ធ្លាយរូប​ សាន ផានិត ដឹកដៃតារាស្រីម្នាក់​​​ ចូលផ្ទះសំណាក់​

09-July-2016 | ដោយ មែន កំសត់

 

 មណ្ឌលគិរីៈ ព័ត៌មានដ៏ក្តៅគគុក ជាថ្មីម្តង ទៀត ក្រោយតារាចម្រៀង លោក សាន ផានិត បានប្រកាសវិលចូលសិល្បៈវិញ តែការបង្ហាញខ្លួនមួយចម្អិនកំពឹស នេះក៏ស្រាប់តែធ្លាយរឿងអាស្រូវផ្លូវភេទ ដោយដឹកដៃ តារាសម្តែងស្រីម្នាក់ ដែលជាប់ងារជាជំទាវ ក្នុងសង្គមសិល្បៈ។

បើតាមប្រភពព័ត៌មានមួយបានបង្ហើបមកកាន់ភ្នាក់ងារ Post News យើងនៅថ្ងៃទី៩ ខែកក្កដា ដែលកំពុងឈរជើងនៅលើទឹកដីមណ្ឌលគិរី ឲ្យដឹងថា លោកសាន ផានិត ដែលជាតារាចម្រៀងដ៏ល្បីល្បាញ បានដឹកដៃ តារាស្រីម្នាក់ ឈ្មោះ ហេង ស្រីពេជ្រ ចូលផ្ទះសំណាក់ មួយកន្លែង នៅលើទឹកដីមណ្ឌលគិរី ។

រូបភាពដែលប្រភពខាងលើផ្តល់ឲ្យមកកាន់ Post News បានបង្ហាញពីសកម្មភាព លោក សាន ផានិត និង ហេង ស្រីពេជ្រ ស្តែងឲ្យឃើញ ពីភាពល្អូកល្អើន និយាយគ្នាត្រូវ ដឹកដៃចូលផ្ទះសំណាក់ ស្ថិតក្នុងភូមិពួរតាំង ឃុំ រមនា ស្រុករមនា ខេត្តមណ្ឌលគិរី ។
ពាក់ព័ន្ធនឹងរូបភាព ដែលធ្លាយចេញ នេះ ត្រូវបាន លោក សាន ផានិត និយាយយ៉ាងខ្លីថា «វាគ្រាន់តែជាឈុតសម្តែង ក្នុងបទចម្រៀងថ្មី របស់លោក តែប៉ុណ្ណោះ»ប្រភព៖Post News

 

ចំនួនអ្នកទស្សនា

    19584497

  • ថ្ងៃនេះ721
  • ម្សិលមិញ4091
  • សប្តាហ៍នេះ721
  • ខែនេះ20791
  • ឆ្នាំនេះ357051
  • សរុប19584497