ទេព បូ​ព្រឹក្ស ចេញមុខ​បកស្រាយ​ព័ត៌មាន​ធ្លាយ​រូប​ប៊ី​គី​នី​

25-June-2016 | ដោយ មែន កំសត់


​តារាចម្រៀង ផលិតកម្ម​ហង្ស​មាស កញ្ញា ទេព បូ​ព្រឹក្ស បាន​ចេញមុខ​បកស្រាយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន រសៀល​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០១៦​ថា រូប​ដែល​បែកធ្លាយ និង​ត្រូវបាន​ផេ​កមួយ យកមក​ត្រូល នោះ​គឺ​មិនមែនជា​រឿង​ពិត​នោះទេ ។​

​ក្រោយ​ផេ​ក Troll & Support Pop Singer​បាន​បង្ហោះ​សារ និង​ភ្ជាប់​មក​ជាមួយនឹង Status និង​ជាមួយនឹង​រូបភាព ថា​៖ “​មើល​បូ​ព្រឹក្ស​លេង​ចុះឡើង​កប់ # ‎​លើស​ហើយ​” ។​
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះដែរ តារាចម្រៀង​រាង​ស្រ​លូន ទេព​បូ​ព្រឹក្ស​បាន​ចេញមុខ​បដិសេធ តាមរយៈ​ហ្វេ​ស​ប៊ុ​កថា​៖ “O M G!! រាង​ដែល​អូន​ប្រាថ្នា បើ​បាន​ដើមទ្រូង​ធំ ដើមដៃ​តូច ជើង​ស្រ​លូន រាង​អញ្ចឹង​ល្អ​យ៉ាងណាទេ​សរសើ របង​ពូកែ​រក​រូប​មែន​សូម្បី​ខ្ញុំ​ក៌​ចង់​Surprise ខ្លួនឯង​ទៀត​ហា​ថា​បាន​រាង​ស្អាត​អញ្ចឹង​តាំងពី​ពេលណា​ហាហា​ហើយ​បើ​រាង​បាន​ប៉ុណ្ណឹង​មែន​សប្បាយ​ស្លៅ​កពាក់​ណាស់​” ។​

​តារា​ហង្ស​មាស រូបនេះ​បាន​បន្តថា ព្រោះ​រាង​ស្អាត ស្លៀក​អី្វ​ក៌​សម មិនបាច់​ខំ​រក​ម៉ូត ច្នៃ​ម៉ូត​កាត់​ពាក់ ឲ្យ​សម​រាង ដូច​រាល់ថ្ងៃ​ហត់​ហើយ​ពិបាក​ណាស់ តែ​គ្រាន់តែ​បញ្ចាក់ Admin Page មុន​ផុស​គួរ​គិត កុំ​ដោយសារ​ចង់បាន​ល្បី​ផេ​ក​ខ្លួនឯង យកឈ្មោះ​តារា​ផ្សេងៗ​មកលេង​សើច សូម​គិតដល់​ចិត្ត​គេ​ផង​៕


ចំនួនអ្នកទស្សនា

    19590477

  • ថ្ងៃនេះ1921
  • ម្សិលមិញ4771
  • សប្តាហ៍នេះ6701
  • ខែនេះ26771
  • ឆ្នាំនេះ363031
  • សរុប19590477