ប្រវែងម្រាមដៃ អាចបញ្ជាក់ថា អ្នកជាមនុស្សប្រភេទណា?
1. មនុស្សជំពូក A ជាមនុស្សដែលតែងតែមាន មនុស្សនៅជុំវិញខ្លួនជាច្រើន ព្រោះអ្នកជាមនុស្សដែលមានប្រជាប្រិយភាព ជាងនេះទៅទៀត អ្នកគឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហា បើអ្នកមានបញ្ហាផ្សេងៗ ដែលដោះស្រាយមិនបាន អ្នកអាចរកមនុស្សជំពូកនេះបាន។
2. មនុស្សជំពូក B នេះ អ្នកជាមនុស្សដែលមានជំនឿចិត្តលើខ្លួនឯង ហើយបើប្រគល់ការងារ ឲ្យមនុស្សជំពូកនេះធ្វើ គេនឹងធ្វើយ៉ាងល្អ។ ប៉ុន្តែ អ្នកជាមនុស្សដែលចូលចិត្តធ្វើការដោយខ្លួនឯង ហើយមិនចូលចិត្តធ្វើជាក្រុមឡើយ។ មនុស្សជំពូកនេះ មិនចូលចិត្តឲ្យគេរំខានទេ ហើយគេជាមនុស្ស ដែលមានការព្យាយាមខ្ពស់ណាស់។
3. មនុស្សជំពូក C នេះវិញ ជាមនុស្សដែលងាយចុះសម្រុងជាមួយអ្នកដទៃ ចូលចិត្តរស់នៅដោយស្ងប់សុខ មិនចូលចិត្តឈ្លោះគ្នាឡើយ ប៉ុន្តែ អ្នកត្រូវតែប្រយ័ត្នពីមនុស្សជំពូកនេះ នៅពេលដែលគេខឹង លទ្ធផល គឺធ្ងន់ធ្ងរណាស់ ដូចនេះ អ្នកមិនគួរធ្វើឲ្យគេខឹងឡើយ៕