ភ្នំពេញ៖ រឿងរ៉ាវបណ្ដឹងលែងលះដ៏គួរឲ្យភ្ញាក់ផ្អើល និងក្លាយជារឿងដ៏សើប ចង់ដឹងពីសំណាក់មហាជនទូទៅ ចំពោះជម្លោះប្ដីប្រពន្ធរវាងតារាសម្ដែង ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស នៅល្ងាចថ្ងៃទី២០ ខែកក្កដា នេះ ត្រូវបានចៅក្រមសាលាដំបូងសម្រេចចេញសាលក្រមលែងលះជាផ្លូវការរបស់ពួកគេ ទាំងពីរជាស្ថាពរហើយ បន្ទាប់ពីធ្វើការសម្រុះសម្រួលជាច្រើនលើកច្រើនសារ មិនទទួលបានលទ្ធផលរួចមក។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានបង្ហើបប្រាប់ និង Khmertalking នៅមុននេះបន្តិចថា សវនការក្នុងសំណុំ រឿងបណ្ដឹងលែងលះភរិយា របស់តារាសម្ដែង លោក ប៉ែន ចំរ៉ុង ត្រូវបានបញ្ចប់រួចរាល់នៅថ្ងៃនេះហើយ ប៉ុន្តែជុំវិញខ្លឹមសារលំអិតនៃសាលក្រមក្នុងរឿងនេះ លោកសុំមិនធ្វើអត្ថាធិប្បាយឲ្យច្រើនបានទេ ព្រោះទាក់ទៅនឹងសិទ្ធិបុគ្គល។ ជាមួយគ្នានេះសវនការក៏ត្រូវធ្វើឡើងក្នុងបន្ទប់របស់លោកចៅក្រមដែរ ពោលមិនបានធ្វើឡើងក្នុងបន្ទប់កាត់ក្ដី ជាសាធារណៈនោះទេ។
យ៉ាងណាមិញ ទោះបីជាមន្ត្រីតុលាការ មិនបានបកស្រាយលំអិត ស្ដីពីសាលក្រមនេះ ព្រោះជាសិទ្ធិបុគ្គល និងជាសំណុំរឿងរដ្ឋបវេណីក្ដី ប៉ុន្តែបើតាមប្រភពពីអ្នកដែលជិតស្និទ្ធនឹងតារាសម្ដែង ភិន សុដាលីស បានទម្លាយថា លោក ប៉ែន ចំរ៉ុង ដែលជាប្ដីហេងស៊យចង់ផ្គត់ផ្គង់ និងផ្ដល់អាហារកិច្ចដល់កូនក្នុងផ្ទៃរបស់ ភិន សុដាលីស ពេលកូននេះប្រសូត្រមក ប៉ុន្តែ ភិន សុដាលីស បានបដិសេធមិនទទួលយកអាហារកិច្ចពីលោក ប៉ែន ចំរ៉ុង នោះឡើយនាងសុខចិត្ត ទទួលបីបាច់ដោយធ្វើជាម្ដាយដ៏ល្អសម្រាប់កូន ។ហើយប៉ែន ចំរ៉ុងទ្រូវបានទទួលសិទ្ធិគ្រប់គ្រងរថយន្តឡិចស៊ីសថ្មី តែត្រូវបង់រំលោះរៀងរាល់ខែដែលបានទិញលុយរួមគ្នាជាមួយក្រុមហ៊ុនលក់រថយន្ត មិនពាក់ព័ន្ធនិងសុដាលីសឡើយ ចំណែកទ្រព្យសម្បត្តិមិនមានការពាក់ព័ន្ធអ្វីត្រូវបែងចែកគ្នាទេ ដោយភាគីបានព្រមព្រៀង ចែកវែកគ្នារួចរាល់មិនមានការពាក់ព័ន្ធនឹងសមត្ថកិច្ចតុលាការឡើយ។
ជុំវិញរឿងនេះមជ្ឈដ្ឋានសង្គមនិងអ្នក សិល្បះសម្ដែងក្ដីសោកស្ដាយចំពោះគារបែកបាក់ស្នេហា កាមរន្ទះរបស់តារាចម្រៀងនេះ គួរយល់ថាសុដាលីសឈ្លោះនឹងម្ចាស់ផលិតកម្មដែលជាឪពុកបង្កើត ររហូតដល់កាត់ការគ្នាចោលនិងជេរតបតគ្នាតាមហ្វេសបុក ដោយសារប្រុសស្នេហ៍គយរឲ្យអាម៉ាស់ហើយលោកអ៊ិនសុភិន បានប្ដឹងប៉ែនចំរ៉ុង ពីបទមើលងាយគ្រួសារគាត់ហើយនិងតាមរករឿងដល់ទីបំផុត តែសុដាលីសចិត្តរឹងរូសមិនស្ដាប់អំពើល្អ របស់អ្នកមានគុណ ហើយបានប្រមាថឪពុកខ្លួនឲ្យខ្មាសគេនៅតុលាការម្ដងកាលពីខែតុលា២០១៥ ទីបំផុតគូស្នេហ៍ល្អូកល្អឺនរបស់តារាទាង២បានបញ្ចប់ដោយការឈឺចាប់ និងមិនមានបានរៀបការដឹងលឺពីនរណាទេគ្រាន់តែចុះសំបុត្រអាពហ៍ពិពាហ៍អេតាស៊ីវិល តែប៉ុណ្ណោះបើតាមច្បាប់ខ្មែរគេប្រកាន់ណាស់ការរស់នៅជាប្ដីប្រពន្ធ មិនបានដឹងលឺដល់មេបាចាស់ទុំ នេះវានឹងមានឥទ្ធិពលមិនល្អដល់សង្គមគ្រួសារ ទីបំផុត ត្រូវមែន ដោយ រួមរស់នៅជាមួយគ្នាបានតែប្រហែលមិនដល់១ឆ្នាំផងត្រូវបែកបាក់និងមានកូនតូចក្នុងផ្ទៃ៧ខែទៀត នេះហើយកេរ្តិ៍ឈ្មោះស្ត្រីខ្មែរ មិនថារតារាឬប្រជាពលរដ្ឋទេ ។
លោក អ៊ិន សុភិន ដែលជាឪពុករបស់អ្នកនាង ភិន សុដាលីស កំពុងតែពពោះកូនស្រី៧ខែនោះបង្ហាញមុខនៅចំពោះអ្នកកាសែតដោយលោកបាន និយាយថាលោកសប្បាយចិត្តគ្មានការខកចិត្តចំពោះសាលក្រមលែងលះគ្នារបស់ លោក ប៉ែន ចំរុង ជាមួយកូនស្រីខ្លួនឡើយ។
នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ពាក្យប្តឹងសុំលែងលះគ្នារបស់លោក ប៉ែន ចំរុងសុំដាច់ចំណងផ្លូវច្បាប់ជាប្តីប្រពន្ធជាមួយអ្នកនាង ភិន សុដាលីស នឹងត្រូវប្រកាសសាលក្រមជាផ្លូវការក្រោយសម្របសម្រួលបានបីលើករួច ហើយ។ នេះជាសំដីរបស់លោក អ៊ិន សុភិន បកស្រាយជួសកូនស្រី។
និយាយសើចនិងបង្ហាញមុខមិនព្រួយបារម្ភនោះ លោក អ៊ិន សុភិន បានប្រាប់ក្នុងចំណោមមនុស្សជាច្រើនថា “គ្មានជាបញ្ហាអ្វីទេ គាត់នៅជុំជាមួយគ្រួសារធម្មតាហើយ។ គាត់ចូលធ្វើការងារនៅផលិតកម្មមហាហង្សធម្មតា។រឿងព័ត៌មានលំអិត ចាំទុកឱ្យគាត់និយាយ។ ប៉ុន្តែខ្ញុំអាចនិយាយបានខ្លះៗ ពីព្រោះជារឿងឯកជនរបស់គាត់។គាត់បានចូលផ្ទះប្រហែលបានជាង២ខែ មកហើយ។ លុះត្រាតែសាលក្រមរបស់តុលាការចេញមកអាចលែងលះគ្នាដាច់តែម្តងទើប គាត់ព្រមនិយាយបកស្រាយចំពោះបញ្ហារបស់គាត់ និង ប៉ែន ចំរុង”។
ឪពុកតារារូបនេះបានបញ្ជាក់ថា មូលហេតុដែលលោកនៅតែទទួលកូនស្រីវិល ពីព្រោះតែលោកជាឪពុក ហើយភិន សុដាលីស ជាកូនស្រីរបស់លោកដែលមិនអាចកាត់ផ្តាច់បានឡើយ។លោកមិនដែលបោះបង់ កូនណាមួយចោលឡើយហើយការខឹងសម្បារក៏លោកដែលចង់សឹងនឹងហ៊ានខឹង កូនស្រីរបស់លោកដែរ។
បញ្ហារបស់កូនស្រីរបស់លោកនេះកើតឡើង ចេញពីភាពយុវវ័យរបស់នាងក្នុងរយៈពេលមួយខ្លីដូចភ្លើងឆេះចំប៉ើង ដែលថ្ងៃណាមួយសម្រាប់រូបគាត់(ភិន សុដាលីស)នឹងដឹងច្បាស់។
លោក អ៊ិន សុភិន បានបង្ហើបថា រឿងរ៉ាវមិនចុះសម្រុងគ្នារវាងគ្រួសារលោកនិងគ្រួសាររបស់លោក ប៉ែន ចំរុងព្រមទាំងស្នេហារបស់កូនស្រី ត្រូវបានលោកប៉ាន់ស្មានថា នឹងមានរឿងអាក្រក់ៗកើតឡើងជាបន្តបន្ទាប់។ រូបលោកខំប្រឹងទប់ស្កាត់ និង ការពារ ផងដែរ ប៉ុន្តែនៅតែមិនអាចធ្វើបានឡើយ។ លោកក៏ខំប្រឹងអស់ពីសមត្ថភាពទោះបីជាលោកបានគិតជាមុនហើយកូនស្រីរបស់ លោក នឹងត្រូវលោក ប៉ែន ចំរុង ចាកចេញពីនាង។
សូមបញ្ជាក់ថា អ្នកនាង ភិន សុដាលីស ពេលនេះកំពុងតែពពោះកូនស្រីបានរយៈ៧ខែ ដោយតែងតែតាមដានសុខភាពកូនស្រីរបស់នាងជាប្រចាំដោយគ្មានវត្តមាន ស្វាមីនិងឪពុកទៅមន្ទីរពេទ្យឡើយ។ កូនស្រីកំសត់ដែលនៅពោះ ភិន សុដាលីសនឹងអាចសម្រាលនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះដោយគ្រូពេទ្យបញ្ជាក់ដល់ក្រុមគ្រួសាររួចហើយដើម្បីត្រៀម ទទួលចៅស្រីជាសមាជិកថ្មីក្នុងគ្រួសារត្រកូល ភិន ខណៈម្ចាស់ផលិតកម្មមហាហង្សលោក អ៊ិន សុភិនសប្បាយចិត្តដែលទទួលបានចៅស្រីម្នាក់ដែលជាដំណក់ឈាមរបស់តារា សម្តែងប្រុសដ៏ល្បីប្រចាំកម្ពុជា។
សូមបញ្ជាក់ថា តារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ប្តឹងសុំលែងលះភរិយាអ្នកនាង ភិន សុដាលីស ចាប់តាំងពីអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោមហេតុផលថា រស់នៅមិនចុះសម្រុងជាមួយគ្នា បន្ទាប់ពីធ្លាប់ឆ្លងកាត់ការរស់នៅកម្សត់កម្រ អស់រយៈពេលប្រមាណ១ឆ្នាំ រហូតឈានដល់សាងដំណក់ឈាមរួមគ្នា មានកូនក្នុងផ្ទៃជាង៧ខែមកហើយនោះ៕