ចូលដល់​រដូវវស្សា សុន ស្រី​ព្រ​ជ្រ ធ្លាក់ខ្លួន​ដើរ​ទូល​ព្រីង​លក់ បន្ទាប់ពី​ឪពុក​ឈឺ​ធ្ងន់ និង​ប្អូនប្រុស​បញ្ជូនទៅ​សង្គ្រោះ​នៅ​វៀតណាម

23-June-2016 | ដោយ មែន កំសត់

 
 ភ្នំពេញ​៖ តើ​គួរ​ឲ្យ​ជឿ​ទេ តារាចម្រៀង​ល្បី​ម្នាក់ ក្នុងប្រទេស​កម្ពុជា ស្រាប់តែ​មក​ធ្លាក់ខ្លួន​ដើរ​ទូល​ផ្លែ​ព្រីង​លក់ ដើម្បី​យកប្រាក់​ព្យាបាល​ឪពុក​ឈឺ​? តារាចម្រៀង​ស្រី​ដ៏​ល្បីល្បាញ កញ្ញា សុន ស្រី​ពេជ្រ ត្រូវបាន​មហាជន​ស្គាល់​ជាទូទៅ​ថា ជា​តារាចម្រៀង​មាន​ទឹកដម​សំឡេងក្រអួន​ក្រអៅ និង​អត្ត​ច​រឹត​រួសរាយ ហើយ​ជា​កូនស្រី​ម្នាក់ ដែល​បាន​ជួយ​យិ​ត​យោង​គ្រួសារ ឲ្យ​ងើប​ផុតពី​ភាពលំបាក​។ ប៉ុន្តែ​អ្វីដែល​បានកើត​ឡើង ស្ទើរតែ​ខ្លោចចិត្ត​សម្រាប់​តារាចម្រៀង​ល្បី​រូបនេះ គឺ​ទស្សនិកជន​បែរជា​ប្រទះ ឃើញ​នាង​កំពុងតែ​ដើរ​ទូល​ផ្លែ​ព្រីង​លក់ តាម​ផ្សារ និង​ច្រកល្ហក​នានា ដើម្បី​បាន​ប្រាក់ចំណេញ​ខ្លះ មកជួយ​ផ្គត់ផ្គង់​គ្រួសារ ខណៈដែល​ឪពុក​របស់​នាង​កំពុងតែ​ធ្លាក់ខ្លួន​ឈឺ ត្រូវការ​ប្រាក់​ព្យាបាល​ជាបន្ទាន់ និង​ប្អូនប្រុស​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​វៀតណាម​។​

​រំឭក​ពី​ប្រវត្តិ​បន្តិច តារាចម្រៀង​ជួបតែ​បញ្ហា​មិនចេះចប់ ជាពិសេស​វិបត្តិ​គ្រួសារ កញ្ញា សុន ស្រី​ពេជ្រ ត្រូវបាន​គេ​ដឹងថា មុននឹង​នាង​ចូលប្រឡូក​ក្នុង​សិល្បៈ គ្រួសារ​របស់​នាង បាន​ជួល​ផ្ទះ​គេ​នៅ​ម្ដុំ មុខ​ពេទ្យ​រុស្សី ប៉ុន្តែ​ក្រោយមក​នាង​ក៏បាន​សាងសង់​ផ្ទះ​ខ្លួនឯង និង​ទិញ​រថយន្ត​ឲ្យ​គ្រួ​សារបាន​ប្រើប្រាស់ មាន​ភាពល្អប្រសើរ នៃ​កម្រិតជីវភាព ប្រចាំថ្ងៃ ដោយ​នាង​រកលុយ ដោយ​ញើស​ឈាម​សុទ្ធសាទ និង​សុចរិត​ថ្លៃថ្នូរ ។​

​តារាចម្រៀង សុន ស្រី​ពេជ្រ ថ្វីត្បិតតែ​ជីវភាព​គ្រួសារ បានល្អ​ជាង​មុន​បន្តិច​ក្ដី តែ​ជំងឺ​ដំកាត់​ហាក់​មក​តាម​យាយី គ្រួសារ​នាង​មិនសូវ​លោះ​ឡើយ អស់ពី​មួយ​ចូល​មួយ មិន​ស្រាកស្រាន្ត ដោយ​ថ្មីៗ​នេះ ឪពុក​របស់​នាង គឺ​លោក សង់ ស៊ី​ស បាន​ចូល​សម្រាក​មន្ទីរពេទ្យ​បន្ទាន់ ហើយ​ក៏បាន​ធូរស្បើយ​បន្តិច​វិញ​។ នៅ​មិនទាន់​អស់​ទុក្ខ​កង្វល់ បន្ទាប់ពី​ឪពុក​របស់ ស្រី​ពេជ្រ បាន​ស្រួលបួល​បន្តិច ស្រាប់តែ​ប្អូនប្រុស​របស់​នាង​ត្រូវ​ជំងឺ​ធ្វើទុក្ខ បញ្ចូនទៅ​វៀតណាម​ជាបន្ទាន់​ម្នាក់ទៀត ខណៈដែល​បន្ទុក​នេះ គឺ​ស្ថិតនៅលើ​រូបនាង ជា​អ្នក​ចេញថ្លៃ​ព្យាបាល​ទាំងអស់​។​

​ជាការ​ពិត ដោយសារតែ​រដូវ​នេះ ជា​រដូវវស្សា ការជួល​សម្ដែង ច្រៀង និង​កាត់សក់​តាម​មង្គលការ​នានា ត្រូវបាន​ថមថយ​នោះ ហើយ​ការចំណាយ​ផ្សេងៗ​ក្នុង​គ្រួសារ នៅតែ​ជា​បន្ទុក​ដ៏​ចាំបាច់​នោះ បាន​តម្រូវ​ឲ្យ​កញ្ញា សុន ស្រី​ពេជ្រ បែរជា​ចេញលក់​ព្រីង​ទៅវិញ ដើម្បី​បាន​ប្រាក់កម្រៃ​ខ្លះ​ជួយ​គ្រួសារ ខណៈដែល​រដូវ​នេះ ជា​រដូវ​សម្បូរ​ផ្លែ​ព្រីង​ទុំ​។ ទស្សនិកជន​ដែល​តែងតែ គាំទ្រ​នាង​ក្នុង​បណ្ដាញ​សង្គម Facebook បាន​និយាយថា ស្រី​ពេជ្រ លក់​ព្រីង​សម​ណាស់ ត្បិត​អី​នាង​ពីមុន គឺជា​កុមារី​ម្នាក់ ធ្លាប់​ទូល​នំ​លក់ ទូល​ក្រូច​លក់ ជីវភាព​លំបាក​បែបណា ក៏​ធ្លាប់​ឆ្លងកាត់​មក​អស់​ដែរ ដូចនេះ​គ្មាន​អ្វីដែល​នាង មិនអាច​ធ្វើបាន​នោះទេ​។​

​សូមបញ្ជាក់ថា រូបភាព​ដែល​តារាចម្រៀង សុន ស្រី​ពេជ្រ ទូល​ផ្លែ​ព្រីង​លក់​តាម​ផ្សារ និង​ត្រូវបាន​បង្ហោះ​តាម​បណ្ដាញ​សង្គម Facebook នៅពេលនេះ គឺ​គ្រាន់តែ​ជាការ​ថត​លេង ដើម្បី​បង្ហោះ​ឲ្យ​ប្លែក​ភ្នែក និង​ចាប់អារម្មណ៍​ប៉ុណ្ណោះ ពោលគឺ​ស្រី​ពេជ្រ មិនបាន​ធ្លាក់ខ្លួន​ទូល​ទូល​ព្រីង​លក់ ប្ដូរ​អាជីព​សិល្បៈ​នោះទេ​

ចំនួនអ្នកទស្សនា

    19588797

  • ថ្ងៃនេះ241
  • ម្សិលមិញ4771
  • សប្តាហ៍នេះ5021
  • ខែនេះ25091
  • ឆ្នាំនេះ361351
  • សរុប19588797