ភ្នំពេញ៖ ពាក្យថា កក្កដា មក ពីភាសាបាលី និងភាសាសំស្ក្រឹតថា កក្កដ (កៈ-កៈ-ដៈ) ប្រែជាខេមរភាសាថា សត្វក្តាម ។ កក្កដា ជាខែទី៤ នៃ សុរិយគតិ ប៉ុន្តែវាជាខែទី៧ នៃប្រតិទិនសកលហើយវាជាខែមួយក្នុងចំណោម ខែទាំងប្រាំពីរ ដែលក្នុងមួយខែមាន រយៈពេល៣១ថ្ងៃ ។ គេអាចហៅខែ កក្កដា ថា កក្កដរាសីក៏បាន ។
កក្កដា ត្រូវបានផ្តល់កំណើត ឱ្យនៅ៧៥៣ឆ្នាំមុនគ្រិស្តសករាជ តាម រយៈប្រតិទិន រ៉ូមូលូស (Romulus calendar) ដែលប្រតិទិននេះ ក្នុងមួយឆ្នាំ មានតែ១០ខែប៉ុណ្ណោះ ដោយចាប់ផ្តើម ពីខែមីនា ។ ដោយហេតុនេះ កាល ណោះកក្កដា ជាខែទី៥ ហើយមាន ឈ្មោះជាភាសាឡាតាំងថា Quintilis ដែលមានន័យថា ទី៥ ។ ដូច្នេះមក ដល់ឆ្នាំ២០១៦នេះ ខែកក្កដា មាន អាយុកាល២.៧៦៩ឆ្នាំហើយ ។
ឆ្នាំទី៧១៣ មុនគ្រិស្តសករាជ ព្រះចៅនូម៉ា ប៉ុមពីលីយើស (Numa Pompilius) ជាក្សត្រទី២ ក្នុងចំណោម ក្សត្រតាមបវេណីទាំងប្រាំពីរអង្គរបស់ ទីក្រុងរ៉ូម បានកែប្រែប្រតិទិនរ៉ូមូលូស ឱ្យទៅជាប្រតិទិន នូម៉ា (Calendar of Numa) ។ ប្រតិទិននេះក្នុងមួយឆ្នាំមាន ១២ខែ ហើយខែកក្កដា ក៏បានក្លាយ ទៅជាខែទី៧ តាំងពីពេលនោះ ។
ប្រតិទិននូម៉ានេះ ត្រូវបាន កែប្រែឱ្យទៅជាប្រតិទិនជូលាន (Julian calendar) ដោយលោកជូលីយើស-សេហ្សា (Julius Caesar) នៅ៤៦ឆ្នាំ មុន គ្រិស្តសករាជ ។ ដើម្បីជាការដឹងគុណ ដល់លោកជូលីយើសសេហ្សា ដែលបាន បង្កើតប្រតិទិនថ្មីនេះ សភារ៉ូម៉ាំង បានកែ ប្រែឈ្មោះខែទី៧ គឺខែ Quintilis ដាក់ទៅជា Julius វិញ ។ ខែកក្កដា ដែលជា ភាសាអង់គ្លេសហៅថា July គឺមកពី ភាសាឡាតាំង ដែលជាឈ្មោះដើមថា Julius នេះឯង ។
លុះដល់ឆ្នាំ១៥៨២ នៃគ្រិស្ត សករាជ ក៏ត្រូវបានសម្តេចប៉ាបហ្គ្រេហ្កូរី ទី១៣ (Pope Gregory XIII) កែប្រែ ប្រតិទិនជូលាននេះឱ្យទៅជាប្រតិទិន ហ្ក្រេហ្កូរាន (Gregorian calendar) ដែលជាប្រតិទិនសកលនាពេលបច្ចុប្បន្ន ។
ទំនាយខែកក្កដា
តាមក្បួនហោរានៃពួកបស្ចិម លោក បុគ្គលដែលចាត់ទុកថា កើតនៅក្នុងខែកក្កដា គឺជនានុជនទាំងឡាយណា កើតនៅក្នុងចន្លោះថ្ងៃទី២១ ខែមិថុនា-ថ្ងៃទី២២ ខែកក្កដា ហើយមនុស្សទាំងនេះគេអាចហៅថា កក្កដរាសីបុគ្គលក៏បាន ។ កក្កដរាសីបុគ្គលស្មើនឹងមនុស្ស កើតឆ្នាំមមែ នៃក្បួនហោរាចិន ។
កក្កដរាសីបុគ្គល ធាតុទឹក ទទួលឥទ្ធិពលពីភពព្រះចន្ទ (Moon) ជាប្រភេទមនុស្សចូលចិត្តប្រើអារម្មណ៍ មានមនោសញ្ចោតនា ។ ត្បូងនាំសំណាង គឺត្បូងដួងចន្ទ (Moonstone) គជ់ (Pearl) ត្បូងទទឹម (Garnet) និងត្បូងថ្មយក់ស ឬថ្លើមថ្មស (White jade) ។ អ្នកកើតក្នុងកក្កដរាសី ឆុងនឹងអ្នកកើតខែកុម្ភៈ ។
កក្កដរាសីបុគ្គល គឺជាមនុស្សពូកែដាក់មនោសញ្ចោតនាជ្រាលជ្រៅ ។ គ្រួសារគឺជាកត្តាសំខាន់ទីមួយសម្រាប់ ចិត្តរបស់មនុស្សកើតខែកក្កដា ។ មនុស្ស នេះតែងមានចិត្តសន្តោសប្រណី និង អធ្យាស្រ័យខ្ពស់ចំពោះមនុស្ស ដែលនៅក្បែរខ្លួន មានមេត្តាធម៌ មានមនោសញ្ចោតនាជ្រាលជ្រៅការពារមនុស្សជាទីស្រឡាញ់ដល់ទីបំផុត ដូច្នេះគេ ស័ក្តិសមជាឪពុក ឬម្តាយបំផុត ។ នៅ ពេលមានជម្លោះក្នុងគ្រួសារបុគ្គលនេះ មិនដែលយកជម្លោះនោះមកដាក់ក្នុងចិត្ត ហើយគិតចង់សងសឹកឡើយ ថែម ទាំងចេញមុខការពារគ្រួសារទៀតផង។
ប៉ុន្តែបុគ្គលនេះ ក៏មានចំណុច ខ្សោយគួរឱ្យរកាំចិត្តណាស់ដែរ គឺចូលចិត្តធ្វើត្រាប់តាមអ្នកដទៃ ហើយបង្ហាញឱ្យអ្នកផ្សេងយល់ថា នោះជារបៀបរបស់ខ្លួនគេចូលចិត្តរំលឹករឿងអតីតកាលបង្កជម្លោះដោយ ប្រយោល ឬហៅម្យ៉ាងទៀតថា ចាក់រុកឱ្យអ្នកដទៃឈ្លោះគ្នា ចូលចិត្តរំខានអ្នកដទៃ និងចូលចិត្តធ្វើខ្លួនជាអ្នកគ្រប់គ្រងត្រួតត្រាគេ ។
បុគ្គលកើតក្នុងកក្កដា តែង បង្ហាញពីអារម្មណ៍ស្រឡាញ់ភ្លាមៗ ដោយមិនខ្វល់ត្រិះរិះពិចារណាឡើយ ។ បុគ្គលកើតក្នុងកក្កដរាសី មិនចូលចិត្ត ឡើយនូវមនុស្សដែលពូកែអួតក្អេងក្អាងឬវាយឫកពេក ។ បុគ្គលកើតក្នុង កក្កដរាសី គឺជាគូស្នេហ៍ដែលចេះលះបង់ ចំពោះអ្នកដែលខ្លួនស្រឡាញ់បំផុត ។
ទោះមាន ចរិតមិនល្អខ្លះដូច ពោលខាងលើមកហើយក្តី បុគ្គលកើត ក្នុងកក្កដរាសីគឺជាមិត្តភក្តិដែលចេះជួយ អ្នកដទៃខ្លាំងណាស់។ បុគ្គលនេះចាត់ ទុកមិត្តភក្តិគឺជារបស់មានតម្លៃបំផុត ទីពីរបន្ទាប់ពីគ្រួសាររបស់ខ្លួន ។
តាមធម្មតា បុគ្គលនេះមិនសូវ ចេះរើសអើងចំពោះការងារឡើយ ពោលគឺតែងចាប់យកឱកាសធ្វើ ការងារគ្រប់ប្រភេទឱ្យតែគេមាន ឱកាស ។ ប៉ុន្តែការងារដែលបុគ្គល នេះអាចរីកចម្រើននិងត្រចះត្រចង់បាន គឺមានតែប្រភេទការងារដែលពាក់ព័ន្ធ នឹងការមើលថែទាំប៉ុណ្ណោះជាពិសេស បើជានារីវិញការងារគិលានុបដ្ឋាយិកា គឺល្អបំផុតហើយ ។ ទោះយ៉ាងណា ការងារជាអ្នកសារព័ត៌មានក៏សមគួរ ដល់បុគ្គលនេះដែរហើយបើជាបុរស វិញការងារជាអ្នកនយោបាយក៏ស័ក្តិសម ណាស់ដែរ ។
កក្កដរាសី បុគ្គលប្រសប់រកលុយ ខ្លាំងណាស់ហើយចាយវាយត្បិតត្បៀត ក៏ណាស់ដែរប្រសិនបើបុគ្គលនេះគិត ចង់យកលុយវិនិយោគវិញក៏គេមិន វិនិយោគច្រើនដែរ ។
ព្រឹត្តិការណ៍ជាតិសំខាន់ៗ
ថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៤ ប្រារឰពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះមហាវរក្សត្រព្រះវររាជ បិតាឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ និងបង្សុកូលរាប់បាត្រព្រះសង្ឃនៅមុខ ព្រះបរមរាជវាំង ។
នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៤ព្រះបរមអដ្ឋិនៃព្រះបរមរតនកោដ្ឋ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង ដោយថ្មើរជើងចេញពីទ្វារជ័យបត់ឆ្វេង តាមមហាវិថីសម្តេចព្រះសុធារសបត់ ឆ្វេងតាមវិថីសម្តេចព្រះធម្មលិខិតអ៊ុក បត់ឆ្វេងតាមមហាវិថីព្រះនរោត្តមព័ន្ធ ខាងលិចវិមានឯករាជ្យបត់ឆ្វេងតាម មហាវិថីព្រះសីហនុបត់ឆ្វេងតាមមហា វិថីព្រះសុធារសនិងចូលព្រះឧបោសថ រតនារាមតាមទ្វារធំខាងកើត។ ថ្ងៃទី១ ២ខែឆ្នាំដដែលបញ្ចុះព្រះបរមអដ្ឋិនៅ ក្នុងចេតិយនៅក្នុងបរិវេណព្រះវិហារ ព្រះកែវមរកត ។
ព្រះរាជពិធីដង្ហែនេះមានក្បួន ហែចំនួនបួនផែនដែលមានសមាជិក សរុប៤.០០០នាក់គឺផែនទី១. ផែនជ័យ បង្ហាញពីសក្តានុពល នៃកម្លាំងកងទ័ព និង យុវជនមានមនុស្សចំនួន៤៩២ នាក់។
ផែនទី២ផែន មន្ត្រីរាជការ តុលាការស្ថាប័ននីតិបញ្ញត្តិនិងព្រះពុទ្ធ សាសនាមានមនុស្ស៣២៦អង្គនិងនាក់ (រួមទាំងអ្នកភ្លេងពិណពាទ្យ១៣ទៅជា ៣៣៩រូប) ។
ផែនទី៣គឺផែនមន្ត្រីរដ្ឋាភិបាល និងសាសនាព្រាហ្មមានមនុស្ស២៨៩ នាក់។ ផែនទី៤គឺផែនព្រះទីនាំងតម្កល់ ព្រះបរមអដ្ឋិមានមនុស្ស៨៥២នាក់ (រួមទាំងអ្នកកាន់អភិរម១៨នាក់) ។
ផែនទាំង៤ សរុបមានមនុស្ស ១.៩៧៥នាក់ បូកនឹងផែនថ្មើរជើងដែល មាននៅក្នុងក្បួនចំនួន២.២២០នាក់ ផ្សេងទៀត។ ក្នុងព្រះរាជពិធីដង្ហែនោះ មានការចូលរួមពីព្រះសង្ឃថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ជាតិមន្ត្រីរាជការមក ពីក្រសួងស្ថាប័នរដ្ឋសិស្សនិស្សិត និង ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។
បណ្តាញ ផ្សព្វផ្សាយជាតិបាន ផ្សាយផ្ទាល់និងបន្តផ្ទាល់នូវព្រះរាជពិធី ដង្ហែនោះ ។ ប្រជាពលរដ្ឋចេញមក ទស្សនានិងសម្តែងក្តីអាឡោះអាល័យ។ មានការបាញ់កាំជ្រួចនិងកាំភ្លើងធំ១០១ ណាត់។ វត្តអារាមនានាមានរៀបចំ ពិធីសាសនាដើម្បីឧទ្ទិសព្រះរាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។
វេលាម៉ោង ៩:៣០នាទីព្រឹកថ្ងៃ ទី១៤ខែកក្កដាឆ្នាំ២០១៤ ឧទ្ធម្ភាគចក្រ យោធាជើងអាកាសមួយគ្រឿងរបស់ កម្ពុជាបានធ្លាក់នៅពេលកំពុងហ្វឹក ហាត់នៅចំណុចភូមិព្រៃទីទុយសង្កាត់ ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ បណ្តាលឱ្យនាយទាហានបួននាក់ស្លាប់ ក្នុងនោះ ឧត្តមសេនីយ៍ពីររូបវរសេនីយ៍ ពីររូប និងរបួសធ្ងន់ម្នាក់។ ឧទ្ធម្ភាគចក្រ ដែលធ្លាក់នោះផលិតនៅប្រទេសចិន ម៉ាក ឍ-9 ជាឧទ្ធម្ភាគចក្រមួយគ្រឿង ក្នុងចំណោមឧទ្ធម្ភាគចក្រទាំង១២ គ្រឿងដែលរាជរដ្ឋាភិបាលកម្ពុជាទើប តែទទួលមកពីប្រទេសចិនហើយប្រើប្រាស់ នៅអង្គភាពហ្វឹកហ្វឺនយោធាទ័ព អាកាស៩០៤ ។
ទិវាជាតិនានា
ថ្ងៃទី១ ទិវាជាតិ កាណាដា និង ទិវាជាតិ សុម៉ាលី , ថ្ងៃទី ៤ ទិវាឯករាជ សហរដ្ឋអាមេរិក , ថ្ងៃទី ៧ ទិវាជាតិ នេប៉ាល់ , ថ្ងៃទី ១១ ទិវាជាតិ ម៉ុងហ្គោលី , ថ្ងៃទី ១៤ ទិវាជាតិ បារាំង , ថ្ងៃទី ២១ ទិវាជាតិ បែលស៊ិក , ថ្ងៃទី ២៣ ទិវាជាតិ អេហ្ស៊ីព , ថ្ងៃទី ២៨ ទិវាជាតិ ប៉េរូ , ថ្ងៃទី ៣០ ទិវាជាតិ ម៉ូរ៉ុកូ ៕