ភ្នំពេញ៖ថ្មីៗនេះ នៅស្រុកថៃសារព័ត៌មានកំពុងកក្រើកផ្សាយព្រោងព្រាត ពីឈ្មោះ «ណៈវ៉ារ៉ាត់ យូបាំរុង» ដែលជាប្អូនប្រុសអ្នកនយោបាយល្បីឈ្មោះរបស់ថៃឈ្មោះ «ឆៈលើម យូបាំរុង» និង ជាស្វាមីតារាខ្មែរ ថន ដារ៉ា ដែលរៀបការនៅចុងខែមិថុនាកន្លងមកនេះដោយគេដាក់
ការសង្ស័យ ទៅលើលោក ណៈវ៉ារ៉ាត់ នៅស្រុកថៃ «អត់មានឮព័ត៌មានថាលោក ណៈវ៉ាត់ លែងលះប្រពន្ធថៃផង ហេតុអីទៅរៀបការប្រពន្ធខ្មែរមួយទៀត ។ចំណុចសង្ស័យនៅត្រង់ថា មង្គលការដ៏ធំផ្អើលពេញនគរខ្មែរ បែរជាញាតិខាងលោក ណៈវ៉ារ៉ាត់ មកចូលរួមតែម្នាក់គត់ នោះគឺជាកូនប្រុសលោក ឆៈលើម យូបាំរុង ឈ្មោះ វ៉ាន់ យូបាំរុង មកចូលរួម(ខាងខ្មែរក្រៅពីអ្នសិល្បៈមិនឃើញមានមន្ត្រីជាន់ខ្ពស់ ខ្មែរមកចូលរួមនោះទេលើកលែងតែលោកហ៊ុនម៉ាណែតបុត្រាសម្តេចហ៊ុនសែន តែម្នាក់ប៉ុណ្ណោះ) ។
លោក បណ្ឌិត ច័ន្ទស្រ៊ីខាំ ឬ ឃេម សារិកា អ្នកឆ្លើយឆ្លងព័ត៌មានថៃ ប្រចាំម្ពុជា បាននិយាយថា «ព័ត៌មាននេះខ្ញុំប្លែកចិត្តមិនតិចទេ ខាងប្រុសមិនចង់បញ្ជាក់ព័ត៌មានអ្វីឡើយ ព្រោះលោក ណៈវ៉ារ៉ាត់ ធ្លាប់ឆ្លងកាត់ការរៀបការម្តងមកហើយ ប៉ុន្តែហេតុអ្វីក៏គ្មានព័ត៌មានអំពីលោក ណៈវ៉ារ៉ាត់ លែងលះប្រពន្ធថៃអ៊ីចឹង!!!! លោក វ៉ាន់ យូបាំរុង ជាអ្នកស្គាល់អ្នកកាសែតច្រើន តែនៅថ្ងៃរៀបមង្គលការឪពុកមាររបស់ខ្លួន មិនបានផ្តល់ព័ត៌មាន ឬ រូបថតអ្វីដល់អ្នកកាសែតសោះ តើជាមង្គលការអាថ៌កំបាំងឬ?»។ លោក ឃេន សារិកា វិភាគដូច្នេះ ។
លោក សារិកា បន្ថែមទៀតថា «អ្នកកាសែតខ្មែរមិនបានវិភាគដល់រឿងលោក ណៈវ៉ារ៉ាត់ និង ភរិយាថៃ លែងគ្នាយ៉ាងណាទេ គឺលើកឡើងតែពីរឿងមង្គលការតារា ភ្ញៀវសិល្បករ សិល្បការិនី ចូលរួមប៉ុណ្ណោះ ។ ដោយឡែក លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញចូលរួមក្នុងពិធីមង្គលការនេះផងដែរ» ។ព័ត៌មានច្របូកច្របល់ដូច្នេះ លោក វ៉ាន់ យូបាំរុង ក៏ចេញមកបកស្រាយថា «ញាតិមិត្តខ្ញុំជាច្រើនបានទៅចូលរួមក្នុងមង្គលការនោះ មិនមែនមានតែខ្ញុំម្នាក់ទេ » ។
លោក ណៈវ៉ារ៉ាត់ យូបាំរុង បច្ចុប្បន្នអាយុ ៥៣ ឆ្នាំ អតីតជាសមាជិកសភាទីក្រុងបាងកក និង ជាអតីតប្រធានតំបន់ណងឃេម និង ជាប្អូនប្រុសអ្នកនយោបាយលោក ឆៈលើម យូបាំរុង ជនល្បីឈ្មោះនៅហ្វ័ងធនបុរី និង អតីតរដ្ឋមន្ត្រីជាច្រើនក្រសួង បាននិយាយទូរស័ព្ទ ជាមួយអ្នកកាសែតថា «ខ្ញុំមិនតបរឿងរ៉ាវស្នេហាជាមួយអ្នកណាទេ ហើយចង់ឱ្យរឿងនេះស្ងប់ស្ងាត់ទៅដោយស្រួល ។ ពេលនេះខ្ញុំកំពុងតែឈឺ តែក៏មានរឿងល្អៗធ្វើឱ្យខ្ញុំដឹងថា ក្នុងថ្ងៃនេះមានអ្នកនៅជិត រួមសុខរួមទុក្ខជាមួយគ្នា ហើយ ថន ដារ៉ា ក៏ជាភរិយាមើលថែទាំខ្ញុំ មិនទៅណាឆ្ងាយឡើយ ។ ក្រៅពីកូនប្រុសអាយុ ៥ ខួប ខ្ញុំក៏នៅមាន ថន ដារ៉ា សម្រាប់លើកកម្លាំងចិត្តដ៏សែនសំខាន់របស់ខ្ញុំដែរ… » ។ក្រោយពីផ្ទុះពតិមានដ៏រសើបមួយនេះបានថ្វើឲ្យមានការឆេះដុំដល់ កញ្ញាថនលក្ខិណាដែលជាប្អូនស្រី។
តារាសម្តែងស្រី ថន លក្ខិណា ក៏មិនបានបង្អង់យូរ បានសរសេរសារយ៉ាងវែងអន្លាយ ក្នុងហ្វេសប៊ុក ដើម្បីជម្រះមន្ទិលរបស់មហាជន ក្នុងរឿងមួយនេះផងដែរ។ "ផ្អើលក៏ផ្អើលយ៉ាងនេះ នាងខ្ញុំសូមផ្តាំទៅសារព័ត៌មានខ្មែរមួយចំនួនផងដែរថា បើជ្រុលតែបកប្រែពីគេមកដែរ ហេតុអ្វីមិនបកឲ្យអស់ទៅ ចាំបាច់ទុកមួយកំណាត់ទៀតធ្វើអី? ត្រង់ចំនុចសំខាន់ ដែលខាងប្រុសគាត់បានផ្តល់សម្ភាសន៍ ថាប្រពន្ធមុនគាត់មិនបានរៀបការទេ ហើយគាត់ក៏បានលែងលះគ្នាដែរ ចំនុចនេះម៉េចក៏មិនបកប្រែ យកមកចុះផ្សាយផង? ហេតុអ្វីក៏អាត្មានិយមម្ល៉េះ? តើអ្នកមានខួរគិតទេថា បើគេមិនទាន់លែងប្រពន្ធ តើគេអាចរៀបការប្រពន្ធថ្មីបានឬ? ទាំងច្បាប់អាពាពិពាហ៍ពិតជាពិបាកសុំណាស់។ អ្វីដែលសំខាន់ចាស់ទុំ ទាំងសងខាងបានដឹងលឺ និងសម្រេចឲ្យអ្នកទាំងពីររៀបការ។ ឈប់បានឈប់ទៅ កុំដើម្បីតែផលប្រយោជន៍របស់ខ្លួនសរសេរចំណងជើងតាមអំពើចិត្តនោះ វាធូរថ្លៃពេក ត្រូវគិតដល់ចិត្តគេផង បើរឿងនេះធ្លាក់ទៅលើគ្រួសារអ្នក តើអ្នកមានអារម្មណ៍បែបណា?សូមមេត្តាពិចារណាឡើងវិញ"។
អ្ន
កនាង ថន តារា ក៏បានបកស្រាយបន្ថែមចំពោះរឿង ដែលគេថាស្វាមីនាង មិនទាន់លែងលះប្រពន្ធដើមនេះផងដែរ។ ហើយរូបនាង បាននិយាយថា "ការបកប្រែត្រូវគឺមិនអីទេ តែបើបកខុស អ្នកខូចកិត្តិយសនោះ គឺ ខ្ញុំនិងគ្រួសារ។ ស្វាមីខ្ញុំមិនធ្លាប់រៀបការ ឬចុះអេត្រាស៊ីវិលទេ មិនពិតទេ បើគាត់មិនទាន់ចែកផ្លូវ ធ្វើម៉េចរូបខ្ញុំអាចរៀបការ នឹងរស់នៅ ជាមួយគាត់បាន"។ តារាស្រីរូបនេះ ក៏បានប្រាប់ឲ្យដឹងទៀតថា"ក្រោយពីនាងរៀបការ ជាមួយស្វាមីរួច គឺនាងនិងស្វាមី បានដឹកដៃគ្នាទៅជួប ឯកឧត្តម ឆាលើម យូបាណរុង នៅគេហដ្ឋានរបស់គាត់ និងថ្ងៃដែលប្រកាសរៀប នៅផ្ទះលោកប្ដីខ្ញុំ ហើយបើនិយាយពីសាច់ញាតិ ស្វាមីខ្ញុំ គឺពួកគាត់មកចូលរួម ច្រើនណាស់ មិនមែនមានតែម្នាក់ទេ"៕