល់ច្រឡំ។
កញ្ញា ណូម័រ បានបន្ថែមថា «ថ្ងៃមិញគ្រាន់តែខ្ញុំបង្ហោះរូប ស៊ីអារម្មណ៍ជាមួយបង យុទ្ធ មានអ្នក call និង chat មកសួរច្រើនណាស់។ ខ្លាំងត្រង់បងៗ សារព័ត៌មាន Call មកសួរទៀត តាមពិតអូនថតបទថ្មីរបស់បង យុទ្ធ ទេ ថតជាមួយគ្នាលើកដំបូង គឺឈុតចឹងៗអីហ្មង។ អរគុណចំពោះការស្រឡាញ់រាប់អានពីពុកម៉ែបងប្អូនទាំងអស់គ្នា!»៕