នេ​ត សុ​ចរិយា ព្រលែង​មួយ​ក្បាច់​នេះ ធ្វើ​ឲ្យ​ប្រុសៗ​ស្ទើរ​ឈាម​ច្រមុះ​គ្រប់គ្នា

23-June-2016 | ដោយ មែន កំសត់

 
 ភ្នំពេញ​៖ តារា​សម្តែង​វ័យក្មេង ដែល​កន្លងមក​ធ្លាប់​ក្តាប់បាន​ឱកាស គ្រង​តំណែង​ធ្វើជា​ពិធី​ការិនី របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​១១ កញ្ញា នេ​ត សុ​ចរិយា ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មហាជន អ្នកគាំទ្រ​មិនតិច​ឡើយ ជាពិសេស​ប្រុសៗ ស្ទើរ​ភ្លឹកស្មារតី​ជាមួយនឹង រូបថត​សិច​ស៊ី​របស់​នាង ក្នុង​សម្លៀកបំពាក់​ឈុត​ប៊ី​គី​នី ឈរ​បង្ហាញ​រាង​នៅលើ​ដែន​កោះ បាលី ប្រទេស​ឥណ្ឌូនេស៊ី គ្រា​ចេញទៅ​ដើរ​កំសាន្ត ជាមួយ​គូស្នេហ៍​លោក Nathan Gan សញ្ជាតិ​ម៉ាឡេស៊ី ដែលជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន នាំ​ស្រា​ផ្ដាច់មុខ​ល្បីឈ្មោះ​មួយ នៅ​កម្ពុជា​។​

តាមរយៈ​រូបថត​ជាច្រើន​សន្លឹក របស់​តារា​សម្តែង​ស្រី​រូប​ស្រស់ សាច់​សខ្ចី កញ្ញា នេ​ត សុ​ចរិយា ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​របស់​នាង កាលពី​ថ្មីៗ​នេះ គេ​សង្កេតឃើញ​មាន អ្នក​និយម​លេង​បណ្តាញ​ទំនាក់ទំនង សង្គម Facebook ជាច្រើន​បាន​បន្ត Share ចែករំលែក​ឲ្យ​គ្នា​ពីមួយ​ទៅមួយ ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន មានការ​ភ្ញាក់ផ្អើល បន្ទាប់ពី​បានឃើញ​តារា​ស្រី​រូបនេះ សិច​ស៊ី​បង្ហាញ​សាច់​សខ្ចី ជាមួយនឹង​ឈុត​សម្លៀកបំពាក់ ប៊ី​គី​នី​បញ្ចេញ​ភាព​ល្វែង​ក្រោម នៅ​កណ្តាលវាល​នៃ​ដែន កោះ​បាលី​នោះ​។​

​ដូច្នេះ​កុំ​បង្អង់​យូរ មានតែ​ទស្សនា​រូបភាព​ខាងក្រោម ជាមួយ Khmertalking ទាំងអស់គ្នា​មើល៍ថា តើ​ប្រិយមិត្ត​គិត​យ៉ាងម៉េច​ដែរ ចំពោះ​រូបភាព​ឈរ​កាច់រាង បង្ហាញ​ភាព​សិច​ស៊ី​របស់ កញ្ញា នេ​ត សុ​ចរិយា លើ​ផ្ទៃ​ទឹក​ដែល​កោះ​ខាងលើនេះ ?

ចំនួនអ្នកទស្សនា

    19589167

  • ថ្ងៃនេះ611
  • ម្សិលមិញ4771
  • សប្តាហ៍នេះ5391
  • ខែនេះ25461
  • ឆ្នាំនេះ361721
  • សរុប19589167